អានតួអត្ថបទ
បារាំង

វិហារ Notre Dame នៅក្រោយ​ភើ្លងឆេះ

នៅព្រឹក​ថ្ងៃ​អង្គារ ទី ១៦​មេសា ប្រជាជន​បារាំង និង​អ្នកទេសចរ ធ្វើដំណើរ​ទៅ​មើល​សភាព​របស់​វិហារ​ Notre Dame ត្រូវ​ភ្លើង​ឆាបឆេះ កាលពី​ថ្ងៃ​ចន្ទ​ទី ១៥​មេសា។ ទោះបី​ជា​រន្ធត់ សោកស្តាយ ដែលបាន​ឃើញ វិហារ អាយុ ជាង ៨០០​ឆ្នាំ ត្រូវ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ប្រជាជន​ភាគច្រើន ទាំង​បារាំង និង​អ្នកទេសចរ​បរទេសបាន​បង្ហាញ​ក្តីសង្ឃឹម ព្រោះ​ថា តួវិហារ​ខាងក្រៅ នៅ​ល្អ មិន​ខូចខាត​ធ្ងន់ធ្ងរ ដូចដែល​គេ​នឹកស្មាន នោះទេ។ ឈាង បុប្ផា បាន​ទៅយក​ព័ត៌មាន​នៅ​កន្លែង​ផ្ទាល់ នៅ​សង្កាត់ Saint Michel ជាទី​ដែល​មាន​វិហារ​ប្រវត្តិសាស្រ្ត Notre Dame៕

វិហារ​Notre Dame របស់​ទីក្រុង​ប៉ារីស នៅ​មួយ​ថ្ងៃ​ក្រោយ​ត្រូវ​ភ្លើងឆេះកាលពីថ្ងៃ​ចន្ទ ទី ១៥ មេសា ២០១៩
វិហារ​Notre Dame របស់​ទីក្រុង​ប៉ារីស នៅ​មួយ​ថ្ងៃ​ក្រោយ​ត្រូវ​ភ្លើងឆេះកាលពីថ្ងៃ​ចន្ទ ទី ១៥ មេសា ២០១៩ ©Chheang Bopha
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ