អានតួអត្ថបទ
កម្ពុជា

ចំនួន​អ្នកចុះឈ្មោះថ្មី​សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣ មាន​ជាង​៤០ម៉ឺននាក់

បន្ទាប់​ពី​គណៈ​កម្មា​ធិ​ការ​ជាតិ​​រៀប​​​ចំ​​ការ​​បោះ​​ឆ្នោត​បាន​​ប្រកាស់​អោយ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទៅ​ពិនិត្យ​មើល​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​អ្នក​ដែល​មាន​អាយុ​គ្រប់​ឈ្មោះ​បោះ​ឆ្នោត​​សម្រាប់​ការ​​បោះ​​​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០​១៣​​ខាង​មុខ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ជាង​៤០​ម៉ឺន​នាក់​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។

បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត
បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មា​ធិ​ការ​ជាតិ​​រៀប​​​ចំ​​ការ​​បោះ​​ឆ្នោត​ដែល​ហៅ​កាត់​ថា​ ​(គ.ជ.ប) បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​ថ្មី​សម្រាប់​ការ​​បោះ​​​ឆ្នោតជាតិ​ ឆ្នាំ​២០១៣​ ក្នុង​រយៈ​ពេល​ជាង​២០​ថ្ងៃ​មក​នេះ​មាន​ជាង​៤០​ម៉ឺន​នាក់។ យោង​តាម​របាយ​ការណ៍​ស្តី​ពី​​លទ្ធ​ផល​​បណ្តោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​​​បោះ​​ឆ្នោត ចាប់​តាំង​ពី​ថ្ងៃ​ទី១ រហូត​ដល់​ថ្ងៃ​ទី​២១​កញ្ញា​នេះ​ ​ ចំនួន​​នៃ​​អ្នក​​​ចុះ​​ឈ្មោះ​ និង​​ពិ​និត្យ​​បញ្ជី​​ឈ្មោះ​​បោះ​​ឆ្នោត មាន​​ជាង​​៦០​ម៉ឺន​​នាក់​ ​(៦១៩,៦៣០​នាក់)។ ក្នុង​​នោះ​​អ្នក​​ចុះ​ឈ្មោះថ្មី​​មាន​​ចំនួន​​ជាង​​៤០​​ម៉ឺន​​នា​ក់​ ​(៤០៤,៧៣៨នាក់) ស្មើ​នឹង​​​៦៥.៣២ ​ភាគ​​រយ​នៃ​អ្នក​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​​បោះ​​ឆ្នោត​​ទាំង​​អស់។ ក្នុង​ចំណោម​២៤​ខេត្ត​-ក្រុង ​​ ​រាជធានីមាន​ចំនួន​អ្នក​​ចុះ​​ឈ្មោះ​​បោះ​​ឆ្នោត​ថ្មី​​ច្រើន​​ជាង​​គេ គឺខេត្ត​​កំ​ពង់​ចាម​ ដែល​មាន ​ជាង​​៤ម៉ឺន​នាក់។ រី​ឯ​ខេត្ត​ដែល​​មាន​​ចំនួន​​អ្នក​​ចុះ​ឈ្មោះ​ថ្មី​តិច​​​ជាង​គេគឺ​​ខេត្ត​​កែបដែល​មាន​ចំនួន​តែ​​១ពាន់​នាក់​តែ​ប៉ុណ្ណោះ​។

បើ​តាម​ការ​អះ​អាង​របស់​លោក​ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត នី​ក​ហ្វិក បាន​ថ្លែង​អោយ​ដឹង​ថា ៖ ​បើ​ទោះ​បី​ជាមាន​ការ​រំខាន​ទៅ​ដោយ​បាតុភូត​ធម្មជាតិ​និង​ភាព​មិន​ប្រ​​ក្រ​​​​ត្រី​មួយ​ចំនួន​ក៍​ដោយ​ក៍​ពលរដ្ឋ​នៅ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ទៅ​ពិនិត្យ​និង​ចុះ​​​ឈ្មោះ​បោះ​ឆ្នោត​។ ​លោកបាន​ថ្លែង​អោយ​ដឹង​ទៀត​ថា​នេះ​គឺ​ជា​សញ្ញាមួយ​ដែល​ល្អ ​នៅ​ពេល​ដែល​​មាន​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ច្រើន ​គឺបញ្ជាក់​ថា​ពួក​គាត់​បាន​ត្រៀម​​ក្នុង​ការ​បោះ​ឆ្នោត​​ជា​តិ​ខាង​មុខ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះ​ឆ្នោតបាន​ប្រ​កាស់​អោយ​ពលរដ្ឋ​ទៅ​ពិនិត្យបញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​​បោះ​​ឆ្នោតចាប់​ពីថ្ងៃទី១​ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២​ ខែតុលា ​ឆ្នាំ​​​២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ