អានតួអត្ថបទ
បារាំង

Removedebris ផ្កាយរណប​កម្ចាត់​សំរាម ដំបូងគេ នៅ​ក្នុង​ទីអវកាស

អ្នកវិទ្យាសាស្រ្ត កាលពី​ថ្ងៃ​ពុធ ទី ១៩​កញ្ញា បាន​សាកល្បង​ដោយ​ជោគជ័យ បេសសកម្ម​បោសសម្អាត​សំរាម នៅ​ក្នុងទីអវកាស ដោយ​ប្រើ ផ្កាយរណប​គំរូ ឈ្មោះ Removedebris។ Removedebris ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន​អឺរ៉ុប Airbus និង​ឧបត្ថម្ភ​ថវិកា​ដោយ​គណៈកម្មការ​អឺរ៉ុប ត្រូវ​បាន​កសាង​ឡើង ក្នុង​គោលដៅ​ចាប់ប្រមូល​សំរាម ដែល​នៅ​អណ្តែត​ពាសពេញ​ក្នុង​ទីអវកាស។ 

Removedebris​ជាផ្កាយរណប​សម្រាប់​កម្ចាត់​សំរាម​ដំបូង​គេ​នៅក្នុង​ទីអវកាស
Removedebris​ជាផ្កាយរណប​សម្រាប់​កម្ចាត់​សំរាម​ដំបូង​គេ​នៅក្នុង​ទីអវកាស ©SSC
ផ្សាយពាណិជ្ជកម្ម

គ្រឿង​កំទេចកំទី និង​ផ្កាយរណប​ចាស់ៗ ដែល​គេលែង​ត្រូវការ ឬ​ផ្កាយរណប​ដែល​ខូច​មិនដំ​ណើរការ មាន​ចំនួន​កាន់តែ​ច្រើន ក្នុង​ទីអវកាស។ សំរាម​ក្នុងទីអវកាស​មិន​ត្រឹមតែ​អាច​បង្ក​គ្រោះថ្នាក់ ដូចជា​បុក​បំផ្លាញ ផ្កាយរណប​តែប៉ុណ្ណោះទេ ប៉ុន្តែ​កំទេចកំទី​លោហៈធាតុ ដែល​ជាសំណល់​របស់​ផ្កាយរណប និង​ដែល​អាច​រត់​ក្នុង​ល្បឿន ៤៨ ០០០​គីឡូម៉ែត្រ ក្នុង​មួយម៉ោង អាច​បង្ក​គ្រោះថ្នាក់​ផងដែរ​ដល់អាយុ​ជីវិត​របស់​អវកាសយានិក។

បណ្តាញ​ត្រួតពិនិត្យ​អវកាស​របស់​សហរដ្ឋអាមេរិក​កំពុង​តាមដាន​វត្ថុ ប្រមាណ ៤ម៉ឺន នៅក្នុង​ទីអវកាស។ គេ​រកឃើញ​ថា សំរាម​អវកាស​ច្រើន​ជាង ៧៦០០​តោន កំពុង​ហោះ​អណ្តែត​ចោល នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី។

គឺ​ក្នុង​គោលដៅ​កម្ចាត់​សំរាម​ក្នុងទីអវកាស ដែល​ក្រុមវិស្វករ របស់​ក្រុមហ៊ុន​Airbus រួមជាមួយ​អ្នកស្រាវជ្រាវ​វិទ្យាសាស្រ្ត បាន​ចំណាយ​ពេល​៦​ឆ្នាំ​មកហើយ ដើម្បី កសាង​ផលិត ផ្កាយរណប​ចាប់សំរាម Removedebris នេះឡើង។ នៅក្នុងដំណាក់កាល​សាកល្បង ជាលើកដំបូង ផ្កាយរណប​Removedebris ត្រូវ​បាន​បាញ់​បង្ហោះ ទៅ កាន់​ទីយានអវកាស​អន្តរជាតិ ISS តាំង​ពី​ខែ មិថុនា​ម្ល៉េះ។ ទើប​តែ​នៅថ្ងៃ​ពុធ ដែល​Removedebris បាន​បញ្ចេញ​ស្នាដៃ​ចាប់សំរាម​របស់​ខ្លួន។ នៅក្នុង​រូបភាព​វីដេអូ របស់​Removedebris ដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​Airbus​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គេ​ឃើញថា ផ្កាយរណប ចាប់សំរាម​Removedebris​បាន​បាញ់​សំណាញ់​ទៅ​ក្តោប​វត្ថុតូចមួយ ដែល​កំពុង​អណ្តែត និង​ស្ថិតនៅ​ឆ្ងាយ​ពី​វា​ប្រមាណ​៧ម៉ែត្រ​ប៉ុណ្ណោះ។

ជារួម Removedebris មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បី ដើម្បី កម្ចាត់​បោសសម្អាត​សំរាម​ក្នុង​ទីអវកាស។ ទី១ គឺ​តាមរយៈសំណាញ់ ទី១ ដោយ​ប្រើ​ស្ន សម្រាប់​បាញ់​ចាប់​សំរាម ហើយ​និង​ទី៣ ប្រព័ន្ធ​ចាប់សញ្ញា ដែល​អនុញ្ញាត​ឲ្យ​Removedebris អាចហោះ​ទៅរក​ទីកន្លែង​របស់​សំរាម​ក្នុងទីអវកាស។ ក្រៅពីនោះ ផ្កាយរណប​កម្ចាត់​សំរាម Removedebris មាន​ផងដែរ ផ្ទាំងស្រោប​ម្យ៉ាង ដែល​គេ​ប្រើ​សម្រាប់ រុញ​ផ្កាយរណប​សំរាម ឲ្យ​ហោះ​ចាកចេញ​ពី​គន្លង​តារាវិថី សំដៅ​ផែនដី។ ច្បាស់ណាស់ថា ការងារ​របស់​ Removedebris មិនមែន​ប្រមូលសំរាម​ទុកគរ​ចោល ក្នុង​ទីអវកាសនោះទេ ប៉ុន្តែ​គឺ​ប្រមូល រួចបន្ទាប់ ចាប់​ក្រសោប រុំ​វា ជាមួយ​នឹង​ផ្ទាំងម្យ៉ាង ដើម្បី រុញ​ទម្លាក់ វាឲ្យ​ទៅ ឆេះឯង ក្នុង​បរិយាកាស នៅ​ពេល​ហោះ​ធ្លាក់​មក​លើ​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ