អានតួអត្ថបទ
វ៉ាទីកង់

ប្រមុខ​ដឹក​នាំ​ថ្មី​នៃ​ព្រះវិហារ​សាសនាកា​តូលិក​​នៅវ៉ាទីកង់​​ឈ្មោះ​ ​FRANCOIS​

ប្រមុខដឹក​នាំថ្មី​​នៃ​ព្រះវិហារ​សាសនាកាតូលិក​ មាន​ឈ្មោះ​ថា ​FRANCOIS​ អាយុ​៧៦​ឆ្នាំ​ និង​មាន​សញ្ជាតិ​ អាហ្សង់ទីន ​កំពុង​រៀបចំ​​​​បា្ររព្ធ​​​ពិធី​​បុណ្យ​ ​messe​ លើក​​ទី​​មួយ​​របស់​​ព្រះអង្គ​​ក្នុង​​នាម​​ជាសម្តេច​​ប៉ាប​​កាតូលិក។​ ពិធី​បុណ្យ​នេះ ត្រូវធ្វើឡើងក្នុង​ពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍​​១៤​មីនា​នេះ​នៅ​ក្នុង​វិហារ​តូច​ Sixtine ​នៅចំពោះមុខ​វត្តមាន​នៃក្រុម​មន្ត្រី​សង្ឃ​កាតូលិក​ ១១៤ ​អង្គដែល​បាន​បោះ​ឆ្នោត​ជ្រើស​រើសកាលពីយប់មិញសម្តេច​​ប៉ាប​​ថ្មីនេះ។​ 

សម្តេច​ប៉ាបថ្មី François Ier.
សម្តេច​ប៉ាបថ្មី François Ier. REUTERS/Dylan Martinez
ផ្សាយពាណិជ្ជកម្ម

 ពិភពលោក​ទាំង​មូល-- -​បាន​ស្គាល់​មុខ​សម្តេច​ប៉ាប​ថ្មី​ហើយ ​បន្ទាប់​ពី​ការ​​បោះឆ្នោត​របស់​មន្ត្រី​សង្ឃកាឌីណូ​កាលពី​យប់​មិញ​​ ដើម្បី ធ្វើការ​បន្ត​ស្នងតំណែង​​ពី Benôit 16  ដែល​បាន​លា​លែង​​ចេញ​ពី​មុខ​តំណែង ជាប្រវត្តិសាស្ត្រកាលពីថ្ងៃ២៨កុម្ភៈមុន។

 
គឺ​ជា​ប៉ាប​លើក​ទី​មួយ​មក​ពី​ទ្វីប​អាមេរិក សញ្ជាតិ Argentine ឈ្មោះ Jorge Mario Bergoglio ។ ការជ្រើសរើសកាឌីណូ​មក​ពី​ទ្វី​ប​​អាមេរិកនេះ​-ក៏សរ​បញ្ជាក់​ផង​ដែរ​អំពី​ឆន្ទៈ​របស់​ព្រះវិហារ​កាតូលិក​ ក្នុង​ការ​​បើក​ចំហរ​ទូលាយ​ថែមទៀត ដល់​ពិភពលោក​។ មន្ត្រីសង្ឃកាតូលិកនៅ​ទីក្រុង Buenos Aires នេះ បាន​សម្រេច​ចិត្ត ជ្រើស​​យក​​ឈ្មោះ François ដែល​​​ជា​​​ឈ្មោះ​​​សម្តេច​​​ប៉ាប​លើក​ទី​មួយ​។

មាន​អាយុ ​៧៦​​ឆ្នាំ សម្តេច​ប៉ាប​ថ្មី​ក៏​ ជា​សមាជិក​ jésuite លើកទីមួយ  ដែល​បាន​ឡើងគ្រប់​គ្រង​ជា​ប្រមុខ​​ដឹក​នាំ​សាសនា​កាតូលិក​នៃ​ព្រះវិហារ Saint –Pierre នៅវ៉ាទីកង់ទីក្រុងរ៉ូម និង​ក្លាយ​ជា​​សម្កេច​ប៉ាប​ ទី​២៦៦ នៃ​ប្រវត្តិសាស្ត្រ​។  ការជាប់ឆ្នោត​របស់​ archevêque Argentine Jorge Bergoglio  ជា ប្រមុខដឹកនាំព្រះវិហារកាតូលិក ត្រូវបាន​ទទួល​ការ​​អប​អរ​សាទរ​​​ពី​ពិភព​លោក​ទាំង​មូល។ មុនគេគឺ លោកស្រី ប្រធានាធិបតី Argentine Cristina​ Kirchner  ដែល​បាន​ថ្លែង​សារ​ អបអរ​សាទរ​ ដោយ​ជូនពរ សុំឲ្យ​ភារកិច្ច របស់​សម្តេច​ប៉ាប​ថ្មីប្រកបទៅដោយផលផ្លែ​បំផុត។​

ចំណែកប្រធានាធិបតីអាមេរិក Barack Obama វិញ  លោកបានផ្ញើសារជូនពរដ៏កក់ក្តៅ​ចំពោះ​សម្តេចប៉ាប លើក​ទីមួយដែលមកពីទ្វីបអាមេរិក និង ក៏ជា ជើងឯកក្នុងការ​តស៊ូ​ដើម្បី​​បុព្វហេតុ​​នៃ​ប្រជាជនក្រីក្រ។

 នៅប្រទេសបារាំងវិញ​ លោកប្រធានាធិបតី ​​ François Hollande បាន​ថ្លែង​អះ​អាង​ថា​« ប្រទេស​​​បារាំង មានភក្តី​ជានិច្ចចំពោះ ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​​និង​​​ចំពោះ​​គោលការណ៍​​​សកល​នានា ​ដូចជា​ សិទ្ធិសេរីភាព សមភាព និង ភាតរភាព ។ មិន​តែប៉ុណ្ណោះ​ ប្រទេស​បារាំង​ និង​នៅ​តែ​បន្តការចរចា ប្រកបដោយទំនុកទុកចិត្តគ្នា​​ជា​មួយ​វិមាន​វ៉ាទីកង់ ដែរ"។  ចំណែក សហភាព​អឺរ៉ុប​ វិញ ក៏មានចេតនា ​​ចង់​ឲ្យ​សម្តេចប៉ាបថ្មី  អាច​ជួយ​លើក​ស្ទួយ ដល់ សន្តិភាព សាមគ្គីភាព​និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ