នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើមានការខឹងដែលល្អសម្រាប់សុខភាពដែរឬ ?
ខឹងខុស ខឹងខាត ខឹងខូច ! ខឹងច្រើនឆាប់ចាស់ ... ពាក្យថាខឹងមិនល្អទេ តែខឹងជាអាកប្បកិរិយាមួយដែលមនុស្សគ្រប់រូបតែងសម្តែងឡើងនៅពេលជួប ឬមិនពេញនឹងស្ថានការណ៍អ្វីមួយ។ ហេតុអ្វីបានជាយើងត្រូវខឹង ? ខឹងអាចជាអាការៈជំងឺ ទាក់ទងនឹងវិបត្តិផ្លូវចិត្តដែរឬទេ ? តើគេអាចពន្លត់កំហឹងបានដោយវិធីណា? សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត Adrien Chaboche អតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់Ambroise Paré។28/09/202207:34 -
តើត្រូវថែទាំខួរក្បាលយ៉ាងដូចម្តេច ដើម្បីកុំឱ្យឆាប់កើតជំងឺវង្វេងវង្វាន់ ?
ថ្ងៃទី ២១ កញ្ញា ជាទិវាពិភពលោកនៃជំងឺវង្វេងវង្វាន់អាល់ហ្សៃមឺរ។ ជារៀងរាល់ឆ្នាំ នាឱកាសនេះ មូលនិធិអាល់ហ្សៃមឺរបារាំង តែងតែងបញ្ចៀបនិងផ្តល់ព័ត៌មានជូនសាធារណៈ អំពីមធ្យោបាយការពារនិងថែរក្សាសុខភាពដើម្បីកុំឱ្យឆាប់កើតជំងឺវង្វេងវង្វាន់ អាល់ហ្សៃមឺរ។ តើគេអាចការពារជំងឺនេះដោយវិធីណាខ្លះ ?22/09/202208:02 -
តើគេអាចសម្គាល់រោគសញ្ញាដំបូងនៃជំងឺរលាកស្រោមខួរក្បាលបានយ៉ាងដូចម្តេច ?
ដូចឈ្មោះដែលបានហៅ រលាកស្រោមខួរក្បាល ជាជំងឺដែលវាយប្រហារលើស្រោមខួរក្បាល និងខួរឆ្អឹង យ៉ាងលឿនរហ័ស ហើយអាចសម្លាប់និងធ្វើឱ្យអ្នកជំងឺជាពិសេសក្មេងនិងកុមារ មានពិការភាពជាប់នឹងខ្លួនអស់មួយជីវិត។ សំណាងអាចជួយសង្គ្រោះអ្នកជំងឺរលាកស្រោមខួរក្បាល អាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល។ ដូច្នេះសួរថាតើមានអាការៈសញ្ញាដំបូងៗ សម្រាប់សម្គាល់ដែរឬទេ ?14/09/202207:55 -
ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក
នៅលើពិភពលោកយើងនេះ ជាង៤០%នៃជំងឺមហារីក បង្កឡើងដោយកត្តាហានិភ័យដែលគេបានស្គាល់តាំងពីយូរ គឺ បារី និងអាល់កុល។ នេះបើតាមការសិក្សាដ៏ធំទូលាយបំផុតមួយ ចេញផ្សាយក្នុងទស្សនាវដ្តីសុខភាព The Lancet កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២២។ តាមរយៈការសិក្សានេះ អ្នកស្រាវជ្រាវ ចង់ជំរុញឱ្យពិភពលោកបង្កើនការការពារឱ្យបានប្រសើរឡើង។ តើត្រូវការពារពីជំងឺមហារីកយ៉ាងដូចម្តេចទៅ ?12/09/202208:23 -
តើគេត្រូវចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារៀងរាល់៦ខែឬ ?
តាំងពីប៉ុន្មានសប្តាហ៍កន្លងមកនេះ កូវីដ១៩ហាក់ចាប់កំរើកឡើងវិញ នៅស្ទើរទូទាំងពិភពលោក។ ចំនួនអ្នកឆ្លងកូវីដ១៩ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសបារាំង រហូតជំរុញឱ្យអាជ្ញាធរសុខាភិបាលចេញអនុសាសន៍ណែនាំឱ្យប្រជាពលរដ្ឋត្រលប់មកពាក់ម៉ាសវិញ ក្នុងទីកន្លែងបិទជិត និងក្នុងពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។ រលកចម្លងថ្មីនេះ ទំនងជាបណ្តាលមកពីមេរោគកូវីដ អូមីក្រុង បំប្លែងខ្លួនថ្មីបន្ថែមទៀត ដែលអ្នកជំនាញឱ្យឈ្មោះថាអូមីក្រុង BA4 និង BA5។ប្រឈមនឹងសន្ទុះចម្លងថ្មី នៃមេរោគដែលកាន់តែងាយឆ្លង តើអាជ្ញាធរសុខាភិបាលបារាំងណែនាំយ៉ាងណា ? ត្រូវចាក់ថ្នាំបង្ការបន្ថែមមួយដូសទៀតឬទេ ?20/07/202208:56 -
តើការធ្វើសមាធិដោយចលនា (រាំ) មានអត្ថប្រយោជន៍យ៉ាងណា ?
នៅថ្ងៃទី ១៥ ឧសភា ២០២២ ក្រុមសមាគមសិល្បៈវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីសម្តែងរបាំខ្មែរ នៅមន្ទីរពេទ្យ Centre Hospitalier Sud Francilien ជាយទីក្រុងប៉ារីស ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលបានបូជាកម្លាំងចិត្តកម្លាំងកាយបំរើការងារក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះផង និងដើម្បីផ្តល់ភាពរីករាយដល់អ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផង។ បានស្តាប់ភ្លេង ស្តាប់ចម្រៀង បានមើលទស្សនីយភាពរបាំ ភាពនឿយហត់ និងការឈឺចុកចាប់បានរសាត់បាត់មួយរយៈ ប៉ុន្តែបើបានបញ្ចេញកាយវិការហាត់រាំដោយផ្ទាល់ទៀតកាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្របានចាត់ទុកការរាំ ជារបៀបធ្វើសមាធិដោយចលនា។ តើការធ្វើសមាធិ ដោយចលនា (រាំ) មានអត្ថប្រយោជន៍យ៉ាងណា ?19/05/202209:33 -
តើជំងឺវង្វេងវង្វាន់ មានសញ្ញាប្រាប់ ឱ្យដឹងជាមុន ដែរឬ ?
វង្វេងវង្វាន់ ជាជំងឺដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់មនុស្សចាស់ និងកូនចៅដែលជាអ្នកទទួលបន្ទុកមើលថែឪពុកម្តាយជរា។ កាលពីឆ្នាំទៅ ភ្នាក់ងារសុខាភិបាលអាមេរិក បានចេញសេចក្តីអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំមួយមុខសម្រាប់ព្យាបាលជំងឺវង្វេងវង្វាន់Alzheimer នេះ ហើយកាលពីថ្មីៗនេះទៀត អ្នកស្រាវជ្រាវមួយក្រុមបានអះអាងថាមានបញ្ហាសុខភាពចំនួន១០ប្រភេទ ដែលអាចកើតឡើងជាច្រើនឆ្នាំមុននឹងលេចជំងឺវង្វេងវង្វាន់។ នេះមានន័យថាគេកំពុងរកឃើញវិធានការការពារជំងឺវង្វេងវង្វាន់ឬ ?24/03/202208:05 -
ជំងឺរីកប៉ោងសរសៃឈាម ជាជំងឺស្រាល តែអាចបង្កផលវិបាកធ្ងន់
នៅប្រទេសបារាំង មានប្រជាពលរដ្ឋប្រមាណ២០លាននាក់ មានបញ្ហាសរសៃឈាមវ៉ែនរីកប៉ោង។ នេះគឺមកពី ចរន្តឈាមហូរមិនស្រួល ហើយបង្កឱ្យមានករណីដក់ឈាម នៅតាមសរសៃឈាមវ៉ែន ជាពិសេសសរសៃឈាមនៅអវៈយវៈក្រោម។ ការដក់ឈាមអាចធ្វើឱ្យ រីកប៉ោង យារ សរសៃឈាម ឬសរសៃឈាមឡើងក្រាស់ ឬ ប្តូរទម្រង់ ឡើងក្រញ៉ាញ់ រហូតអាចមើលឃើញនៅលើស្បែក ដោយភ្នែកទទេ ជាពិសេស នៅម្តុំ ជើង និងភ្លៅ។ តើអាការៈរីកប៉ោងសរសៃឈាមនេះ អាចព្យាបាលជាទេ ? ហើយអាចការពារ និងធ្វើឱ្យបាត់ទៅវិញបានទេ ?09/03/202209:54 -
កូវីដរ៉ាំរ៉ៃ ជាអ្វី ?
កូវីដជាជំងឺបង្កឡើងដោយវីរុស ដែលនឹងអាចជាទៅវិញក្នុងរយៈពេលពី១ទៅ៣សប្តាហ៍។ ប៉ុន្តែអ្នកជំងឺកូវីដខ្លះ មានសញ្ញារោគ និងអាការៈរោគ ដល់ទៅរាប់ខែឯណោះ។ អ្នកបានឆ្លងជំងឺកូវីដ១៩ ប្រមាណ២០%មានបន្សល់ទុកនូវទម្រង់ជំងឺកូវីដរយៈពេលយូរ។ យូររាប់ខែ និងដល់ឆ្នាំផង។ លែងមានមេរោគក្នុងខ្លួន និងខ្លះលែងទាំងមានអង់ទីក័រកូវីដ១៩ទៀតទៅហើយមែន ប៉ុន្តែអ្នកជំងឺនៅតែបន្តមានរោគសញ្ញា កូវីដ មួយឬ ច្រើន ក្នុងខ្លួនទៀត។ ទម្រង់ជំងឺកូវីដបែបនេះ គេឱ្យឈ្មោះថាកូវីដរ៉ាំរ៉ៃ ឬកូវីដរយៈពេលវែង។ តើទម្រង់ជំងឺបែបនេះ មានអាការៈសញ្ញាដូចម្តេច ? មានវិធីព្យាបាល និងមានដំណោះស្រាយទេ ? និងផលវិបាកយ៉ាងណាខ្លះ ?18/02/202209:21 -
ជក់នឹងបណ្តាញសង្គម អាចប៉ះពាល់ដល់សុខភាពយ៉ាងណា ?
“Instagram ជួយក្មេងដែលកំពុងជួបការលំបាក និងធ្វើឱ្យក្មេងជំទង់់មានអារម្មណ៍ប្រសើរឡើង” នេះជាអ្វីដែលស្ថាបនិកប្រព័ន្ធសង្គម លោក Adam Mosseri បានអះអាងនៅចំពោះមុខសភាអាមេរិក កាលពីខែធ្នូឆ្នាំ២០២១។ សេចក្តីប្រកាសនេះធ្លាក់មកជួនចំពេលដែលកាសែតអាមេរិក Wall Street Journal បានទម្លាយរបាយការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលសន្និដ្ឋានថា ប្រព័ន្ធសង្គមInstagram ជាសាខារបស់ខ្លួន ផះផលវិបាកមិនល្អដល់សុខភាពរបស់យុវជន។តើចាប់ពីពេលណា និងកំរិតណា ដែលការប្រើប្រាស់ប្រព័ន្ធសង្គមក្លាយជាថ្នាំពុល និងជាគ្រឿងញៀន ? តើគេអាចស្វ័យត្រួតពិនិត្យការលេងប្រព័ន្ធសង្គមបានដោយរបៀបណា ?09/02/202206:51 -
កូវីដ១៩ ៖ ឆ្លងជំងឺ ឬ ថ្នាំបង្ការ អាចបង្កផលប៉ះពាល់ដល់សុខភាពបន្តពូជ ?
មិនព្រមចាក់ថ្នាំបង្ការប្រឆាំងនឹងកូវីដ១៩ មិនមែនព្រោះមានគំនិតប្រឆាំងនឹងការរកឃើញវ៉ាក់សាំង ឬប្រឆាំងនឹងការចាក់វ៉ាក់សាំងទេ។ ប៉ុន្តែជួនកាលគូស្រករខ្លះខ្លាចការថ្នាំបង្ការបង្កផលរំខានដល់សុខភាពបន្តពូជ របស់ពួកគេ។តើថ្នាំបង្ការកូវីដមានទំនាក់ទំនងនឹងការមានកូនយ៉ាងណា? ការឆ្លងជំងឺកូវីដ ឬការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ពិតជាអាចធ្វើឱ្យស្វាមីភរិយា ពិបាកមានកូនមែនឬ ?02/02/202208:55 -
អ្នកមានភ្នែកមីញ៉ូប ឆ្លាតជាងអ្នកមិនពាក់វែនតា ?
សុភាពរាបសារ ពាក់អាវខ្ចប់ដៃ តឺនុយស្អាត សក់សិតយ៉ាងមានសណ្តាប់ធ្នាប់ ហើយជាពិសេសមានពាក់វែនតាតែម្តង ... នេះជារូបថតតំណាងសិស្សពូកែជាប់ចំណាត់លេខមួយក្នុងថ្នាក់ ដែលគេតែងតែមានទម្លាប់បង្ហាញ។ នៅពេលចង់អួតអំពីភាពឆ្លាត របស់សត្វសំណព្វចិត្ត គេក៏ច្រើនតែបំពាក់វែនតាឱ្យសត្វនោះដែរ។ ពាក់វែនតាជាសញ្ញានៃភាពឆ្លាតវៀងវៃមែនឬ? ដោយសារតែជំនឿនេះ អ្នកវិទ្យាសាស្ត្របានសាកល្បងស្រាវជ្រាវស្វែងរកការពិត។11/01/202208:01 -
នរណាចង់ល្បងចូលរួម ក្នុងកម្មវិធី Dry January មិនទទួលទានជាតិសុរាសោះ ពេញមួយខែមករា ?
ខែមករាគ្មានជាតិសុរាសោះ ជាប្រតិបត្តិការលើកទីបីហើយ នៅប្រទេសបារាំង។ ប្រតិបត្តិការតាមគំរូប្រទេសអង់គ្លេស និងក្រុមប្រទេសនៅភាគខាងជើង មានគោលការណ៍សំខាន់ និងសាមញ្ញបំផុតគឺ មិនទទួលទានជាតិអាល់កុល (ស្រា ប៊ីយែរ ...)។ តើលោកអ្នកចង់សាកល្បងចូលរួមក្នុងកម្មវិធីនេះទេ ?04/01/202208:15 -
ហេតុអ្វីទារកកើតមិនគ្រប់ខែនិងមិនគ្រប់គីឡូ ?
ដោយសារតែភាពជឿនលឿននៃវេជ្ជសាស្ត្រ បច្ចុប្បន្ននេះ គ្រូពេទ្យអាចជួយសង្គ្រោះទារកកើតមិនគ្រប់ខែបានច្រើនជាងមុន។ ការកើតមិនគ្រប់ខែ និងមិនគ្រប់គីឡូ អាចបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរច្រើនដល់កូននៅពេលធំឡើង។ ហេតុអ្វីបានជាមានករណីកើតមិនគ្រប់ខែ ? តើត្រូវថែទាំទារកមិនគ្រប់ខែនិងគីឡូ យ៉ាងណា ?16/12/202108:59 -
ជំងឺមហារីកមាត់ស្បូនបានថយចុះច្រើន ដោយថ្នាំបង្ការមានប្រសិទ្ធភាពខ្ពស់ ?
ករណីកើតជំងឺមហារីកកស្បូន បានថយចុះយ៉ាងខ្លាំង នៅក្នុងចំណោមស្ត្រីអង់គ្លេសដែលបានទទួលថ្នាំបង្ការប្រឆាំងនឹងការឆ្លងមេរោគប៉ាពីឡូម៉ាវីរុសPapillomavirus។ នេះបើតាមលទ្ធផលនៃការសិក្សាមួយចេញផ្សាយនៅកាលពីដើមខែវិច្ឆិកា២០២១ ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Lancet។ ថ្នាំបង្ការជំងឺមហារីកកស្បូន មានប្រសិទ្ធភាពខ្ពស់យ៉ាងដូច្នេះ តើត្រូវរកចាក់ថ្នាំ នៅពេលណា ? តើជំងឺមហារីកមាត់ស្បូនជាជំងឺអ្វី ?08/12/202108:42
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។