អានតួអត្ថបទ

លោក ហ៊ុន សែន បង្ហាញពីវត្តមានភរិយា ទៅសួរសុខទុក្ខសម្តេចសង្ឃ ទេព វង្ស

លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​បង្ហាញ​រូប​ភាព​ជា​ច្រើន​សន្លឹក​នៃ​សកម្មភាព​របស់​លោក​ និង​ភរិយា ក្នុង​ការ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​អំពី​ព្រះរាជ​សុខ​ភាព​របស់​សម្តេច​ព្រះ​សង្ឃ​រាជ​ ទេព​ វង្ស​។ ​សម្តេចព្រះ​សង្ឈរាជ ​ទេព ​វង្ស ​ដែល​កំពុង​គង់​ព្យាបាល​ព្រះ​រោគ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​។​

លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន នៅពេលសួរសុខទុក្ខ សម្តេច ទេព វង្ស 17/2/2024
លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន នៅពេលសួរសុខទុក្ខ សម្តេច ទេព វង្ស 17/2/2024 © Hun Sen
ផ្សាយពាណិជ្ជកម្ម

ការបង្ហាញពីសកម្មភាព​របស់លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន នៅថ្ងៃទី១៧កុម្ភៈនេះ គឺទំនងជាការ​​បង្ហាញឲ្យសាធារណៈជនបានដឹងពីស្ថានភាពសុខភាពរបស់ភរិយាលោក បន្ទាប់ពីលោកបានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២កុម្ភៈថា ភរិយារបស់លោកពិតជាមានជម្ងឺ ក្រោយដួលក្នុងបន្ទប់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បើតាមលោក ហ៊ុន សែន ភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី បានដួលក្នុងបន្ទប់សម្រាក កាលពីថ្ងៃទី២៩មករា២០២៤ ដោយបានប៉ះទង្គិចផ្នែកក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោក ហ៊ុន សែន បានអះអាងថា សុខភាពរបស់ភរិយាលោក មានភាពល្អប្រសើរឡើងវិញក្រោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ទន្ទឹមនឹងការបញ្ជាក់ជាសាធារណៈពីស្ថានភាពរបស់ភរិយា លោក ហ៊ុន សែន បានឆ្លៀតផ្តាំផ្ញើដល់ជនមួយចំនួនឲ្យបញ្ឈប់បំពុលព័ត៌មាន និងយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់លោក។

ការតបតរបស់អតីតនាយករដ្ឋមន្ត្រីនេះ គឺដោយសារតែការចុះផ្សាយរបស់សារព័ត៌មានពីខាងក្រៅប្រទេស មកថា លោក ហ៊ុន សែន និងក្រុមគ្រួសារ បានរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខនៃការដួលសន្លប់របស់លោកស្រី ប៊ុន រ៉ានី។

ក៏ប៉ុន្តែតាមរយៈ​សកម្មភាព​ដែល​បង្ហាញនៅថ្ងៃទី១៧​កុម្ភៈនេះ គឺលោកស្រី ប៊ុនរ៉ានី ហាក់ដូចជាមានសុខភាពធម្មតា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ