អានតួអត្ថបទ
ភូមា​-អ.ស.ប.

ភូមា​​បើក​ការ​​អនុញ្ញាត្ត​​​ឲ្យ​​​អ.ស.ប.​​ចូល​ក្នុង​តំបន់​​​របស់​​ជន​រ៉ូហ៊ីងយ៉ា​

អ.ស.ប.​បាន​ជូន​ដំណឹង​ពីការ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ភូមា ដើម្បី​អាច​ចូល​ទៅ​ដល់​តំបន់​នានា​ដែល​ជាទី​កន្លែង​ធ្លាប់​រស់នៅ​​របស់​​​ជន​ភៀសខ្លួន​​​​រ៉ូហ៊ីងយ៉ានៅ​ភូមា​។

ជនរ៉ូហ៊ីងយ៉ា ជិត​១២​ម៉ឺន​នាក់​រស់​នៅ​ក្នុង​ជំរំភៀសខ្លួន​ជិតក្រុង Sittwe តាំងពី​ឆ្នាំ​២០១២​  តែ​ពុំមានសេរីភាពក្នុងការដើរហើរនោះទេ​។​
ជនរ៉ូហ៊ីងយ៉ា ជិត​១២​ម៉ឺន​នាក់​រស់​នៅ​ក្នុង​ជំរំភៀសខ្លួន​ជិតក្រុង Sittwe តាំងពី​ឆ្នាំ​២០១២​ តែ​ពុំមានសេរីភាពក្នុងការដើរហើរនោះទេ​។​ RFI/Sarah Bakaloglou
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​នានា​របស់​ អ.ស.ប. នឹង​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​នៅ​ភូមា ដោយ​ជាបឋម​ធ្វើការ​វាយតម្លៃ​មួយ​នៅ​លើ​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាឃីន។ រដ្ឋរ៉ាឃីន ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ភូមា​និង​ត្រូវ​បាន​បិទ​ខ្ទប់​ជិត​សូម្បី​​​តែ​ប្រជាជន​ភូមិ​ក៏​អត់​ចូល​បាន​ដែរចាប់តាំងពី​មាន​ការ​រំលោភ​បំពាន​យ៉ាង​ព្រៃផ្សៃ​ប្រឆាំង​ទៅ​លើ​សហគមន៍​រ៉ូហ៊ីងយ៉ា​។ ក្នុងពេលនោះហើយ ដែល​ប្រជាជន​រ៉ូហ៊ីងយ៉ា​យ៉ាង​តិច ៧​សែន​នាក់ បាន​នាំគ្នា​រត់​ភៀសខ្លួន​ពី​ភូមា​​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៧ ​ដើម្បី​ទៅ​ជ្រកកោន​​​នៅ​ក្នុង​ទឹកដី​បង់ក្លាដែស។

អ្នក​សម្រប​សម្រួល​មនុស្សធម៌​របស់​អ.ស.ប នៅ​ភូមា លោក Knut Ostby បាន​ពន្យល់​ប្រាប់​ដល់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា”​ការងារ​របស់ អ.ស.ប រហូត​មក​ទល់ពេល​នេះ ​គឺដើម្បី​​​ការ​បើក​ច្រក​ក្នុង​តំបន់ ។  លោក  Knut Ostby ​ ​បាន​គូស​បញ្ជាក់​ដែរ​ថា​​លោក​ក៏​ពុំមាន​សមត្ថភាព​ដើម្បី​បញ្ជាក់​​ថា ​តើ​នៅ​​តំបន់​ណា​ដែល អ.ស.ប អាច​នឹង​ត្រូវ​ចូល​ទៅ​និង​​ថា​តើ​តំបន់​មួយ​ណា​ដែល​ជា​តំបន់​អាទិភាព​នោះ។

សូមបញ្ជាក់ថា ឯកសារ​ដែល​អសប បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ជាមួយ​អាជ្ញាធរ​ភូមា​​គឺ​”ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​មួយ​"​ដែល​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​អស់​រយៈពេល​ជា​ច្រើន​ខែ​តែ​លោក​ Knut Ostby ​ ពុំ​បាន​លំអិត​អ្វី​ច្រើន​ទៀត​ដែរ។

លោក Giuseppe De Vincentiis វិញ​ដែល​ជា​អ្នក​តំណាង​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ខាង​ជន​ភៀសខ្លួន​(HCR)​នៅ​ភូមា​ បាន​ថ្លែង​ថា តំណាក់កាល​តំបូង​របស់​ HCR  គឺ ​ការ​​វាយតម្លៃ​នៅ​លើ​ស្ថានការណ៍​​ក្នុង​តំបន់​​ហើយ​ការងារ​នេះនឹង​​ត្រូវ​បិទ​បញ្ចប់​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​។ ក៏ប៉ុន្តែ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ពុំ​ទាន់​អាច​ប្រព្រឹត្ត​ទៅ​​បាន​ភ្លាមៗ​ទេ ដោយ​ត្រូវ​រង់ចាំ​យ៉ាង​យូរ​ពេល​ទៀត-នេះជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​តំណាង​នៃ​ស្នងការ​ជាន់​ខ្ពស់​របស់​អង្គការ​ (HCR)​នៅ​ភូមា។​

គួរ​រំលឹក​ថា បញ្ហា​វិល​ត្រឡប់​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ពី​បង់ក្លាដែស​ចូល​មក​កាន់​ភូមា​វិញ​នោះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​តាម​ដាន​។  ហើយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​មាន​ការ​ព្រួយបារម្ភ​ជាប់​ជានិច្ច​​ដោយ​មក​ពី​​ដែល​រដ្ឋ​អំណាច​ភូមា ពុំបាន​រៀបចំ​ជំរំ​នានា​សម្រាប់​ទទូល​​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អោយ​បាន​ទាន់​ពេល​ ដោយហេតុថា ភូមិ​ផ្ទះសម្បែង​របស់​ជន​ភាគ​តិច​នេះ ត្រូវ​បាន​គេ​​បំផ្លាញ​អស់​នៅ​ក្នុង​អំពើ​ហិង្សា​នានា​ដែល អ ស ប ​លើក​ឡើង​ថា​ ជា​ការ​បោស​សំអាត​ជាតិ​ពិន្ទុ តែ​រដ្ឋាភិបាល​ភូមា បាន​បដិសេធ​ជានិច្ច៕​ ​​​​​​​​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ