អានតួអត្ថបទ
ស៊ូដង់-រុស្ស៊ី

ទស្សនកិច្ចប្រមុខការទូតរុស្ស៊ីនៅស៊ូដង់ប្រទេសដែលឯកោក្រៃលើឆាកអន្តរជាតិ

“រុស្ស៊ី ប្រាថ្នា​រឹត​ចំណង​យោធា​របស់​ខ្លួន ជាមួយ​ប្រទេស​ស៊ូដង់ “ សេចក្តី​នេះ ថ្លែង​ថ្ងៃ​ទី​៣​ធ្នូ ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​នៅ​ក្រុង​ខារទូម រដ្ឋធានី​ស៊ូដង់ ដោយ​លោក​រដ្ឋមន្ត្រី ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ដែល​បាន​ជួប​ចរចា​ទៅ​ហើយ ជាមួយ​សមភាគី​ស៊ូដង់ លោក Ali Karti ហើយ​បន្ទាប់​មក​នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​ស៊ូដង់ Omar el-Béchir។  

លោកប្រធានាធិបតីស៊ូដង់Omar al-Bashir (ស្តាំ)ជូបជាមួយលោក Sergei Lavro រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីនៅក្រុងKhartoum​​ ថ្ងៃទី​៣ ធ្នូ​២០១៤
លោកប្រធានាធិបតីស៊ូដង់Omar al-Bashir (ស្តាំ)ជូបជាមួយលោក Sergei Lavro រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីនៅក្រុងKhartoum​​ ថ្ងៃទី​៣ ធ្នូ​២០១៤ REUTERS/Mohamed Nureldin Abdallah
ផ្សាយពាណិជ្ជកម្ម

 

ក្រោយពី​ជួប​ចរចា​ជាមួយ​សមភាគី​ស៊ូដង់ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ បាន​ប្រកាស​ជាអាទ៏ ៖ យើង​មាន​គម្រោង បំផុសបំផុល​សហប្រតិបត្តិការ​យោធា​នៅ​តាម​ទិស​ដែល​មិន​នាំ​ឲ្យ​ខូច​ដល់ សមតា​កម្លាំង​នៅ​តំបន់​ឡើយ។ ​ប៉ុន្តែ​គាត់​មិន​លំអិត​អ្វី​ទេ។

 ក្រសួង​ការបរទេស​រុស្ស៊ី​ទាក់ទង​នឹង​ទស្សនកិច្ច​លោក​ឡាវ៉្រូវ​ គូស​បញ្ជាក់​ថា ៖ នេះ​ជា​ទស្សនកិច្ច​​លើក​ទី​១​របស់​ប្រមុខ​ការទូត​រុស្ស៊ី​នៅ​ស៊ូដង់ ក្រោយពី​ភាគ​ខាងត្បូង​ប្រទេស នេះ បាន​ផ្តាច់​ខ្លួន​ចេញ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​ថ្មី​កាលពី​ឆ្នាំ ២០១១​មកហើយ​ទស្សនកិច្ច​នេះ​ មាន លក្ខណៈ​ការងារ​ដោយ​គាត់​ត្រូវ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​២ ​នៃវេទិកា​សហប្រតិបត្តិការ រុស្ស៊ី-អារ៉ាប​ ក្នុង​ជាន់​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស។ សម័យ​ប្រជុំ​បែប​នេះ លើក​ទី​១ បាន​ប្រព្រឹត្ត​ទៅ​នៅ​ម៉ូស្គូ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ ដោយ​មាន​ការ​ចូល​រួម​នៃ អគ្គ​លេខាធិការ​សម្ព័ន្ធ​រដ្ឋ​អារ៉ាប​នៃ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់​កូវ៉ែត​លីបង់​លីប៊ី។

លោក ឡាវ៉្រូវ ត្រូវ​ជួប​ប្រស្រ័យ ជាមួយ​លោក Omar el-Béchir ប្រធានាធិបតី​ស៊ូដង់ ប្រទេស ដែល​សេដ្ឋកិច្ច​ខ្លួន​ជាប់​យ៉ាង​ធ្ងន់​ក្នុង​បម្រាម​ហាម​ធ្វើ​ពាណិជ្ជកម្ម ពី​ខាង​ស.រ.អា.​តាំងពី​ឆ្នាំ ១៩៩៧​មក ក្រោម​បទ​បំពាន​យ៉ាង​កម្រោល​លើ​សិទ្ធិមនុស្ស ប្រព្រឹត្ត​ដោយ របប​លោក Béchir ដែល​ថែម​ទាំង​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា មាន​ចំណង​ពាក់ព័ន្ធ​នឹង​ពួក​ភេររវជន ទៅផង។

លោក Béchir ជា​បុគ្គល​ស្វែងរក​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចំពោះ​ឧក្រិដ្ឋកម្ម​​ទល់​នឹង​មនុស្សជាតិ​ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​តំបន់ Dafour ប៉ែក​ខាង​លិច​ប្រទេស។
លោក​រដ្ឋមន្ត្រី​ការបរទេស​ស៊ូដង់ Ali Karti ពី​ចំណែក​ខ្លួន បាន​ឲ្យ​ដឹង​ថា ក្រៅពី​សំណុំរឿង​យោធា​គូភាគី​បាន​លើក​យក​ទៅ​ពិភាក្សា​គឺ​បញ្ហា​ថាមពល​ដែល​ក្នុង​បរិបទ​នេះ ក្រុមហ៊ុន​រុស្ស៊ី​នានា​សំដែង​ទៅ​ហើយ​នូវ​ការ​យកចិត្ត​ទុកដាក់​ទៅលើ ការ​ជីកបូម​ប្រេង​និង​ឧស្ម័ន នៅ​ស៊ូដង់។ គាត់​សង្កត់​ធ្ងន់​ថា​ស៊ូដង់​ប្រាថ្នា​តាំង​ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ ជាមួយ​រុស្ស៊ី លើ​វិស័យ​ប្លែកៗ​បំផុត។ 

រីឯ​គោលដៅ​មួយទៀត​នៃ​ទស្សនកិច្ច​លោក ឡាវ៉្រូវ គឺ​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី​២ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​រុស្ស៊ី-ស៊ូដង់​ខាង​សហ​ប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​រុស្ស៊ី​ថ្ងៃ​១០-១២ ធ្នូ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ