អានតួអត្ថបទ
ស.រ.អា

រដ្ឋការ​វ៉ាស៊ិនតោន​បោះបង់​ល័ក្ខខ័ណ្ឌ​ដំបូង​សុំ​ឱ្យ​ផ្អាក​អាណានិគមកិច្ច​សិន​មុន​នឹង​ចរចា​គ្នា

ការចរចា​គ្នា​ជា​ថ្មី​ដោយ​ប្រយោល​រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន​នឹង​ប្រព្រឹត្ត​ទៅ នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​វ៉ាស៊ិនតោន។ ដំណឹង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិកាំង​បញ្ជាក់​ អះអាង នៅ​ថ្ងៃ​អង្គារ​៧ធ្នូ​ម្សិលមិញ។ ដូច្នេះ​ នឹង​គ្មាន​ការផ្អាក​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​ជា​ថ្មី​ម្តង​ទៀត នៅ​តំបន់​Cisjordanie​នោះ​ទេ។ សហរដ្ឋ​អាមេរិក​បាន​បោះ​បង់​គំនិត​យក​ការផ្អាក​នេះ​ធ្វើ​ជា​ល័ក្ខខ័ណ្ឌ​ ដំបូង​ ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ឱ្យ​ដល់​ការចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន។

លោក​Philipp Crowley អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក
លោក​Philipp Crowley អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក French.guinea.usembassy.gov
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តី​រាយការណ៍​របស់​Raphaël Reynesពី​ទីក្រុង​ Washington​ប្រែសម្រួល​ដោយ​វីនស្តុន រតនា

គឺ​ពុំ​មែន​ជា​ការផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទេ​ ​ ប៉ុន្តែ​ប្រហែល​ជា​ការផ្លាស់​ប្តូរ​យុទ្ធ​វិធី​ទេ​តើ។​ជា​សម្បទាន​ធ្វើ​ដោយ​លោក​Philip​ Crowley​ នៅ​ថ្ងៃ​អង្គារ​៧ធ្នូ​នៅ​វ៉ាស៊ិនតោន។​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិកាំង​បាន​បញ្ជាក់​អះអាង​ដំណឹង​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​អ៊ីស្រាអែល ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សហរដ្ឋ​អាមេរិក​ពុំបាន​សម្រេច​ក្នុង​ការទទួល​ពី អ៊ីស្រាអែល​នូវ​ការផ្អាក​អាណានិគមកិច្ច នៅ​តំបន់​Cisjordanie។

បីខែ​បន្ទាប់ពី​បាន​ផ្តល់​សន្ទុះថ្មី​យ៉ាង​ឱឡារិក​ខ្លាំងណាស់ ដល់​ការចរចា​គ្នា ដោយ​ចំពោះ រវាង​លោក​Benyamin Netanyahu និង​លោក​Mahmoud Abbas។ រដ្ឋការ​វ៉ាស៊ិនតោន​បដិសេធ​ពុំព្រម​និយាយ​អំពី​បរាជ័យ តែ​បែរ​ជា​និយាយ​អំពី “ការផ្លាស់ប្តូរ​យុទ្ធវិធី” អំពី “មាគ៌ា​ផ្សេង​មួយទៀត” ទៅវិញ។

ចុះទន់ខ្សោយ​ខាង​នយោបាយ​ចាប់តាំង​ពី​បរាជ័យ​ដ៏​ជូរចត់​របស់​ខ្លួន នៅ​ឱកាស​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​មក រដ្ឋការ​លោក​អូបាម៉ា​នៅ​តែ​រក្សា​ដំណៅទិស​នៃ​ដំណោះស្រាយ​ឲ្យ​មាន​រដ្ឋ​ពីរ -នេះ​ជា​ការអះអាង​របស់​អ្នកទទួល​ខុសត្រូវ​ម្នាក់​នៅ​សេតវិមាន ប៉ុន្តែ​ដោយ​ផ្តោត​ស្មារតី​ទៅ​លើ ”បញ្ហា​ជាក់ស្តែង” គឺ​គំនូស​ខ្សែ​ព្រំដែន បញ្ហា​អ្នកភៀសខ្លួន លក្ខន្តិកៈ​នៃ​ទីក្រុង​Jérusalum និង​សន្តិសុខ​នៃ​បណ្តាជន​ស៊ីវិល។

“មាគ៌ា​​ផ្សេង​មួយទៀត” ដែល​បេសកជន​អ៊ីស្រាអែល និង​ប៉ាលេស្ទីន នឹង​ត្រូវ​រក​ឲ្យ​ឃើញ​នៅ​សប្តាហ៍​ក្រោយ ប្រសិន​បើ​ភាគី​ប៉ាលេស្ទីន បញ្ជាក់​អះអាង​ថា ខ្លួន​នឹង​ទៅកាន់​ទីក្រុង​វ៉ាស៊ិនតោន។ ក្នុង​ខណៈនេះ ភាគី​ប៉ាលេស្ទីន​ពុំ​បាន​ធ្វើការ​បញ្ជាក់​អះអាង​ការនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ