អានតួអត្ថបទ
កម្ពជា

អ្នក​​វិភាគ​​និង​​សង្គម​​ស៊ីវិល​​ថា​​សម្ដី​​លោក ហ៊ុន សែន «ខ្វះសីលធម៌»

បន្ទាប់ពី​លោក ហ៊ុន សែន ប្រើ​ពាក្យ​សម្ដី​ទៅ​កាន់​លោក សម រង្ស៊ីថា ជា​កូន​អាក្បត់​ជាតិ។អ្នកវិភាគ​​និង​សង្គម​ស៊ីវិល​ចាត់​ទុក​ជា​សម្ដីនេះ«ខ្វះសីលធម៌» 

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ RFI
ផ្សាយពាណិជ្ជកម្ម

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​និង​ជា​អ្នក​វិភាគ​ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា​ខ្វះសីលធម៌។ ខ្វះសីលធម៌​បើ​តាម​លោក អ៊ូ វីរៈ ការ​និយាយ​របស់​លោក ហ៊ុន សែន ប៉ះពាល់​ទៅ​ដល់​វង្ស​ត្រកូល​របស់​លោក សម រង្ស៊ី ដែល​វា​មិន​គួរ​កើត​មាន​នៅ​ក្នុង​សង្គមប្រជាធិប​តេយ្យ។

តែ​យ៉ាង​ណា​ក៏​ដោយ​លោក អ៊ូ វីរៈ មើល​ឃើញ​ថា ការ​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​នា​ពេល​កន្លង​មក​គឺ​ខ្វះសីលធម៌ដូចគ្នា។ ជាក់​ស្ដែង​លោក សម រង្ស៊ី ហៅ​លោក ហ៊ុន សែន ជាមេដឹកនាំ«ផ្ដាច់ការ»។ ស្ថិត​នៅ​ក្នុង​សង្គ្រាម​ពាក្យ​សម្ដី​នេះលោក​ថា អ្នក​ដែល​រងគ្រោះ​គឺ​ពលរដ្ឋ​ខ្មែរ​ហើយ​វា​ក៏​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​កូន​ចៅជំនាន់​ក្រោយ។

តាម​ការ​គត់​សម្គាល់​ពី​លោក អ៊ូ វីរៈ វា​ក្លាយ​ជា​គំរូ​មួយ​កើត​មាន​រួច​ទៅ​ហើយ ដែល​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​កំពុង​ប្រើ​ពាក្យ​សម្ដី​និង​កាយ​វិការទៅ​តាម​លោក ហ៊ុន សែន និង លោក សម រង្ស៊ី។

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​សង្គម​ស្នើ​ឲ្យ​លោក ហ៊ុន សែន និង លោក សម រង្ស៊ី រក្សា​ចិត្ត​អំណត់​ជៀស​វាង​ការ​បន្ត​ប្រើ​ប្រាស់​ពាក្យ​សម្ដី​អសុរោះ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំកំពូល​របស់​គណបក្ស។ លោកស្រី ជា វណ្ណាត បន្ថែមថា លោក​ទាំង​ពីរ​គួរ​ធ្វើ​ជា​គំរូ​តាម​រយៈ​ដៃ​គូរ​សន្ទនា​ដល់​យុវជន​និង​មន្ត្រី​របស់​ខ្លួន។

លោកស្រី ជា វណ្ណាត ក៏​ជំរុញ​ឲ្យ​លោក ហ៊ុន សែន និង លោក សម រង្ស៊ី គួរ​មើល​គំរូ​មេដឹក​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​នៅ​មីយ៉ាន់ម៉ា​ដែល​លោស្រី​ចាត់​ទុក​ជា​ប្រទេសមួយ​មាន​គុណធម៌​ព្រោះ​មិន​ធ្លាប់​ឮ​មេដឹក​នាំ​គេ​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ជាមួយ​គ្នាទេ។ អ្នក​វិភាគ​រូបនេះ​កំពុង​បារម្ភ​ថា រូបភាព​នៃ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរោះ​នេះ​នឹង​ធ្វើ​ឲ្យសីលធម៌​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ចុះ​ទាប។ ម្យ៉ាង​ទៀត​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មាន​ចិត្តរុញរា​ក្នុង​ការ​រក​ស៊ី​នៅ​កម្ពុជា។

លោក ប៉ុល ហំម មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ថា ការ​ប្រើ​ពាក្យ​សម្ដី​របស់លោក ហ៊ុន សែន ចំពោះលោក សម រង្ស៊ី ថា​ជា​កូន​អាក្បត់​ជាតិ ទុក​ភារៈ​កិច្ច​នេះឲ្យពលរដ្ឋ​ខ្មែរ​ជា​អ្នក​វិនិច្ឆ័យ​ចុះ។បើតាម​លោក ប៉ុល ហំម ជំហរ​របស់​គណបក្ស​សង្គ្រោះ​ចំពោះ​រឿង​នយោបាយ​គឺ​ប្រកាន់​ធម៌​អហិង្សា​និង​គាំទ្រ​កិច្ចការ​សន្ទនា​រវាង​ខ្មែរ​និងខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ