អានតួអត្ថបទ
បទសម្ភាស

លោក​ ព្រុំ សុខា​ ៖​ ប្រធាន​ គ.ជ.ប​ ថ្មី​គឺ​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​នេះ ​គឺ​លោក​ ព្រុំ សុខា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​សមាជិក​គណៈ​កម្មការ​ចម្រុះ​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​ពិភាក្សា​បង្កើត​ច្បាប់​ស្តីពី​ គ.ជ.ប​ ថ្មី​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោក ​ព្រុំ សុខា​ បាន​ទទួល​ស្គាល់​ថា​ ពិត​ជា​នៅមាន​បញ្ហា​ជាង​ ១០​ចំណុច​ដែល​កំពុង​ខ្វែង​គ្នា​អំពី​ការ​បង្កើត​ គ.ជ.ប​ ថ្មី​មែន។ ​យ៉ាង​ណា​ក៏​ដោយ​លោក​បញ្ជាក់​ថា​ ទោះ​បី​ជា​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ជា​លាយ​លក្ខ​អក្សរ ​ប៉ុន្តែ​ គណបក្ស​ប្រជាជន​បាន​លើក​រួច​ហើយ​ក្នុង​កិច្ច​ចរចា​ថ្នាក់​កំពូល​ថា​ ប្រធាន​ គ.ជ.ប​ ថ្មី​នេះ​ គឺ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ព្រុំ សុខា ​រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​សមាជិក​គណៈ​កម្មការ​ចម្រុះ​រវាង​គណបក្ស​ទាំងពីរ​ដើម្បី​ពិភាក្សា​បង្កើត​ច្បាប់​ស្តី​ពី​ គ.ជ.ប​ ថ្មី​។​
លោក​ ព្រុំ សុខា ​រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​សមាជិក​គណៈ​កម្មការ​ចម្រុះ​រវាង​គណបក្ស​ទាំងពីរ​ដើម្បី​ពិភាក្សា​បង្កើត​ច្បាប់​ស្តី​ពី​ គ.ជ.ប​ ថ្មី​។​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ