អានតួអត្ថបទ
អង់គ្លេស-កូរ៉ូណាវីរុស

ព្រះ​អង្គម្ចាស់​​ឆាល​ ដែលជារាជទាយាទរបស់​អង់គ្លេស​ធ្វើ​តេស្ត​រកឃើញ​វីរុស​កូវីដ​១៩​

ព្រះអង្គម្ចាស់ឆាល (Charles) ដែលជាព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី២ និងជារាជទាយាទអង់គ្លេស ត្រូវគេធ្វើតេស្តរកឃើញថាមានផ្ទុកជំងឺកូវីដ១៩។ ទោះបីជាបានឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះយ៉ាងណាក្តី ព្រះអង្គម្ចាស់ឆាល គ្មានភាពទ្រុឌទ្រោម​នោះទេ ហើយនៅតែមានសុខភាពល្អធម្មតា។ នេះ បើតាមការប្រកាសឲ្យដឹងពីខាង ព្រះបរមរាជរាំងអង់គ្លេសនៅថ្ងៃ ពុធ ទី២៥ មីនា។

ព្រះអង្គម្ចាស់ឆាលរបស់ចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២០ ។
ព្រះអង្គម្ចាស់ឆាលរបស់ចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២០ ។ REUTERS - POOL New
ផ្សាយពាណិជ្ជកម្ម

ក្រោយធ្វើតេស្តឃើញមានផ្ទុកវីរុសកូវីដ១៩ ភ្លាម ព្រះអង្គម្ចាស់ឆាល ដែលជាអនាគតស្តេច​គ្រប់គ្រងចក្រភពអង់គ្លេស បានដាក់ខ្លួនព្រះអង្គ ឲ្យនៅដាច់ដោយឡែកពីគេភ្លាម នៅឯ រាជវាំងក្នុងប្រទេសស្កុតឡែន។

មហេសីរបស់ទ្រង់ ព្រះនាម ខាមីឡា (Camilla) ត្រូវគេតេស្តដែរ តែពុំមានរកឃើញ​ផ្ទុកជំងឺកូវីដ១៩ ដូចព្រះអង្គឡើយ។ តែទោះជាបែបនេះក្តី ព្រះអង្គម្ចាស់ឆាល និងមហេសី នឹងធ្វើតាមដំបូន្មានរបស់រដ្ឋាភិបាល និងក្រុមគ្រូពេទ្រជំនាញស្កុតឡែន ដោយស្នាក់​នៅផ្សេងគ្នា និងដាច់ដោយឡែកពីអ្នកដទៃក្នុងវាំងនៅស្កុតឡែន។

គួរជ្រាបថា ព្រះអង្គម្ចាស់ឆាលមានវ័យ៧១ វស្សា និងមេហសី បានយាងទៅដល់​ប្រទេសស្កុតឡែន ដែលជាផ្នែកមួយនៃចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ ទី២២ មីនា ឆ្នាំ ២០២០។ ពេលនោះហើយ ជាពេលគេឃើញទ្រង់ ផ្តើមចេញរោគសញ្ញា​សង្ស័យនៃ​កូវីដ១៩។

នៅថ្ងៃបន្ទាប់ ពោលនៅថ្ងៃចន្ទ ទី ២៣ មីនា  ក្រុមគ្រូពេទ្យេជាតិរបស់ស្កុតឡែន ក៏ចាប់ផ្តើម​ធ្វើតេស្តព្រះអង្គ និងមហេសីតែម្តង។ តែទោះបីជារកឃើញថាបានឆ្លងជងឺកូវីដ១៩ ក្តី នៅពេលនះ ព្រះអង្គម្ចាស់ឆាល នៅតែមានស្មារតី​និងសុខភាពល្អ ហើយបន្តធ្វើការងារ​ប្រចាំថ្ងៃក្នុងវាំងជាធម្មតា។

រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេ ថាតើព្រះអង្គម្ចាស់​ស្នងរាជ្យរបស់អង់គ្លេស បានឆ្លងវីរុសកូវីដ១៩ ពីអ្នកណានោះ ពីព្រោះថា ទ្រង់ បានចូលរួមក្នុង​កម្មវិធីសាធារណៈ និងបានជួបមនុស្សជាច្រើន នៅប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ។

កម្មវិធីចុងក្រោយគេ ដែលព្រះអង្គម្ចាស់ឆាលចូលរួមនោះ គឺនៅថ្ងៃទី ១២ ខែមីនា។ កាលណោះទ្រង់ បានទៅចូលរួមពិធីជប់លៀងមួយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការឆ្លើយតបទៅនឹងវិបត្តិ បង្កឡើងដោយភ្លើងឆេះព្រៃនៅអូស្ត្រាលី។

.គួរជម្រាបជូនដែរថា គិតត្រឹមថ្ងៃពុធ ទី ២៥ មីនា ប្រទេសអង់គ្លេសមានករណីឆ្លងជំងឺ កូវីដ១៩ ចំនួនប្រមាណ ៨ ០០០ ករណី ហើយមនុស្សចំនួនជាង ៤២០ នាក់បានស្លាប់ដោយសារជំងឺនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ