អានតួអត្ថបទ

ហ្វេសប៊ុក​លុបគណនី​របស់​ជនជ្រុលនិយម ដ៏​មាន​ឥទ្ធិពល​ ៦​នាក់

ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ បាន​សម្រេច​លុប​ចេញ​ទាំង​ស្រុង ​នូវ​គណនី​របស់​​ជនដ៏​មាន​ឥទ្ធិពលចំនួន​​៦​នាក់​ ដែល​ជាប់​ចោទ​និង​ល្បី​ខាង​ញុះញង់​ឱ្យ​មាន​អំពើ​រើងអើង-​ប្រកាន់​ ​ពូជសាសន៍ និង​ទង្វើ​ឃុបឃិត​គ្នា​ មាន​ជាអាទិ៍ មេដឹកនាំ​អង្គការ​ “Nation of Islam” និង​ Alex Jones ស្ថាបនិក​វិបសៃត៍ “Infowars”។ ​រង​​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ថា​​មិន​បាន​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ជ្រុលនិយម​ ប្រព័ន្ធ​សង្គម​​បាន​ធានា​អះអាងជា​ថ្មី​ថា​ ហ្វេសប៊ុកហាមឃាត់​ជានិច្ច​មិន​ឱ្យ​បុគ្គល​ ឬ​អង្គការ​ណា​ផ្សព្វផ្សាយ​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​គ្នា​លើ​ប្រព័ន្ធ​របស់​ខ្លួន​ទេ មិន​ថា​ដើម្បី​មនោគមវិជ្ជា​ឬ​ដើម្បី​ទ្រឹស្តី​អ្វី​ទេ​។

ហ្វេសប៊ុក​លុប​គណនី​ជន​ដ៏​មាន​ឥទ្ធិពល​៦​នាក់
ហ្វេសប៊ុក​លុប​គណនី​ជន​ដ៏​មាន​ឥទ្ធិពល​៦​នាក់ REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ហ្វេសប៊ុក​ គណនី​របស់​ឥស្សរជន​ទាំង​៦​នេះ ស្ថិត​នៅ​ក្នុង​ចង្កោម​ “បុគ្គល​និង​អង្គការ​ដ៏​គ្រោះថ្នាក់” ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ហ្វេសប៊ុក​សម្រេច​លុប​ឈ្មោះ​គណនី និង​ខ្លឹមសារ​ ព្រម​ទាំង​ទំព័រ​ផ្លូវការ ក្រៅ​ផ្លូវការ​​មាន​ពាក់ព័ន្ធ​នឹង​បុគ្គល​ខាង​លើ ចោល​ទាំង​ស្រុង​តែ​ម្តង។ បើ​លុប​ចេញ​ពី​ហ្វេសប៊ុក​ហើយ គណនី​អ្នក​ទាំង​៦​ក៏​ត្រូវ​លុប​ចេញ​ពី​ប្រព័ន្ធ​សង្គម​Instagram ទៀត។

នៅ​ក្នុង​ចំណោម​ឥស្សរជន​ទាំង​៦​នោះ មាន​ម្នាក់​គឺ​រូប​លោក អាឡិច ចូន (Alex Jones) ដែល​ទំនង​ជាបុគ្គល​ដ៏​ល្បីល្បាញ​ខ្លាំង និង​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។ ជា​តំណាង​អ្នក​ស្តាំ​និយម​ជ្រុល​អាមេរិក​ លោក អាឡិច ចូន​ជា​មនុស្ស​ជំនិត​របស់ Roger Stone ដែល​ជា​អតី​ត​ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ។ លោក​ធ្លាប់​បាន​បង្ហោះ​សារ​ដ៏​​អាស្រូវ​បន្ទោស​ជន​រងគ្រោះ​​នៅ​ក្នុង​ការ​បាញ់​រះ​​នៅ​Parkland ​ជា​តួ​សម្តែង​របស់​ក្រុម​អ្នក​ប្រឆាំង​នឹង​ច្បាប់​ប្រើ​អាវុធ​នៅ​អាមេរិក។ សារនេះ​បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ទ្វីតទ័រ អេផល និង​យូធូប លុប​ឈ្មោះ​គណនី​លោក និង​វិបសៃត៍​ តាំង​ពី​ឆ្នាំ ២០១៨​មក។ ឯ​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​យ៉ាង​យឺត​យ៉ាវ។

ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត ដែល​ត្រូវ​លុប​ចេញ​ពី​ហ្វេសប៊ុក​ដែរ គឺ​លោក Louis Farrakhanអាយុ​៨៥​ឆ្នាំ ជា​ប្រមុខ​ដឹកនាំ​អង្គការ​ ពីហេតុ​បាន​បង្ហោះ​វីដេអូហិង្សា​ប្រឆាំង​ពូជសាសន៍​ជ្វីហ្វ។ ការ​លុប​នេះ​ត្រូវ​បាន​អ្នក​ចម្រៀង​រ៉ាប់​ Snoop Dogg បង្ហោះសារ​ជេរ​ហ្វេសប៊ុក​ នៅក្នុង​Instagram។

អ្នក​នយោបាយ​បក្ស​សាធារណរដ្ឋអាមេរិក​ Paul Nehlen និង​អ្នក​នយោបាយ​បក្ស​អភិរក្ស​និយម​ជ្រុល​ការ​ពារ​ជន​ស្បែកស ជាតិ​អង់គ្លេស Milo Yiannopoulos ព្រមទាំង​ក្មេង​ជាតិ​អង់គ្លេស​ Paul Joseph Watson ដែល​និយម​រៀប​ចំ​វីដេអូ​បែប​ស្តាំ​និយម​ជ្រុល​ ក៏​ត្រូវ​បាន​លុប​ចេញ​ពី​ហ្វេសប៊ុក។ ជនទី​៦​ គឺ​Laura Loomer​ ជាតិ​​អាមេរិកដែល​ចូល​ចិត្ត​បង្ហោះ​សារ​ញុះ​ញង់​ ​ប្រឆាំងនឹង​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ