អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​បង្អួត​​​មីស៊ីល​ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​​ថ្មី ដល់​ពិភពលោក

នៅ​ថ្ងៃអាទិត្យ​ទី ២៤​សីហា​នេះ អ៊ីរ៉ង់​បានរៀប​ចំ​ពិធី​​បង្ហាញពិភពលោក​នូវ មីស៊ីស​ថ្មី​ពីរ​ និង​យន្តហោះ​គ្មានមនុស្ស​បើកពីរ ដោយ​មាន​ប្រធានាធិបតី​ លោក ហាសាន់​ រ៉ូហានី ជា​អធិបតី។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​ អ៊ីរ៉ង់​ ក៏​បាន​ចាប់​ផ្តើម​​ធ្វើ​ទំនើប​កម្មយន្តហោះ​ស៊ីវិល​ ព្រោះ​​​​ទណ្ឌកម្ម​​លើ​វិស័យ​​​​​ដឹកជញ្ជូន​អាកាសចរ​​ណ៍​ស៊ីវិល​ទើប​ត្រូវ​បាន​លើក​ចេញ​ពី​អ៊ីរ៉ង់​ ក្នុង​ក្រប​ខ័ណ្ឌ​ចរចា​នុយក្លអ៊ែរ។

យន្តហោះ​គ្មាន​មនុស្ស​បើក RQ170
យន្តហោះ​គ្មាន​មនុស្ស​បើក RQ170 DR
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​សម្ពោធថ្ងៃ​អាទិត្យ​នេះ អ៊ីរ៉ង់​បាន​បង្ហាញ​​មីស៊ីល ពីរ​គ្រឿង មួយ​ឈ្មោះ​​ហ្កាដៀ (Mighty) ដែល​អាច​បាញ់​បាន​ចម្ងាយ​​៣០០​គីឡូម៉ែត្រ​ ជា​មីស៊ីល​បាញ់​ចេញ​ពី​ដី​ទៅ​សមុទ្ទ ឬ​ពី​សមុទ្ទ​ទៅ​សមុទ្ទ​ និង​មួយ​គ្រឿង​​ទៀត​ ដែល​​​គេ​ប្រសិទ្ធិនាម​ថា ណាស្រ អ៊ី ប៉ាសៀ (Clear Victory) គ្មាន​បញ្ជាក់​អំពី​រយៈ​ចម្ងាយ​ដែល​អាច​បាញ់​ដល់​ឡើយ គ្រាន់​តែ​ដឹង​ថា​មាន​បំពាក់ទៅ​ដោយ​​ប្រព័ន្ធ​ក្បាល​ស្រាវជ្រាវ។ ចំណែក​យន្តហោះ​គ្មាន​មនុស្ស​បើក​វិញ Karar-4 (Striker)​មានសមត្ថភាព​កត់​ចំណាំ​និង​ល្បាត​យាន​យន្ត​ហោះហើរ​សត្រូវ។ ឯ​Mohajer-4 (Migrant) មាន​ភារៈ​ថត​រូប​និង​គូសផែនទី។

សហរដ្ឋ​អាមេរិក​ដែល​មាន​មូលដ្ឋាន​ទ័ព​ទី​៥​នៅ​ប្រទេសបារ៉ែន ​បានជួប​​កម្មវិធី​​អភិវឌ្ឍន៍​អ៊ីរ៉ង់​ និង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ជា​ញឹក​ញយ។ ប៉ុន្តែ​សម្រាប់​លោក​ប្រធានាធិបតី​រ៉ូហានី អ៊ីរ៉ង់​គ្មាន​ចេតនា​លូក​លាន់កិច្ចការ​ផ្ទៃក្នុង​ ​ត្រួតត្រា​ ឬ​ឈ្លាន​ពាន​ប្រទេស​ផ្សេង​ ឬ​ដើម្បី​ទៅ​លួច​ប្លន់​ធនធាន​ប្រទេស​ណា​ឡើយ​! អ៊ីរ៉ង់​មាន​ទស្សនៈ​ច្បាស់​លាស់​​គឺ​ការពារ​ខ្លួន និង​មិនស៊ូ​ឱ្យ​គេ​ឈ្លានពាន​ទេ។

 
ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​អ៊ីរ៉ង់​បាន​អភិវឌ្ឍន៍​កម្មវិធី​​ប៉ាលីស្ទិក និង​កម្មវិធី​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ គ្រប់​ប្រភេទ រាប់​ទាំង​ឌ្រូន​ប្រយុទ្ធ​ផង។ កាលពី​ខែ​ឧសភា​កន្លង​ទៅ​អ៊ីរ៉ង់​ធ្លាប់​អួត​អាង​ថា​បាន​ចម្លង​​ដោយ​ជោគជ័យ​យន្តហោះ​ឌ្រូន​RQ-170 Sentinel ដែល​អ៊ីរ៉ង់​ទម្លាក់​យក​បាន កាលពី​ឆ្នាំ​២០១១។

ជា​មួយ​នឹង​ការ​បង្ហួត​បង្ហាញ​គ្រឿង​បរិក្ខា​យោធា​ថ្មី​ អ៊ីរ៉ង់​ក៏​បាន​ប្រកាស​បាញ់​មីស៊ីល​ទម្លាក់​ឌ្រូន​អ៊ីស្រាអែល​មួយ​គ្រឿង​នៅថ្ងៃ​អាទិត្យ​នេះ ដែល​បាន​ហោះក្បែរ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​បាន​ប្រកាស​ធ្វើ​ទំនើប​កម្ម​​វិស័យ​អាកាសចរណ៍​ស៊ីវិល​ ព្រោះ​ទើប​បាន​រួច​​ផុត​ទណ្ឌកម្ម​លោក​ខាង​លិច។ អាមេរិក​បាន​សម្រេច​លើក​ទណ្ឌកម្ម​ខ្លះ​ចេញ​ពី​អ៊ីរ៉ង់ ដើម្បី​នាំ​តេអេរ៉ង់ឱ្យ​ចូល​តុ​ចរចា​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូង​ចម្រាស។ បស្ចឹម​លោកតែង​តែ​​សង្ស័យ​រហូតមក​ថា​អ៊ីរ៉ង់​កំពុង​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ ក្នុង​បំណង​ផលិត​គ្រាប់​បែក​បរមាណូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ