អានតួអត្ថបទ
កម្ពុជា

សភា​នឹង​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​១​រូប​នៅ​ថ្ងៃ​ចន្ទ​ស្អែក

រដ្ឋសភា​ជាតិ​កម្ពុជា​ បាន​អនុម័ត​ទទួល​យក​ពាក្យ​សុំ​ឈរ​ឈ្មោះ​បេក្ខជន​ចំនួន​៥​ រូប​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​កាល​ពី​ថ្ងៃ​ទី​ ៣០​ តុលា ​កន្លង​ទៅ។​ ហើយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​រដ្ឋសភា​នឹង​បន្ត​សម័យ​ប្រជុំ​លើក​ទី​៣​ នីតិកាល​ទី​៥ ​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ចំនួន​១​ រូប​ក្នុង​ចំណោម​បេក្ខជន​ទាំង​៥ ​រូប​នោះ។

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

តាម​ការគ្រោងទុក​នៅ​ថ្ងៃ​ចន្ទ ទី ០៣ វិច្ឆិកា រដ្ឋសភាជាតិ​នឹង​បន្ត​បើក​សម័យប្រជុំ​លើក​ទី៣ នីតិកាល​ទី៥ ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១ រូប​លើក​ទី១។ ការបោះឆ្នោត​នោះ នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង ៨ ព្រឹក ក្រោម​ការដឹកនាំ​ដោយ ​លោក​ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា។

សូម​ជំរាបជូន​ថា កាលពី​ថ្ងៃទី៣០ តុលា​កន្លងទៅ គណៈកម្មការ​អចិន្ត្រៃយ៍​ទាំង១០នៃ​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​មួយ ដោយបាន​អនុម័ត​ទទួលយក​ពាក្យសុំ​ឈរឈ្មោះ​បេក្ខជន​ចំនួន៥ រូប ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រាប់​អាណត្តិ៥ឆ្នាំ លើក​ទី១។

យ៉ាងណាក៏ដោយ រដ្ឋសភា​មិនបាន​បង្ហាញ​ឲ្យ​ដឹង​ពី​សមាសភាព​បេក្ខជន​ទាំង៥នាក់​នោះទេ។ ចំណែក​លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​ក៏​មិនបាន​បញ្ជាក់​ពី​សមាសភាព​បេក្ខជន​ទាំង​នោះដែរ ដោយ​លោក​លើក​ហេតុផល​ថា លោក​ចាំ​ឈ្មោះ​មិន​អស់។ ទោះបី​មិន​ចង់​អត្ថា​ប្បាយ​អ្វី​ច្រើន ប៉ុន្តែ​លោក​ឈាង វុន បាន​បញ្ជាក់ថា បេក្ខជន​ដែល​ឈ​ឈ្មោះ​ទាំងនោះ សុទ្ធតែ​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​អាជីព​ជា​ចៅក្រម និង មេធាវី ។

សូមបញ្ជាក់ថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ចំនួន១១ រូប ដែល​ជ្រើសតាំង​ដោយ​ស្ថាប័នផ្សេងៗគ្នា។ ហើយ​រដ្ឋសភា​ក៏​ជា​ស្ថាប័ន​មួយ​ដែល​តម្រូវ​ឲ្យ​ជ្រើសរើស​សមាជិក​មួយ​ក្នុងចំណោម​ទាំង១១ រូបនោះ​ផងដែរ។ លោក​អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា បានបញ្ជាក់​ខ្លី​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន១ រូប​នៅ​ថ្ងៃ​ចន្ទ នឹងធ្វើ​ឡើង​ដោយ​ការបោះឆ្នោត​សំងាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ