អានតួអត្ថបទ
កម្ពុជា

អាកាស​ច​រស៊ីវិល​​ហាម​ផ្តាច់មិ​នឱ្យ​ក្រុមហ៊ុន​​ហោះហើរ​​ណា​​ដឹក​​លោក​​សម រង្ស៊ី​​មក​​កម្ពុជា​​នៅ​​ថ្ងៃ​ទី​០៩ ​វិច្ឆិកា​

លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​អាកាសចរ​ស៊ីវិល បាន​អះអាងថា ការវិល​មកកាន់​ប្រទេស​កម្ពុជា​របស់លោក​សម រង្ស៊ី នៅ​ថ្ងៃទី០៩ វិច្ឆិកា​នេះ គឺ​មក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះហើយ លោក​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ហោះហើរ​ណាមួយ​ដឹក​លោក​សម រង្ស៊ី​មក​កម្ពុជា​ឡើយ។ លោក​ម៉ៅ ហាវ​ណ្ណា​ល់ បាន​អះអាង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ និង គណៈកម្មាធិការ​ជាតិ​សន្តិសុខ​អាកាសចរស៊ីវិល​កាលពី​ថ្ងៃទី៣១ វិច្ឆិកា ដែល​ស្រង់​សម្តី​ដោយ​ទូរទស្សន៍​បាយ័ន​កាលពី​ម្សិលមិញ។ លោក​ម៉ៅ ហាវ​ណ្ណា​ល់ ក៏បាន​ព្រមាន​ផងដែរ​ថា បើសិនជា​ក្រុមហ៊ុន​ហោះហើរ ឫ អ្នកបើក​យន្តហោះ​ដែល​ហ៊ាន​ដឹក​លោក​សម រង្ស៊ី​មក​នោះ នឹងត្រូវ​មានទោស​ពីបទ​រួមគំនិត​ក្បត់​ជាមួយ​លោក​សម រង្ស៊ី។

លោកជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល
លោកជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល @facebook
ផ្សាយពាណិជ្ជកម្ម

ចំណែក លោក​ជា អូន ដែលជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​នៃ​អាកាសចរស៊ីវិល បាន​គូសបញ្ជាក់ថា អាជ្ញាធរ​នៃ​លេខាធិការដ្ឋាន​នៃ​អាកាសចរ​ស៊ីវិល​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ឃ្លាំមើល​ដំណើរ​របស់លោក​សម រង្ស៊ី តាមផ្លូវ​អាកាស។ បើតាម​លោក​ជា អូន អាជ្ញាធរ​អាកាសចរ​ស៊ីវិល​បាន​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​ចាប់បាន​ភ្លាម ប្រសិនបើ​មានឈ្មោះ​លោក​សម រង្ស៊ី គ្រោង​ហោះហើរ​មកកាន់​ប្រទេស​កម្ពុជា។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ