អានតួអត្ថបទ
កម្ពុជា-តុលាការ

មេធាវី​ថា លោក កឹម សុខា រក្សា​ភាព​ស្ងៀម​ស្ងាត់​ពេល​ដឹង​បណ្ដឹង​រំលាយ​បក្ស​ទៅ​ដល់​ដៃ​តុលាការ​កំពូល

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ កឹម សុខា នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ។ មេធាវី​បាន​កត់​សម្គាល់​ថា លោក កឹម សុខា រក្សា​ភាព​ស្ងៀម​ស្ងាត់​ពេល​ដឹង​បណ្ដឹង​រំលាយ​បក្ស​ទៅ​ដល់​ដៃ​តុលាការ​កំពូល។

លោក កឹម សុខា រក្សា​​ភាព​​ស្ងៀម​​ស្ងាត់​​ពេល​​ដឹង​​បណ្ដឹង​​រំលាយ​​បក្ស​​ទៅ​​ដល់​​ដៃ​​តុលាការ​​កំពូល
លោក កឹម សុខា រក្សា​​ភាព​​ស្ងៀម​​ស្ងាត់​​ពេល​​ដឹង​​បណ្ដឹង​​រំលាយ​​បក្ស​​ទៅ​​ដល់​​ដៃ​​តុលាការ​​កំពូល @Kem Sokha
ផ្សាយពាណិជ្ជកម្ម

លោក សំ សុគង់ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ទាំង​ប្រាំ​រូប​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មេធាវី​បាន​ជជែក​គ្នា​ជាមួយ លោក កឹម សុខា ជុំ​វិញ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទៅ​ដល់​ដៃ​តុលាការ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នោះ។

ក្នុង​អំឡុង​ពេល​ជជែក​នោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​ចាត់​ទុក​ថា នេះ​គឺ​សិទ្ធ​របស់​ដើម​បណ្ដឹង ដែល​គេ​ដឹង​ថា ជា​ក្រសួង​មហា​ផ្ទៃ ដែល​ធ្វើ​ទៅ​តាម​សំណើរ​របស់​គណបក្ស​ចំនួន​ពីរ​គឺ​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ហ៊្វុន ស៊ិនប៉ិច។ ហើយ​ចំពោះ​ពាក្យ​បណ្ដឹង​រំលាយ​គណបក្ស​នេះ ក្រុម​មេធាវី​ក៏​មិន​ទាន់​ទទួល​បាន​ការ​ពឹង​ពាក់​ពី​ខាង​គណបក្ស​ដើម្បី​ចូល​រួម​ការពារ​ក្ដី​នេះ​ដែរ​ទេ។ នេះ​បើ​តាម លោក សំ សុគង់ ។

ទាក់​ទង​ដំណើរ​ការ​វិវត្តន៍ នៃ​ពាក្យ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​តុលាការ​កំពូល​កំពុង​ពិនិត្យ​បណ្ដឹង​នេះ។ អ្នក​នាំ​ពាក្យ​តុលាការ​កំពូល លោក មុនី ជោត បាន​អះ​អាង​ថា បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ថ្មី ដូច្នេះ​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​ច្បាប់​នេះ ដើម្បី​ដំណើរ​ការ​នីតិវិធី។

ដោយ​ឡែក ចំពោះ​សំណុំ​រឿង​ក្បត់​ជាតិ​វិញ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ដែល​មេធាវី​បាន​ដាក់​ជូន​កាល​ពី​ខែ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង និង​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​លោក កឹម សុខា។

ចំណែក​ក្រុម​មេធាវី​វិញ អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នា​ពេល​នេះ ​ស្វែង​រក​វីដេអូ​ឃ្លីប​ពេញ​របស់​លោក​កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​រយៈ​ពេល​ជិត​២​ម៉ោង ដើម្បី​យក​មក​ចង​ក្រង​ចេញ​ជា​ឯកសារ ហើយ​រក្សា​ទុក​ជា​ភស្តុតាង​ក្នុង​ការ​តតាំង​ក្ដី។ រហូត​ទល់​នឹង​ពេល​នេះ​មេធាវី នៅ​តែ​អះអាង​ថា​ វីដេអូ​ឃ្លីប​ដែល​កំពុង​បន្ត​ចែក​ផ្សាយ​រាល់​ថ្ងៃ​នេះ មិន​អាច​យក​ជា​មូលដ្ឋាន​គ្រឹះ​ចោទ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ