អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​បង្កើត “ គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ “ របស់​ខ្លួន

គឺ​នៅ​ថ្ងៃ​ចន្ទ​១៤​មិថុនា​នេះ​ហើយ​ដែល​គេ​ត្រូវ​ បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​ស៊ើប​អង្កេត​អំពី​ប្រតិបត្តិការ​របស់​កង​ នាវា​ចម្បាំង​អ៊ីស្រាអែល​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ជំនួយ​មនុស្សធម៌​សំដៅ​ យក​ទៅ​ឱ្យ​បណ្តាជន​នៃ​តំបន់​ហ្កាហ្សា។ ប្រតិបត្តិការ​នៅ​ថ្ងៃ​៣១​ឩសភា​មុន​ នេះ​បាន​បណ្តាល​ឱ្យ​ស្លាប់​សកម្មជន​នៃ​អង្គការ​មនុស្សធម៌​អស់​៩នាក់​។ឃើញ​ថា ​ ​ អ៊ីស្រាអែល​ត្រូវ​ចុះ​ញ៉ម​ក្រោម​សម្ពាធ​នៃ​សហគមន៍​អន្តរជាតិ​ ​ ​ ប៉ុន្តែ​បុព្វសិទ្ធិ​នៃ​ “​ គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ “​ នេះ​ ទំនង​ជា​មាន​កំរិត​ព្រំដែន។

លោក Benjamin Netanyahu នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល
លោក Benjamin Netanyahu នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ©Uriel Sinai/Reuters
ផ្សាយពាណិជ្ជកម្ម

01:31

សេចក្តី​រាយការណ៍​របស់​ Michel Paul ពីទីក្រុង Jérusalem ប្រែ​សម្រួល​ដោយ វីនស្តុន រតនា

ប្រធាន​ក្រុមប្រឹក្សា​អ៊ីស្រាអែល​បាន​ប្រកាស​អំពី​ការបង្កើត​ “​ គណៈកម្មការ​សាធារណៈ​ឯករាជ្យ​ “​ ​ ដោយ​មាន​ការរួម​ចំណែក​របស់​បរទេស​គឺ​ស្រប​តាម​សំណូម​ពរ​របស់​រដ្ឋការ​វ៉ាស៊ិនតោន​ ហើយ​ដំណាល​ពេល​គ្នា​នេះ​ ​ ​ សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ការ​បរទេស​អាមេរិកាំង​បាន​យល់​ព្រម​ស្រប​តាម​រដ្ឋការ​លោក​អូបាម៉ា។

 
គណៈកម្មការ​អ៊ីស្រាអែល​នឹង​មាន​បេសកកម្ម​ស៊ើប​អង្កេត​អំពី​ទិដ្ឋភាព​ទាក់​ទង​នឹង​សកម្មភាព​របស់​រដ្ឋ​អ៊ីស្រាអែល​ ​ ដើម្បី​ឃាត់​ឃាំង​កុំ​ឱ្យ​នាវា​នានា​អាច​ទៅដល់​ឆ្នេរ​សមុទ្រ​នៃ​តំបន់​ហ្កាហ្សា។គណៈកម្មការ​នេះ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​ចៅក្រម​ចូល​និវត្តន៍​ម្នាក់​នៃ​តុលាការ​កំពូល​អ៊ីស្រាអែល​ ហើយ​មាន​អ្នក​សង្កេតការណ៍​បរទេស​ពីរ​នាក់​ជា​សមាជិក​គឺ​ឩត្តម​មន្ត្រី​ Lord​ ​ Trimbel ​ ជា​អតីត​ប្រធាន​គណបក្ស​សហភាព​និយម​ នៅ​Ulster​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​និង​លោក​Ken​ Watkin​ ជា​អតីត​អគ្គ​មេធាវី​នៃ​កងទ័ព​កាណាដា។

គណៈកម្មការ​សាធារណៈ​នេះ​អាច​នឹង​ស្តាប់​ការពន្យល់​បំភ្លឺ​បក​ស្រាយ​ឬ​របាយការណ៍​របស់​ជន​ណា​ម្នាក់​ឬ​អង្គការ​ណា​មួយ​ ​ ​ ប៉ុន្តែ​ពុំ​មែន​របស់​ទាហាន​ដែល​បាន​រួម​ចំណែក​ ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ​ឡើយ​ ហើយ​ប្រៀប​បាន​នឹង​ “​ កាហ្វេ​គ្មាន​រសជាតិ​caféine​ ​ ហើយ​ក៏​មាន​គណៈកម្មការ​ស៊ើប​អង្កេត​ ដោយ​គ្មាន​ការស៊ើប​អង្កេត​ “​ អ៊ឹចឹង​ដែរ​ ​ ​ -​នេះ​ជា​ការអះ​អាង​របស់​អ្នក​ច្បាប់​ដ៏​ល្បី​ល្បាញ​ម្នាក់​ នៅ​អ៊ីស្រាអែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ