អានតួអត្ថបទ

អ៊ីស្រាអែល​​​ជូន​ដំណឹង​​​អំពី​​ការ​ចុះហត្ថលេខា​លើ​កិច្ច​​សន្យា​​មួយ​ដើម្បី​​អភិវឌ្ឈ​​​និង​​ផលិត​គ្រាប់​​មីស៊ីល​​​​

ក្រសួង​ការពារ​ជាតិប្រទេសអ៊ីស្រាអែល ទើប​បាន​​​ជូន​ដំណឹងកាលពី​​ថ្ងៃចន្ទ​​ម្សិលមិញ អំពី​ការ​ចុះ​ហត្ថលេខាលើកិច្ចសន្យា​​ដ៏​សំខាន់​មួយ ​ជាមួយនឹង​ក្រុមហ៊ុន​ជាតិ​ខាង​ផ្នែក​ផលិត​អាវុធ​យុទ្ធភ័ណ្ឌ ដើម្បី​អភិវឌ្ឈ​និង​ផលិតគ្រាប់​មីស៊ីល​​ដែល​​អាច​បាញ់​​​​ទៅ​ដល់​គ្រប់ចំណុច​​គោលដៅ​​នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិុ​​នៅ​ឱកាស​សមយុទ្ធ​យោធា​នៅ​តំបន់​ខ្ពង់រាប​ Golan ​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​នៅថ្ងៃ​ទី៧​ខែ​សីហា ​ឆ្នាំ ២០១៨​
រដ្ឋមន្ត្រី​ក្រសួងការពារជាតិុ​​នៅ​ឱកាស​សមយុទ្ធ​យោធា​នៅ​តំបន់​ខ្ពង់រាប​ Golan ​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​នៅថ្ងៃ​ទី៧​ខែ​សីហា ​ឆ្នាំ ២០១៨​ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

“កិច្ច​សន្យាអភិវឌ្ឈ​​និង​ផលិតគ្រាប់​​មីស៊ីល​របស់​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​​ មាន​​តម្លៃ​​​ខ្ពស់​​រហូត​ទៅដល់​ជា​ច្រើន​រយ​លាន Shekels ​រូបិយប័ណ្ឌ​​របស់​​ជាតិ​​អ៊ីស្រាអែល” នេះ​​បើ​​យោង​​តាម​​​​ក្រសួង​​ការពារជាតិ​អ៊ីស្រាអែល​នៅ​​ក្នុង​សេចក្តី​ជូនដំណឹង​មួយរបស់​ខ្លួន​កាល​ពី​​ម្សិលមិញ​ ដោយ​ពុំ​បានគូសបញ្ជាក់លាស់ទេ​នៅ​លើប្រភេទអាវុធដែលប្រទេសខ្លួនបាន​បញ្ជា​​ទិញ។

គួរបញ្ជាក់ថា “ អ៊ីស្រាអែល ​នៅ​តែ​ប្រឈមមុខ​​​នឹង​ការ​គំរាម​កំហែងខាង​​ផ្នែក​សន្តិសុខ​ជានិច្ច​​ ​និង​​បាន​​​ចាត់ទុក​​​ប្រទេស​​​​​ខ្លួនថា ​នៅ​តែ​​ជា​គោលដៅ​គន្លិះ ​របស់​​ប្រទេស​​អ៊ីរ៉ង់-អ៊ីរ៉ង់​​ដែល​ បំពាក់​ទៅ​ដោយ​អាវុធ​នុយក្លេអ៊ែរ។

សព្វថ្ងៃនេះ អ៊ីស្រាអែល កំពុង​ស្ថិតនៅ​ក្នុង​​ស្ថានភាព​សង្គ្រាម ​ជាមួយ​ប្រទេស​ជិត​ខាងខ្លួន​ចំនួន ​២ ​​គឺ ​ស៊ីរី ​និង​លីបង់។ មិនតែ​ប៉ុណ្ណោះ​ អ៊ីស្រាអែល ក៏ ​​កំពុង​តែ​​នៅ​​​ប្រឈម​មុខ ​នឹង​អរិភាពនានា​ ​ជាមួយ ​គណបក្ស​លីបង់ Hezbollah ​ប្រកាន់អ៊ីស្លាម​​​និកាយ​​ស៊ីអ៊ីត​​ នៅ​​​ប៉ែក​ខាង​​ជើង​​ប្រទេស ​ក៏ព្រម​ទាំង​​​​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ប៉ាឡេស្ទីន ហាម៉ាស​នៅ​ប៉ែក​ខាង​​​ត្បូង​​​ប្រទេស។

ក្នុងបច្ចុប្បន្ននេះ អ៊ីស្រាអែល បាន​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សមត្ថភាព​រួចទៅ​ហើយ​ ​ក្នុង​ការ​ផលិត​គ្រាប់មីស៊ីល​អន្តរទី្វប​ ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដ៏​ជឿន​លឿន​ខ្លាំងផ្សេងៗទៀត​​នៅ​ក្នុង​តំបន់ ដោយសារ​តែអ៊ីស្រាអែល មាន​ជំនួយ​និងហិរញ្ញប្បទាន​ពីខាង​សហរដ្ឋអាមេរិក​​ រួមទាំង ​ផលិតកម្មរបស់​​ជាតិ​ខ្លួន។​

សូមបញ្ជាក់ថា មីស៊ីល​ដែល​រដ្ឋ​អ៊ីស្រាអែល​ បាន​បញ្ជា​ទិញ​នោះ នឹង​ត្រូវ​ផលិត​ដោយ​​ក្រុម​ឧស្សាហកម្ម​របស់យោធា​​អ៊ីស្រាអ៊ែល​(IMI) ​ដោយមាន ​សហប្រតិបត្តិការណ៍​ជាមួយ​នឹង​អាជ្ញាធរ​ ទទួលបន្ទុក​ខាង​ផ្នែកអភិវឌ្ឈ​​ប្រព័ន្ធសពា្វវុធរបស់​​​ក្រសួង​ការពារ​ជាតិផង។​

យោងតាម​ក្រសួងខាងលើ​នេះ​ដែរ គ្រាប់​មីស៊ីល​មួយ​ភាគ កំពុង​តែត្រូវ​បាន​គេ​ផលិត​ហើយ ចំណែក​​គ្រាប់​មីស៊ីល​ដទៃ​ទៀត ក៏កំពុង​តែ​ស្ថិត​នៅ​ក្នុង​តំណាក់កាល​ស្រាវជ្រាវ​​​និង​​អភិវឌ្ឈ​។

​​​​​​​​​​​​​លោក Avigdor Lieberman ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ ​បាន​ថ្លែងដោយមូតនភាពថា បច្ចុប្បន្ននេះ  ​អ៊ីស្រាអែល មាន​និងក៏​​កំពុងតែ​ អភិវឌ្ឈ​សពា្វវុធរបស់ខ្លួន​​ដែល​មាន​​ឥទ្ធិពល​​​កម្លាំងខ្លាំងក្លា​និង​​ប្រសិទ្ធិភាព ​​ដែល​អនុញ្ញាត​ឲ្យ​ ​អ៊ីស្រាអែល​ ធ្វើការ​ពង្រឹងបាន​​នូវ​កិច្ច​ការពារ​ជាតិ​ខ្លួន​​​កាន់តែ​រ៉ឹងមាំ​ថែម​ទៀត ​​ចាប់ពី​ពេល​នេះ​រហូតទៅ​ដល់​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​​​នៅ​ក្នុង​ទូទាំង​តំបន់។

អ៊ីស្រាអែល មាន​គ្រាប់​មីស៊ីល​ធុន​ Jéricho  រួច​ទៅ​ហើយ ដែលអាចបាញ់បាន​រហូត​ទៅ​ដល់ចម្ងាយ​៤ ៨០០​គម និង​ដែល​អាច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរទៀត​ផង។ ហើយ​នៅ​ក្នុង​ចំណោម​គ្រាប់​ម៉ីស៊ីល​​ផ្សេងៗ​ទៀត​ដែល​កង​ទ័ព​អ៊ីស្រាអែល​មាន​រួច​ទៅ​ហើយ​នោះ ​ក៏​មាន មីស៊ីល Delilah និង​ Lora ​ដែល​ អាច​ បាញ់​​បាន​ ចម្ងាយរវាង ​២៥០ គម ​​និង ​២៨០ គម រួមទាំង​​​​ប្រព័ន្ធការពារ​​​ប្រឆាំង​​គ្រាប់​មីស៊ីល​​ទៀតផង​ ដែល​​អ៊ីស្រាអែល ​អភិវឌ្ឈរួ​មគ្នាជាមួយសហរដ្ឋអាមេរិក៕​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ