អានតួអត្ថបទ
រុស្ស៊ី-ឡាវ

នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ប្រមុខ​រដ្ឋាភិបាល​ចូល​រួម​ក្នុង​ជំនួប​កំពូល​នៃ”វេទិកាអាស៊ី-អឺរ៉ុប” ASEM ដែល​បើក​ធ្វើ​ថ្ងៃ​នេះ​នៅ​ក្រុង​វៀងច័ន្ទន៍។ វេទិកា​ដែល​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ទទួល​ចូល​ជា​សមាជិក​កាលពី​ពីរ​ឆ្នាំ​មុន​និង​ជាពិសេស គឺ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ឡាវ​អំពី​ទំនាក់​ទំនង​​ទ្វេ​ភាគី​ មាន​បញ្ហា​បំណុល​ដែល​ឡាវ​ជំពាក់​រុស្ស៊ី​តាំងពី​ជំនាន់​សហភាព​សូវៀតមក។

លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសឡាវ​
លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសឡាវ​ ©REUTERS
ផ្សាយពាណិជ្ជកម្ម

 

លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី មេដវេដេវ​ថ្ងៃ​នេះ​ត្រូវ​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​ឡាវ Choummaly Sayasone​និង​ធ្វើ​កិច្ចចរចា​ជាមួយ​សមភាគី​ឡាវ​គឺ លោក​នាយក​រដ្ឋមន្ត្រី​Thonsing Thammavon។ គូ​ភាគី​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​នៃ​សហប្រតិបត្តិការ​វិស័យ​យោធា​​បច្ចេកទេស,​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​,ការ​បំផុស​បំផុល​ចំណង​ទ្វេភាគី តាម​មុខ​ព្រួញ Business ក្នុង​នោះ មាន​ទាំង​ដំណោះស្រាយ​រឿង​បំណុល​ដែល​ឡាវ​ជំពាក់​រុស្ស៊ី​តាំងពី​សម័យ​សូវៀត​មក។

ខាង​ផ្នែក​យោធា៖ដោយ​ហេតុ​ថា​កងទ័ព​ឡាវ​ប្រដាប់​សឹង​១០០% ដោយ​អាវុធ​សូវៀត​ដែល​មាន​បញ្ជូន​ទៅ​តាំងពី​ក្នុង​រង្វង់​ទសវត្សរ៍​ទី​៧០-៨០​ហើយ​ពួក​យោធា​ឡាវ​ទម្លាប់​ប្រើ​អាវុធរុ​ស្ស៊ី គូភាគី​ដាក់​ទិស​បន្ត​សហប្រតិបត្តិការ​តាម​មុខ​ព្រួញ​នេះ​ត​ទៅ​ទៀត​បែប​យ៉ាង​ទទួល​គេ​មក បណ្តុះ​បណ្តាល​​​នៅ​តាម​សាលា​យោធា​រុស្ស៊ី​ព្រម​ទាំង​កម្លាំង​មហា​ផ្ទៃ​ឡាវ​ផង​ដែរ។

ខាង​ផ្នែក​ពាណិជ្ជកម្ម​៖ រុស្ស៊ី​តែង​បង្កើត​លក្ខណៈ​អនុគ្រោះ​បំផុត​សម្រាប់​ឡាវ។ តាម​តួលេខ​នៃ”មន្ទីរ​ចម្រុះ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​រុស្ស៊ី” ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ ការ​ផ្តោះប្តូរ​ទំនិញ រវាង​​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​៥​ដង បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១០ លុះ​ដល់​ទឹក​ប្រាក់​៤៦​លាន​ដុល្លារ​អាមេរិក។ គូ​ភាគី ដាក់​ទិស​បង្កើន​ការ​ផ្តោះប្តូរ​នេះ ឲ្យ​កាន់តែ​សកម្ម​ទៅ​ទៀត។
ក្រមហ៊ុន​អាកាសចរណ៍​ឡាវ កំពុង​ធ្វើ​កិច្ចចរចា ដើម្បី​ទិញ​យន្តហោះ​ស៊ីវិល​រុស្ស៊ី​ស្រករ​ថ្មី​ម៉ាក Sukhoi Superjet-100 អាច​ផ្ទុក​អ្នក​ដំណើរ​បាន​១០០​នាក់​សម្រាប់​ហោះ ទៅ​ចម្ងាយ​មធ្យម​ពី​៣.០០០​ដល់ ៤.៥០០​គម ដែល​ឆ្លើយ​ស្រប​នឹង​តម្រូវ​ការ​របស់​ប្រទេស​ឡាវ។

អំពី​បញ្ហា​បំណុល៖ ស្រប​នឹង​កិច្ច​ព្រមព្រៀង​ចុះ​ឆ្នាំ​២០០៣ រុស្ស៊ី ដែល​ជា​ប្រទេស​ម្ចាស់​បំណុល​ដោយ​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ខ្លួន​ជា​សមាជិក​ក្រុម​ប្រទេស​ផ្តល់​ប្រាក់​កម្ចី​ហៅ​ថា Club de Paris បាន​កាត់​អស់​៧០% បំណុល​ដែល​ឡាវ​ជំពាក់​ខ្លួន​ក្នុង​ទំហំ ១.២៩០​លាន​ដុល្លារ​អាមេរិក​ទាល់​តែ​នៅ​សល់​ត្រឹម ៣៨៨​លាន​ដុល្លារ​ទុក​ឲ្យ​ឡាវ​សង​ក្នុង​រយៈពេល​៣៣​ឆ្នាំ សង​ជា​ភាគៗ កន្លះ​ឆ្នាំ​ម្តង​ហើយ​ក្នុង​ករណី​មាន​ការ​អាក់​ខាន​ភាគី​ឡាវ​ក៏​ត្រូវ​បង់​ទាំង​ការ​ប្រាក់​នៃ​ភាគ​នោះ​ទំហំ​ពី ២,២៥% ដល់​៥,៨៥%​ហើយ​ប្រាក់​ដែល​សង​នោះ​គឺ​ជា ដុល្លារ​អាមេរិក​តែ​ម្តង។

នា​កិច្ចចរចា​ថ្ងៃ​នេះ ភាគី​ឡាវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ប្រែ​បំណុល​នោះ​ទៅ​ជា វិនិយោគ​បញ្ចូល​ទៅ​ក្នុង​​គម្រោង​ផង​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ឡាវ​ដែល​មាន​ការ​ចូល​រួម​របស់​រុស្ស៊ី និង​សម្រាប់​ផ្តល់​ជា​ហិរញ្ញប្បទាន​ដល់​គម្រោង​វិនិយោគ​រួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ