អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល៖ការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងហ្សេរ៉ុយសាឡឹមបានផ្តាច់ជីវិតមនុស្សម្នាក់ និងរបួសច្រើននាក់

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល មាន​ស្លាប់​ម្នាក់ និង​របួស​ប្រមាណ ១៥នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ចំណត​រថយន្ត​ក្រុង​ចំនួន​ពីរ​កន្លែង​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា។ យោង​តាម​រដ្ឋអំណាច​​អ៊ីស្រាអែល ការ​បំផ្ទុះ​ទី១ បាន​សម្លាប់​ក្មេងប្រុស​អាយុ ១៥ ឬ ១៦ឆ្នាំ​ជា​ជនជាតិ​អ៊ីស្រាអែល​ដើមកំណើត​កាណាដា និង​មាន​របួស​ចំនួន ១២នាក់ ក្នុង​នោះ​មាន​របួស​ធ្ងន់​ចំនួន ៤នាក់។ ចំណែក​ការ​បំផ្ទុះ​ទី២ ដែល​ស្ថិត​មិន​សូវ​ឆ្ងាយ​ពី​កន្លែង​បំផ្ទុះ​ទី១ បាន​បណ្តាល​ឲ្យ​មាន​របួស​ចំនួន ៣នាក់។ ប្រភព​សន្តិសុខ​អ៊ីស្រាអែល​បាន​បញ្ជាក់​ប្រាប់ AFP ថា គ្រាប់បែក​ដាក់​នៅ​ទាំង​ពីរ​កន្លែង​នោះ​ត្រូវ​បាន​គេ​ទាញ​បំផ្ទុះ​ពី​ចម្ងាយ។ ខណៈ​នេះ នៅ​មិន​មាន​ក្រុម​ណា​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ តែ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​ជា​សត្រូវ​នឹង​អ៊ីស្រាអែល​បាន​សាទរ​ចំពោះ​ព្រឹត្តិការណ៍​មួយ​នេះ។ គួរ​បញ្ជាក់​ថា អស់​ជា​ច្រើន​ឆ្នាំ​ដែល​ក្រុង​ហ្សេរ៉ុយសាឡឹម​មិន​ដែល​ស្គាល់​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក។

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល មាន​ស្លាប់​ម្នាក់ និង​របួស​ប្រមាណ ១៥នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ចំណត​រថយន្ត​ក្រុង​ចំនួន​ពីរ​កន្លែង​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា។
នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល មាន​ស្លាប់​ម្នាក់ និង​របួស​ប្រមាណ ១៥នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ចំណត​រថយន្ត​ក្រុង​ចំនួន​ពីរ​កន្លែង​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី២៣ វិច្ឆិកា។ AP - Mahmoud Illean
ផ្សាយពាណិជ្ជកម្ម

« កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន អំពើហិង្សា​ដែល​គេ​បាន​ឃើញ​កើត​មាន​នៅ​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹម​ជា​អំពើ​ហិង្សា​ប្រើ​កាំបិត មាន​ន័យ​ថា ជន​ដៃ​ដល់​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម​ដោយ​ប្រើ​កាំបិត ការ​ប្រើ​អាវុធ​សង្រ្គាម ឬ​មួយ​ក៏​ប្រើ​ឡានកាំមីញ៉ុង​បរ​សំដៅ​លើ​ហ្វូង​មនុស្ស​ជា​ដើម។ ពិត​ណាស់ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹម ពិសេស​ការ​ដាក់​បង្កៃ​គ្រាប់បែក​នៅ​ទីកន្លែង​ពីរ​ខុស​គ្នា។

លើស​ពី​នេះ ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ខុស​គ្នា​ទាំង​ពីរ​នេះ​ក៏​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ដែរ។ យ៉ាង​ណា​ក៏​ដោយ គេ​អាច​ដឹង និង​ស្គាល់​នូវ​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ ក្នុង​នោះ អាច​នឹង​មាន​ការ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សាសន្តិសុខជាតិ​ពី​ខាង​អ៊ីស្រាអែល អាច​នឹង​មាន​អន្តរាគមន៍​ផ្លូវអាកាស​របស់​កងទ័ព​អ៊ីស្រាអែល និង​អាច​មាន​មនុស្ស​ស្លាប់​នៅ​ខាង​ភាគី​ប៉ាឡេស្ទីន។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ការ​វាយបង្រ្កាប សងសឹក​វិញ​ពី​អ៊ីស្រាអែល​នឹង​បង្ក​ឲ្យ​អំពើ​ហិង្សា​ជា​ថ្មី​ទៀត។

ជានិច្ចកាល យើង​តែង​តែ​ស្ថិត​នៅ​វិលវល់​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ ដូច្នេះ ដរាប​ការ​កាន់កាប់ ឬ​ការ​ធ្វើ​អាណានិគម​អូសបន្លាយ ដរាប​នោះ​អំពើហិង្សា​របៀប​នេះ​នឹង​បន្ត​កើត​មាន និង​កើត​មាន​នៅ​ក្រោម​ទម្រង់​ផ្សេងៗ​គ្នា។ យើង​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​គ្មាន​ថ្ងៃ​បញ្ចប់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ