HRWស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ការកម្ទេចជម្រករបស់ប៉ាឡេស្ទីននៅស៊ីហ្ស័កដានី
អង្គការសិទ្ធិមនុស្ស Human Rights Watch (HRW) បានអំពាវនាវនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ឱ្យអ៊ីស្រាអែលបញ្ឈប់ការជម្លៀសជនពេនចរ ប៉ាឡេស្ទីន នៅ Makhoul នៃតំបន់ស៊ីហ្ស័កដានី ព្រោះការប្តូរលំនៅដ្ឋានប្រជាជនដោយបង្ខំ និងខុសច្បាប់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៣
ដោយមានដីកាសម្រេចពីតុលាការកំពូល ក្រុមទាហានអ៊ីស្រាអែលបានកម្ទេចសំណង់អាគារ ជាង៥០ ខ្លះជាផ្ទះជ្រកផង បង្កឱ្យជនពេនចរប៉ាឡេស្ទីនជាង៤៨នាក់បាត់បង់ជម្រក។ ប្រតិបត្តិការនេះបានបន្តធ្វើរហូតដល់ថ្ងៃទី ២៤ កញ្ញា។ លើសពីនោះទៅទៀត កងទ័ពអ៊ីស្រាអែល ថែមទាំងប៉ុនប៉ង ចំនួនបួនដង បិទខ្ទប់មិនឱ្យអង្គការមនុស្សធម៌ ដែលចង់ផ្តល់ជម្រក ដល់ជនជាតិពិន្ធុរងគ្រោះប៉ាឡេស្ទីនទាំងនោះ និងបានប្រើកម្លាំងប្រឈមទល់នឹងអ្នកបះបោរ ក្រុមការងារមនុស្សធម៌ និងអ្នកការទូតបរទេសទៀតផង កាលពីថ្ងៃទី ២០កញ្ញា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស HRW ។
តាមការពិតកាលពីថ្ងៃទី២៤កញ្ញា តុលាការអ៊ីស្រាអែល បានចេញបញ្ជាបណ្តោះអាសន្នឱ្យក្រុមយោធា បណ្តេញបណ្តាជនជាតិនេះ និងកម្ទេចទ្រង់ទ្រាយភូមិណា ដែល ជាតម្រូវការចាំបាច់បន្ទាន់របស់យោធា និងឱ្យពេលអាជ្ញាធររហូតដល់ថ្ងៃទី ៨តុលា សម្រាប់មកបញ្ជាក់ការរុះរើអាគារនៅភូមិ Makhoul ដោយស្របច្បាប់។ តែទាហានអ៊ីស្រាអ៊ែល ដែលមិនត្រឹមធ្វើខុសបញ្ជាទេ តែថែមទាំងបានកម្ទេចចោលសំណង់នៅ Makhoul និងដាក់កំហិតមិនឱ្យជនជាតិភាគតិចនេះត្រលប់មកជ្រលងភ្នំនៃតំបន់ស៊ីហ្ស័កដានីដាច់ខាត។
ហេតុដូច្នេះហើយបានជាអង្គការសិទ្ធិមនុស្ស បានស្នើសុំឱ្យយោធាបញ្ឈប់ភ្លាមសកម្មភាពបំផ្លិចបំផ្លាញនេះ និងអនុញ្ញាតឱ្យក្រុមជំនួយការមនុស្សធម៌ចូល ព្រមទាំងសាងសង់ឡើងវិញលំនៅដ្ឋាន ដល់ជនពនេចរទាំងនោះ។
ប៉ុន្តែបើតាមអ្នកនាំពាក្យរដ្ឋបាលយោធាអ៊ីស្រាអែល ការកម្ទេចបណ្តេញពួកជាតិពន្ធុពនេចរប៉ាឡេស្ទីន នៅម៉ាខូលនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៩មក។ តុលាការកំពូលធ្លាប់បានសាកសួរ និងស្តាប់ភាគីជាប់ពាក់ព័ន្ធទាំងពីរ និងបានផ្តល់សុពលភាពដល់សាលក្រម ព្រោះជនជាតិនេះរស់នៅដោយខុសច្បាប់ នៅMakhoul។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ