អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់​ឲ្យ​ដល់​កម្រិត​សូន្យ​ពី​ពេល​នេះ​ទៅ

នៅ​ថ្ងៃ​ទី​២៥​មេសា​ស្អែក​នេះ ​គឺ​ជា​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​។​ ជា​ប្រភេទ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មូស​ដែក​គោល​ចម្លង​មេរោគ​ទៅ​មនុស្ស​បណ្តាល​ទៅ​ជា​បញ្ហា​ព្រួយ​បារម្ភ​ចំបង​ដល់​សុខភាព​សាធារណៈ ​និង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​សង្គម​។​ នៅ​ចំពោះ​មុខ​នេះ ​រដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ដោយ​ប្តេជ្ញា​នឹង​កម្ចាត់​ចោល​ជំងឺ​គ្រុន​ចាញ់​ឲ្យ​ដល់​កម្រិត​សូន្យ​ចាប់​ពេល​នេះ​ត​ទៅ ​ខណៈ​ដែល​ផែន​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​។​ 

នៅក្នុងពិធីទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ នៅក្រោមប្រធានបទ«នេះជាពេលដែលជំងឺគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ ការកែច្នៃ និងអនុវត្ត»
នៅក្នុងពិធីទិវាជាតិប្រយុទ្ធជំងឺគ្រុនចាញ់ នៅក្រោមប្រធានបទ«នេះជាពេលដែលជំងឺគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ ការកែច្នៃ និងអនុវត្ត» © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុង​សារលិខិត​សម្រាប់​ទិវាជាតិប្រយុទ្ធជំងឺគ្រុន​ចាញ់ នៅក្រោម​ប្រធានបទ«នេះជាពេលដែល​ជំងឺ​គ្រុន​ចាញ់​ត្រូវ​សូន្យ តាមរយៈ​ការ​វិនិយោគ ការកែច្នៃ និង​អនុវត្ត» ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាងថា ផែនការ​យុទ្ធសាស្ត្រជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់នៅកម្ពុជា​កំពុង​ទទួលបានជោគជ័យ។

បើតាម ​លោក ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០១៦មក​ ត្រូវបានបញ្ឈប់លែងឲ្យមានភាពស៊ាំនឹង​ថ្នាំ​សម្លាប់​មេរោគគ្រុន​ចាញ់​ បន្ទាប់មកនៅចាប់ពីឆ្នាំ១០២៨មកទល់​ពេលនេះ ជំងឺនេះមិនអាច​សម្លាប់​មនុស្ស​ណាម្នាក់ឡើយ។

ម្យ៉ាងទៀត ជំងឺគ្រុនចាញ់​បាន​កាត់​បន្ថយ​អត្រាចម្លងធ្លាក់ចុះពី១១ម៉ឺនករណីក្នុង​មួយ​ឆ្នាំ និង​ស្លាប់ជាង​៥០០នាក់ នៅឆ្នាំ២០១១ មកនៅសល់៤០៤១ ករណីឈឺនៅឆ្នាំ​២០២២។ ​ចំនួន​នេះ​មានការ​ថយចុះ​ចំនួន ៦​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ករណី​គ្រុន​ចាញ់ ចំនួន ៤ ៣១៨​ ករណី​។​

​បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធជំងឺគ្រុនចាញ់ ​កម្ពុជា​មិនមាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ចាប់តាំងពី​ឆ្នាំ ​២០១៨​ មកដល់​បច្ចុប្បន្ន ដែល​មានន័យថា កម្ពុជា​សម្រេចបាន​ជោគ​ជ័យ​មុន​គោលដៅ​គ្រោងទុក​ឆ្នាំ​ ២០២៥​។​

​ទោះជាយ៉ាងណា នាយក​រដ្ឋមន្ត្រីកម្ពុជា នៅតែអំពាវនាវពីភាគីពាក់ព័ន្ធចូលរួមលុបបំបាត់​ជំងឺគ្រុនចាញ់​ ​ទៅតាម​ផែនកាឲ្យ​ដល់​កម្រិត​សូន្យ​ចាប់ពេលនេះតទៅ​​។​

បើតាម​មន្ត្រី​សុខាភិបាល ​ខេត្ត​គោលដៅ​ចំនួន​ ៦ ដែល​នៅមាន​អត្រា​ឆ្លង​ជំងឺគ្រុនចាញ់​នៅឡើយ រួមមាន​ខេត្តកំពង់ស្ពឺ មណ្ឌល​គិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ​ ខណៈ​ខេត្ត​ព្រះសីហនុ​អាច​គ្រប់គ្រង​ការឆ្លង​ជំងឺគ្រុនចាញ់​។ នៅចំពោះមុខនេះ អ្នកជំនាញ​សុខាភិបាលផ្តល់​យោបល់ថា ​ប្រជា​សហគមន៍​ទាំងអស់​ត្រូវតែ​សម្រាន្ត​ក្នុង​មុង​ជ្រលក់​ថ្នាំ និង​ត្រូវមាន​អនាម័យ ថែរក្សា​សុខភាព បរិស្ថានស់នៅ​ប្រចាំថ្ងៃ ដើម្បី​ចៀស​ផុតពី​ជំងឺគ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​ទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ