សហរដ្ឋអាមេរិកស្ទាបស្ទង់ជំហរកម្ពុជាស្តីពីសកម្មភាពសេរីនៅសមុទ្រចិនខាងត្បូង
នៅក្នុងជំនួបជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃពុធនេះ លោក Scott Marciel ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកបានស្ទាបស្ទង់ជំហររបស់រដ្ឋាភិបាលក្រុងភ្នំពេញអំពី ផែនការ Free Action ដើម្បីសម្រួលដល់ចលនាពាណិជ្ជកម្មក្នុងសមុទ្រចិនខាងត្បូង។ ផែនការ Free Action ឬសកម្មភាពដោយសេរីក្នុងដែនសមុទ្រចិនខាងត្បូងនេះត្រូវបានលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងណៃពិដរ ប្រទេសភូមាកាលពីពេលថ្មីៗនេះ។ សូមស្តាប់ប្រសាសន៍លោក អ៊ុច បូរិទ្ធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:០៣