អានតួអត្ថបទ
កម្ពុជា

អង្គការ VSO កម្ពុជា​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង​តស៊ូ​មតិ និង​អភិបាល​កិច្ច​ ដែល​មាន​ទឹក​ប្រាក់​ជិត​ ១​លានអឺរ៉ូ

អង្គការVSO កម្ពុជា និង​ដៃគូ​មួយ​ចំនួន បាន​សម្ពោធ​ដំណើរ​ការ​គម្រោង «ការ​ពង្រឹង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន» នា​រសៀល​ថ្ងៃទី ៣០ ខែ​សីហា​នេះ នៅ​ឯសណ្ឋាគារ​កាំបូឌីយ៉ាណា។ គម្រោង​នេះ នឹង​បង្កើន​សមត្ថភាព​លើ​ការ​គ្រប់​គ្រង​ស្ថាប័ន​បណ្តាញ ការ​កៀរ​គរ​ធនធាន និង​ការ​តស៊ូ​មតិ ដើម្បី​បង្កើត​ឲ្យ​មាន​លទ្ធផល​កាន់​តែ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន ៨ នៃ​ប្រទេស​កម្ពុជា។ គម្រោង​នេះ​មាន​រយៈ​ពេល ៣០ខែ ហើយ​មាន​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផង​ដែរ។អត្តបទដោយ ហង់​ យុត្តិវង្ស​ ចេមី៖

អង្គការ​ VSO​ កម្ពុជា​ និង​ដៃគូ​មួយ​ចំនួន ​បាន​សម្ពោធ​ដំណើរ​ការ​គម្រោង​ «ការ​ពង្រឹង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន»​ នា​រសៀល​ថ្ងៃ​ទី ​៣០ ​ខែសីហានេះ នៅ​ឯសណ្ឋាគារ​កាំបូឌីយ៉ាណា។ ​
អង្គការ​ VSO​ កម្ពុជា​ និង​ដៃគូ​មួយ​ចំនួន ​បាន​សម្ពោធ​ដំណើរ​ការ​គម្រោង​ «ការ​ពង្រឹង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន»​ នា​រសៀល​ថ្ងៃ​ទី ​៣០ ​ខែសីហានេះ នៅ​ឯសណ្ឋាគារ​កាំបូឌីយ៉ាណា។ ​
ផ្សាយពាណិជ្ជកម្ម

លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​សង្គម​ស៊ីវិល​ គឺ​ពិតជា​មាន​តម្លៃ​ជា​ខ្លាំង​សម្រាប់​រាល់​កិច្ច​ការ​ទាំង​អស់​របស់​រដ្ឋាភិបាល ហើយ​ថា​ខាង​សង្គម​ស៊ីវិល​នេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម ទាំង​ការ​អនុវត្ត និង​ការ​រៀបចំ​គោល​នយោបាយ​ថែម​ទៀត​ផង។ លោក ង៉ាន់ ចំរើន ក៏​បាន​បញ្ជាក់​ថា​អង្គការ​វីអេស​អូ​ធ្លាប់​មាន​បទ​ពិសោធន៍​ជាង ២០​ឆ្នាំមក​ហើយ ទៅ​លើ​ការ​ធ្វើ​អភិបាល​កិច្ច​នេះ ដូចនេះ​ហើយ​លោក​រំពឹង​ទុក​យ៉ាង​មុត​មាំថា​ អង្គការ​នេះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។

ជា​គោល​ការណ៍​គម្រោង​នេះ​មាន​រយៈពេល​៣០​ខែ នឹង​អនុវត្ត​ក្រោម​ការ​គាំទ្រ​ពី​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផង​ដែរ។ លោក​ស្រី Fiona Ramsey ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ ដែល​បាន​ឃើញ​អង្គការ​វីអេស​អូ​កម្ពុជា និង​អង្គការ​មួយ​ចំនួន​ទៀត ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការ​ពង្រឹង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ហើយ​សិក្សា​ទៅ​លើ​វិធី​សាស្រ្ត​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​និរន្តភាព​នៃ​បណ្តាញ​នីមួយៗ នៅ​ថ្នាក់​ក្រោម​ជាតិ លើ​ធនធាន និង​ផល​ប៉ះបាល់​ផង​ដែរ។

សូម​បញ្ជាក់​ថា គម្រោង​នេះ នឹង​ផ្តល់​ពង្រឹង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាល​កិច្ច និង​គណនេយ្យភាព និង​ជម្រុញ​ឲ្យ​មាន​ការ​បង្កើត​គោល​នយោបាយ​ប្រកប​ដោយ​បរិយាប័ន្ន។ មិន​តែ​ប៉ុណ្ណោះ គម្រោង​នេះ​ក៏​នឹង​បង្កើន​សមត្ថភាព​លើ​ការ​គ្រប់គ្រង​ស្ថាប័ន​បណ្តាញ ការ​កៀរគរ​ធនធាន និង​ការ​តស៊ូ​មតិ ដើម្បី​បង្កើត​ឲ្យ​មាន​លទ្ធផល​កាន់​តែ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន ៨ នៃ​ប្រទេស​កម្ពុជា រួម​មាន​ខេត្ត​ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌល​គិរី​ផង​ដែរ។

លោក Guillaume Sauval នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​វីអេស​អូ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់​សម្រាប់​ការ​សម្ពោធ​នា​ថ្ងៃ​នេះ គឺ​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ទៅ​វិញ​ទៅ​មក​ ដោយសារ​តែ​គម្រោង​នេះ​បាន​ចាប់​ផ្តើម​ប៉ុន្មាន​ខែ​រួច​មក​ហើយ ទើប​តែ​ដល់​ពេល​នេះ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ ដូ​ចនេះ​ហើយ​គឺ​ផ្តោត​សំខាន់​លើ​ការ​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍ ក៏​ដូចជា ជួយ​ពង្រឹង​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​តាម​ខេត្ត និង​តាម​មូលដ្ឋាន​ផង​ដែរ។ គួរ​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ៩០​ម៉ឺន​អឺរ៉ូ ហើយ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ១០០​អង្គការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ