អានតួអត្ថបទ
អេហ្ស៊ីប

គណបក្ស​កាន់​អំណាច​ប្រកាស​ថា​ខ្លួន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​

នៅ​ប្រទេស​អេហ្ស៊ីប​ គណបក្ស​កាន់​អំណាច​បាន​ ​​ប្រកាស​យ៉ាង​រហន់​​​ តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​​រួច​​ទៅ​ហើយ​​ថា​ ខ្លួន​គឺ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ លើក​ទី​ពីរ​ដែល​បាន​ប្រព្រិត្តិ​ទៅ កាល​ពី​ថ្ងៃសៅរ៍​​ម្សិល​មិញ ដោយ​ទទួល​បាន​​​សន្លឹក​ឆ្នោត​ ៦៤​ភាគ​រយ។​​ ​ដោយ​ឡែក​ លទ្ធផល​បោះឆ្នោត​ នឹង​ប្រកាស​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ចន្ទ​ស្អែក​ ដើម្បី​​សំរេច​ថា​ តើ​គំរោង​ធម្មនុញ្ញ​ដែល​​​ ដាក់​ស្នើ​ដោយ​ ប្រធានាធិបតី​អ៊ីស្លាម​​ មរស៊ី​ នឹង​ត្រូវ​អនុម័ត​ដែរ​រឺ​ទេ។ទោះ​យ៉ាងណា​ គំរោង​ធម្មនុញ្ញ​​របស់​លោក​ មរស៊ី ប្រហែល​ជា​នឹង​ត្រូវ​​អនុម័ត នៅ​ថ្ងៃ​ចន្ទ​ស្អែក​ ​​ជាមួយ​នឹង​លទ្ធផល​ ៦៤ភាគរយ​ ដែល​គណបក្ស​កាន់​អំណាច​ ដណ្តើម​បាន។ 

គំរោង​ធម្មនុញ្ញ​​របស់​លោក​ មរស៊ី ប្រហែល​ជា​នឹង​ត្រូវ​​អនុម័ត នៅ​ថ្ងៃ​ចន្ទ​ស្អែក
គំរោង​ធម្មនុញ្ញ​​របស់​លោក​ មរស៊ី ប្រហែល​ជា​នឹង​ត្រូវ​​អនុម័ត នៅ​ថ្ងៃ​ចន្ទ​ស្អែក REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ប្រជាជន​អេហ្ស៊ីប​ ២៦​លាន​នាក់​​ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​​ប្រជា​មតិ​ លើក​ទី​ពីរ លើ​គំរោង​ធម្មនុញ្ញ​របស់​ ប្រធានាធិបតី មរស៊ី​។​ ការ​បោះ​ឆ្នោត​ បាន​ប្រព្រិត្តិ​ទៅ​ ដោយ​គ្មាន​អំពើ​ហិង្សា ប៉ុន្តែ​ គណបក្ស​ប្រឆាំង នៅ​តែ​បរិហារ​ថា​ ដំណើរការ​បោះ​ឆ្នោត​នៅ​តែ​​មាន​ភាព​ មិន​ប្រក្រតី។

តាំង​តែ​ពី​ព្រឹក​ថ្ងៃ​អាទិត្យនេះ​ គណបក្ស​កាន់​អំណាច​​អេហ្ស៊ីប បាន​ប្រកាស​រួច​ទៅ​ហើយ​ថា ខ្លួន​ជា​អ្នក​ឈ្នះ​​ ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ហើយ​គំរោង​ធម្មនុញ្ញ​របស់​ ប្រធានាធិបតី មរស៊ី​​ នឹង​ត្រូវ​អនុម័ត​ ជាមួយ​នឹង​សម្លេង​ឆ្នោត​ ៦៤​ភាគរយ​ ដែល​ខ្លួន​ដណ្តើម​បាន។

កាល​ពី​ដំបូង​ឡើយ​​ គណបក្ស​កាន់​អំណាច​​អេហ្ស៊ីប​​ប្រកាស​ថា​ ប្រជាជន​នឹង​បោះ​ឆ្នោត​អោយ​ខ្លួន​ បាន​​​​ជោគ​ជ័យ​ ៨០​ភាគ​រយ ប៉ុន្តែ​យោង​តាម​លទ្ធផល​បណ្តោះ​ជា​អាសន្ន​​ តួលេខ​នេះ​ធ្លាក់​មក​នៅ​ត្រឹម​តែ​ ៦៤​ ភាគរយ​ប៉ុណ្ណោះ។ វា​ជា​ការ​ខក​ចិត្ត​ សំរាប់​គណបក្ស​កាន់​អំណាច ព្រោះ​លទ្ធផល​នេះ មិន​បាន​​​​ឡើង​ទៅ​ដល់​ ៦៦​ភាគរយ ​មានន័យ​ថា​ អ្នក​បោះ​ឆ្នោត​ ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​ មាន​មិន​ដល់​ពីរ​ភាគ​បី​ នៃ​អ្នក​បោះ​ឆ្នោត​សរុប​ឡើយ។

ទោះ​យ៉ាងណា​ គំរោង​ធម្មនុញ្ញ​​របស់​លោក​ មរស៊ី ប្រហែល​ជា​នឹង​ត្រូវ​​អនុម័ត នៅ​ថ្ងៃ​ចន្ទ​ស្អែក​ ​​នៅ​ពេល​ដែល​គណកម្មការ​បោះ​ឆ្នោត​ ប្រកាស​លទ្ធផល​ ​នៃ​ការ​បោះ​ឆ្នោត​​ ជាមួយ​នឹង​ជោគជ័យ​​ ៦៤ភាគរយ​ ដែល​គណបក្ស​កាន់​អំណាច​ ដណ្តើម​បាន។

ការ​អនុម័ត​ គំរោង​ធម្មនុញ្ញរបស់​​លោក​ មរស៊ី​ ប្រហែល​មិន​អាច​ជួយ​​អោយ​ស្ថាន​ភាព​នយោបាយ​អេហ្ស៊ីប​ មាន​ភាព​នឹង​នរ​ ដូច​ជា​ការ​ស្មានទុក​​របស់​​​ប្រធានាធិបតី​​​ នោះ​ឡើយ។

លទ្ធផល​​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​​ជិត​៤០ ភាគរយ​ ដែល​ទទួល​បាន​ដោយ​ គណបក្ស​ប្រឆាំង​ បាន​បង្ហាញ​ច្បាស់​ ថា​ ប្រជាជន​​ ៤០​ភាគ​រយ​ អេហ្ស៊ីប​​​ច្រាន​ចោល​នូវ​គំរោង​ធម្មនុញ្ញ​របស់​ប្រធានាធិបតី​ ដែល​ធ្វើ​អោយ​ ​ប្រទេស​អេហ្ស៊ីប​ នៅ​តែ​បែ​ង​ចែក​​​ជា​ពីរ​បក្សពួក​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ