អានតួអត្ថបទ
អាមេរិក

តុលាការ​អាមេរិក​​ចោទ​ប្រកាន់​​ប៉ូលិស​ស្រី​ស្បែកស​ ក្នុង​ករណី​​​​បាញ់​សម្លាប់​​​​បុរស​​​ស្បែកខ្មៅ​​​​នៅ​រដ្ឋ​​Oklahoma​​

ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​តុលាការ​អាមេរិក​បាន​ធ្វើការ​​​ចោទប្រកាន់ និង​ចេញដីកា​ចាប់ខ្លួន​ប៉ូលិស​ស្រី​ស្បែកស ដែល​បាន​បាញ់សម្លាប់​បុរស​ស្បែកខ្មៅ​ម្នាក់ នៅ​រដ្ឋOklahoma កាលពី​ថ្ងៃចន្ទ​ដើមសប្តាហ៍។ យោងតាម​របាយការណ៍​ដាក់ទៅតុលាការ ក្នុងពេល​កើតហេតុ ​ប៉ូលិស​ស្រី​រូបនេះ ​បាន​បញ្ចេញ​ប្រតិកម្ម​​ហួសហេតុ ហួស​ពី​​ស្ថានការណ៍​ជាក់ស្តែង​​​។ 

ប៉ូលិសស្រី​Betty Shelby ដែលបាន​បាញ់​សម្លាប់​បុរសស្បែកខ្មៅ​ នៅ​ក្រុងToulsa
ប៉ូលិសស្រី​Betty Shelby ដែលបាន​បាញ់​សម្លាប់​បុរសស្បែកខ្មៅ​ នៅ​ក្រុងToulsa Reuters
ផ្សាយពាណិជ្ជកម្ម

ប៉ូលិសស្រីស្បែកស ដែល​រងការចោទប្រកាន់​ពីតុលាការ​ ​មាន​ឈ្មោះថា បេតធី ស្ហ៊ែលប៊ី។ កាលពីថ្ងៃចន្ទ​​ ប៉ូលិស​ស្រីរូបនេះបាន​បាញ់សម្លាប់​បុរស​ស្បែកខ្មៅ​ម្នាក់ ឈ្មោះ​ធែររិនសឺ ក្រាត់ឆឺ អាយុ​៤០ឆ្នាំ នៅ​រដ្ឋOklahoma​ ភាគកណ្តាល​សហរដ្ឋអាមេរិក​។ បើ​ប៉ូលិស​ស្រី​ត្រូវបាន​គេរកឃើញ​ថា មានទោស​មែន គាត់អាច​ជាប់ពន្ធនាគារ​យ៉ាងហោច​៤ឆ្នាំ។

ថ្ងៃចន្ទថ្ងៃកើតហេតុ​ ដើមសប្តាហ៍​នេះ ​​រថយន្ត​របស់​បុរស​ស្បែកខ្មៅ​​ឈ្មោះធែររិនសឺនោះ​ បាន​ខូច​នៅ​លើ​​ផ្លូវ​មួយកន្លែង នៅ​ក្រុងToulsa។ រូបភាព​វីដេអូ​ថត​ចេញ​ពី​ឧទ្ធម្ភាគចក្រ បង្ហាញ​ថា បុរស​ស្បែកខ្មៅ​បាន​លើកដៃ​ទៅលើ មួយស្របក់។ ប៉ូលិស​ស្រី​បេតធី ទំនង​ជាបាញ់គាត់ ពេល​ដែល​ដៃគាត់​ខិតទៅក្បែរ​បង្អួច​​រថយន្ត។

​យោងតាម​​របាយការណ៍​ដាក់ទៅតុលាការ​ ស្ត្រីប៉ូលិស​រូបនេះ បាន​បញ្ចេញ​ប្រតិកម្ម​ដោយប្រើ​​អារមុ្មណ៍​ខ្លួនច្រើន ហួសពី​ស្ថានភាព​ជាក់ស្តែង ធ្វើអោយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ។ ​ប៉ូលិស​ស្រីបេតធី​​ប្រាប់​ក្រុម​ស៊ើ់បអង្កេត​ថា ​គាត់​​​បារម្ភ​ពី​អាយុជីវិត​គាត់ ហើយ​ខ្លាច​បុរសស្បែកខ្មៅ​​នោះ​សម្លាប់គាត់។

វីដេអូ​​​​ហេតុការណ៍​​បាញ់សម្លាប់​បុរស​ស្បែកខ្មៅ​នៅ​រដ្ឋ Oklahoma ​ត្រូវបា​ន​គេ​​ផ្សព្វផ្សាយ​​ជំរុញ​អោយ​​​មាន​ការ​ជជែកឡើងវិញ អំពី​​​​ហិង្សា​ប៉ូលិស​អាមេរិក ចំពោះ​ជនជាតិ​ស្បែកខ្មៅ។ កាលពី​ថ្ងៃអង្គារ ​ក៏មានករណី​​​ប៉ូលិស​សម្លាប់​ជនជាតិ​ស្បែកខ្មៅ​ នៅក្រុង​Charlotte ​រដ្ឋការ៉ូលីន​ខាងជើងដែរ។ ប៉ូលិស​ម្នាក់​បាន​បាញ់​បុរស​ស្បែកខ្មៅ​ម្នាក់ អាយុ​៤៣ឆ្នាំ ធ្វើអោយ​ផ្ទុះបាតុកម្ម​តវ៉ា​ រាលដាល​ជា​ហិង្សា​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ