អានតួអត្ថបទ
ស.រ.អា

លោក​បារ៉ាក់​អូបាម៉ា​ជាប់​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​

លោក​អូបាម៉ា​អាយុ​៥១​ឆ្នាំ បាន​ដើរ​តាម​គន្លង​របស់​លោក​ប៊ីល គ្លីនតុន​និង​លោក​Franklin Rosvelt មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​អាច​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​បាន​ពីរ​អាណត្តិ។ នៅ​ក្នុង​រដ្ឋ​Chicago ជាទី​ដែល​អ្នក​គាំទ្រ​លោក​បាន​ស្រែក​អបអរ​ដល់​ជ័យ ជំនះ ​របស់​លោក ​លោក​បារ៉ាក់​អូបាម៉ា​បាន​និយាយ​ថ្លែង​អំណរ​គុណ​ដល់​ប្រជាជន​អាមេរិក​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​ធ្វើ​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​ដើម្បី​បន្ត​ការងារ​របស់​លោក។លទ្ធផល​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​បាន​យក​ឈ្នះ​គូ​ប្រជែង​របស់​គាត់ ដោយ​ទទួល​បាន​សំឡេង​សរុប ដល់​ទៅ ៣០៣ គឺ​ច្រើន​ជាង​ចំនួន​កំណត់​២៧០ ដើម្បី​អាច​យក​ឈ្នះ ជា​ម្ចាស់​សេតវិមាន។ លោក​មីត រ៉ូមនី ឯណោះវិញ បាន​ទទួល​សំឡេង​ត្រឹមតែ ២០៦​ប៉ុណ្ណោះ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​លោកអូបាម៉ា​ដែល​មាន​ប្រជាប្រិយភាព​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​ជាមួយ​បេក្ខជន​សាធារណរដ្ឋ ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ទទួល​ជ័យជំនះ​យ៉ាង​ច្បាស់​បែប​នេះ?

លទ្ធផល​នៃ​ការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១២
លទ្ធផល​នៃ​ការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១២
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ