អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​បដិសេធ​ពុំឲ្យមាន​ការអង្កេត​អន្តរជាតិ​ទៅលើបញ្ហា​នាវាសន្តិភាព​

បី​ថ្ងៃ​ក្រោយពី​មាន​ការ​វាយ​ប្រហារ​ដោយ ​អ៊ីស្រាអែល​ទៅលើ​នាវា​មនុស្សធម៌​ដឹក​ជញ្ជូន​ព័ស្តុភារ​ទៅ​តំបន់​ហ្កាហ្សា​ ដែនដី​ប៉ាលេស្ទីន​ដែល​បាន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​៩នាក់​ស្លាប់​រួចមក​ សហគមន៍​អន្តរជាតិ​បាន​ចោទ​ជា​សំណួរ​ចង់​ដឹង​ពី​កាលៈទេសៈ​និង​មូលហេតុ​ដែល​ នាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​អ៊ីស្រាអែល​ទៅលើ​នាវា​មនុស្សធម៌។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu, ចរចា​​ជាមួយ​​អាមេរិក​​ក្នុង​ការ​​​បង្កើត​​គណៈកម្មការ​​អង្កេត​អន្តរជាតិ​មួយ​​សម្រាប់​​អង្កេត​ទៅលើការ​វាយ​ប្រហារ​​ដោយ ​អ៊ីស្រាអែល​​ទៅលើ​​នាវា​​មនុស្សធម៌​
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Netanyahu, ចរចា​​ជាមួយ​​អាមេរិក​​ក្នុង​ការ​​​បង្កើត​​គណៈកម្មការ​​អង្កេត​អន្តរជាតិ​មួយ​​សម្រាប់​​អង្កេត​ទៅលើការ​វាយ​ប្រហារ​​ដោយ ​អ៊ីស្រាអែល​​ទៅលើ​​នាវា​​មនុស្សធម៌​ ©Reuters/Jim Hollander/Pool
ផ្សាយពាណិជ្ជកម្ម

01:45

សេចក្តីរាយការណ៍​របស់​ សៀក​ សារិន

ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ពាក់​ព័ន្ធ​នឹង​កាលៈទេសៈ​និង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​អ៊ីស្រាអែល​ទៅលើ​នាវា​មនុស្សធម៌​ ប្រទេស​ជា​ច្រើន​បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​អង្កេត​ឯករាជ​មួយ​សម្រាប់​ធ្វើការ​អង្កេត​ទៅលើ​បញ្ហានេះ។​ក៏​ប៉ុន្តែ​អ៊ីស្រាអែល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៣​មិថុនា​ម្សិលមិញ​ពុំ​ព្រម​ឲ្យ​មាន​គណៈកម្មការ​អង្កេត​អន្តរជាតិ​ឡើយ។

 
សហរដ្ឋ​អាមេរិក​បាន​ប្រើ​រាល់​ឥទ្ធិពល​និង​អានុភាព​ដែល​ខ្លួន​មាន​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​គណៈកម្មការ​អង្កេត​អន្តរជាតិ​ចារ​នៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ដ៏​សោក​សង្រេង​នៃ​នាវា​មនុស្សធម៌​ដឹក​ជញ្ជូន​ព័ស្តុភារ​ទៅ​តំបន់​ហ្កា​ហ្សា​​​ដែល​បាន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​៩នាក់​ស្លាប់​កាលពី​ថ្ងៃច័ន្ទ​ទី៣១​ឧសភា​កន្លងទៅ។​ សេចក្តី​សម្រេច​ចិត្ត​គ្រាន់តែ​ផ្តល់​អនុ​សាសន៍​​​បង្កើត​ឲ្យមាន​ការ​អង្កេត​មួយ​ឲ្យ​បាន​ឆាប់​រហ័ស​និង​មាន​លក្ខណៈ​យុត្តិធម៌​ ហើយ​និង​មាន​តម្លាភាព។

ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្ដែង​ឲ្យ​ដឹង​ម្តងទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា​ អាមេរិក​ចង់​ឃើញ​ការ​អង្កេត​ដែល​ទាម​ទារ​ដោយ​អង្គការ​សហប្រជាជាតិ ​ប្រគល់​ឲ្យ​ទៅ​អាជ្ញាធរ​អ៊ីស្រាអែល​ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា​អ៊ីស្រាអែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​នឹង​ធ្វើការ​អង្កេត​ទៅលើ​បញ្ហា​នាវា​មនុស្សធម៌​នេះ​ប្រក​ដោយ​លក្ខណៈ​ត្រឹមត្រូវ។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ភាគី​ទួរគី​ដែល​មាន​ជន​រួម​ជាតិ​របស់​ខ្លួន​ស្លាប់​ជាច្រើន​នាក់​នៅ​ក្នុង​បញ្ហា​នាវា​សន្តិភាព​នេះ​ ថ្លែង​បរិហារ​ថា​ “​អាជ្ញាធរ​អ៊ីស្រាអែល​ជា​អ្នក​វិនិច្ឆ័យ​ទៅលើ​អ៊ីស្រាអែល​”។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​ទាំងនេះ​ពុំ​បាន​ខាឃាំង​ក្រុម​ប្រឹក្សា​ការពារ​សិទ្ធិ​មនុស្ស​នៃ​អ ស ប ​ធ្វើ​ការ​ទាមទារឲ្យ​មាន​គណៈកម្មការ​អង្កេត​អន្តរជាតិ​ឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ