អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

ភេរវកម្ម​​​​នៅកាប៊ូល​​បាន​​​​​សម្លាប់​​មនុស្ស​​យ៉ាងតិច​​​២៥​​នាក់​​​ក្នុង​​នោះ​​​ម្នាក់​​ជា​​អ្នក​​ថត​រូប​​របស់ ​AFP​និង​អ្នកកាសែត​៥រូប​​

ទីក្រុង​​កាប៊ូល​​ប្រទេស​អាហ្វហ្កានីស្ថាន ត្រូវ​បាន​​រង​នូវ​ការវាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​គ្នា ​របស់​អង្គការ​រដ្ឋអ៊ីស្លាមជីហាតនៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ទី​៣០​មេសា​នេះ ​។ ការវាយប្រហារ​ភេរវកម្ម​​ត្រួត​គ្នា​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​តិច ២៥​នាក់​ក្នុង​នោះ​ ម្នាក់​ជា​អ្នកថត​រូប​ម្នាក់​របស់​ទីភ្នាក់ងារ​សាព័ត៌មាន បារាំង ​AFP និង​៥​នាក់ផ្សេងទៀតជាអ្នកកាសែត ក៏ព្រមទាំង​ បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ជាង​២០​នាក់ផ្សេងទៀត។​

កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ស្ថិត​នៅ​លើទីកន្លែងផ្ទុះគ្រាប់បែកលើកទីពីរ​ក្នុង​ក្រុង​ Kabul​ ប្រទេស​​អាហ្វហ្កានីស្ថាន​ថ្ងៃទី​៣០​មេសា​២០១៨​​ REUTERS/Omar Sobhani​
កងកម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន​ស្ថិត​នៅ​លើទីកន្លែងផ្ទុះគ្រាប់បែកលើកទីពីរ​ក្នុង​ក្រុង​ Kabul​ ប្រទេស​​អាហ្វហ្កានីស្ថាន​ថ្ងៃទី​៣០​មេសា​២០១៨​​ REUTERS/Omar Sobhani​ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

កាប៊ូល​រដ្ឋធានី​​ប្រទេស​អាហ្វហ្កានីស្ថាន ​ជាថ្មីម្តងទៀត​ ត្រូវ​​ទទួល​​រងដោយ​​​ការ​វាយ​ប្រហារ​​​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​គ្នារបស់​ក្រុមអង្គការរដ្ឋអ៊ីស្លាម ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ទី​៣០​មេសា​នេះ​។ នៅ​មុន​​ម៉ោង​​៨​ព្រឹក គេ​ឮ​សូរ​ការ​ផ្ទុះ​គ្រាប់បែក​លើក​ទី​មួយ​ ដោយ​ភេរវជន​អត្តឃាត​មួយ​រូប​ដែល​​ជិះ​មូតូ បានធ្វើការ​​បំផ្ទុះ​គ្រាប់បែក​​​នៅ​ត្រង់​ម្តុំ​ផ្លូវ​ដែល​​មាន​​ប្រជាជន​យ៉ាង​​​កុះករ​ នា​​​​ភាគ​ខាងត្បូង​រដ្ឋធានីគឺ​​នៅ​ចម្ងាយ តែ​២​ឬ​៣​​ម៉ែត្រ​​ប៉ុណ្ណោះ​ពី​ទីស្នាក់ការ​របស់​​​ក្រសួង​ស៊ើបការ​សម្ងាត់​របស់​អាហ្វាហ្កានីស្ថាន។

ជាង​២០​នាទី​ក្រោយ​មកទៀត​ នៅ​ខណៈ​​ដែល​ក្រុម​អ្នក​សង្គ្រោះ​បាន​ធ្វើ​ដំណើរទៅ​ដល់​ទី​កន្លែង​កើត​ហេតុណ៍​ ស្រាប់តែ​គេ​ឮ​សូរ​​ការ​ផ្ទុះ​គ្រាប់​បែក​ជា​លើក​ទី​ពីរ​ទៀត។

បើ​យោង​តាម​ប្រភព​សុវត្ថិភាព​មួយ ភេរវជន​អត្តឃាត​ដែល​ប្រដាប់​ដោយ​កាម៉េរ៉ា​ថត​រូប​និង​​មាន​ផ្ទាំងស៊ីប​ គឺ​ក្រុម ​អ្នកសារព័ត៌មាន បាន​លួច​សសៀរ ចូល​​ទៅបន្លំ​ខ្លួន​​នៅ​​ក្នុងរង្វង់​​​​​អ្នកកាសែត​និង​អ្នក​ថតរូប​។ នៅពេលនោះ​ហើយដែល ភេរវជន​ បាន​បំផ្ទុះ​គ្រាប់បែក ​​​​ខណៈ​​ពេលដែល​​​ចូល​ទៅ​​ដល់​គោលដៅ​ភ្លាម​​។

នៅ​ក្នុងការវាយប្រហារ​នេះ  ក៏​មាន​អ្នកកាសែត​៥​រូប ​ត្រូវ​បាន​ស្លាប់ ក្នុង​ចំណោម​នោះ ម្នាក់ ឈ្មោះ ​Shah Marai ដែល​ជា​ប្រធាន​​ថត​រូប​នៃ​ការិយាល័យ​របស់​ទីភ្នាក់ងារព័ត៌មាន បារាំង (AFP) ​នៅ​ទីក្រុង​កាប៊ូល ក៏ព្រមទាំង​អ្នកកាសែត​មួយ​រូប​ទៀត​នៃ​បណ្តាញ ទូទស្សន៍​ជាតិអាហ្វហ្កានីស្ថាន​មួយ​​ឈ្មោះ ​TOLO news។​

សូមបញ្ជាក់ថា ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែកនៅ​ក្រុងកាប៊ូល ​នា​ព្រឹកមិញនេះ​ ត្រូវ​បាន​ក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត ប្រកាសថាជាស្នាដៃរបស់ពួកគេ។

នៅថ្ងៃចន្ទនេះដែរ -​កុមារ​​អាហ្វហ្កានីស្ថាន យ៉ាងតិច ចំនួន ​១១ ​នាក់​​​ដែលនាំ​គ្នា​ទៅ​ចោម​រោម​នៅជុំវិញ ក្បួនរថយន្តរបស់អូតង់មួយខ្សែ​ ត្រូវបានស្លាប់​​នៅក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​​មួយដែរ ​។ អំពើភេរវកម្មអត្តឃាត​ដែល​ប្រឆាំងនឹង​ក្បួន​រថយន្ត​​អង្គការអូតង់​​​​​នៅជិត​ព្រលានយន្តហោះ ​Kandahar ​ភាគខាងត្បួងអាហ្វហ្កានីស្ថាននេះ  ក៏បាន​បណ្តាល​ឲ្យមាន​អ្នករងរបួស​១៦​នាក់ផ្សេងទៀត​ ក្នុងនោះ មាន​ទាហានរបស់អូតង់​សញ្ជាតិ​រ៉ូមានី ​៥ នាក់ និង ប៉ូលីសអាហ្វហ្កានីស្ថាន ​ពីររួប។

ជាអំពើភេរវកម្មមួយដែល​នៅ​ពុំទា​ន់​មានខាងក្រុមណាមួយ ប្រកាស​ថាជាស្នាដៃរ​បស់ខ្លួន​នៅឡើយទេនាខណៈនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ