អានតួអត្ថបទ
កូវីដ១៩-ធនាគារកណ្តាលអឺរ៉ុប

ធនាគារកណ្តាលអឺរ៉ុប អាចនឹង​​សង្គ្រោះសេដ្ឋកិច្ចអឺរ៉ុប រហូតដល់វិបត្តិកូរ៉ូណាថ្មី ទៅផុត

ផលវិបាក​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ១៩ នឹង​ធ្វើ​ឱ្យ​ផលិតផល​សរុបក្នុង​ស្រុក នៅ​តំបន់​អឺរ៉ូ អាច​នឹង​ធ្លាក់​ចុះ​ ពី ៥ទៅ ១២% នៅ​ឆ្នាំ​២០២០​។ នេះ​បើ​តាម​​លោកស្រី គ្រីស្ទីន ឡាហ្កាដ (Christine Lagarde)ប្រធានធនាគារកណ្តាលអឺរ៉ុប ដែល​​បាន​អះអាង​ទៀតថា ប្រឈម​នឹង​ស្ថានភាព​សេដ្ឋកិច្ច​មិន​ជាក់លាក់​យ៉ាង​ដូច្នេះ ​ផែនការ​សង្គ្រោះ​បន្ទាន់​សេដ្ឋកិច្ច​អឺរ៉ុប នឹង​មិន​បញ្ចប់​ត្រឹម​ត្រឹម​ដំណាច់​ឆ្នាំ​២០២០​នេះទេ។ វិធានការ​​អាច​មានអាយុ​វែង​រហូត​ទាល់​តែ​វិបត្តិ​កូរ៉ូណារលត់។

Christine Lagarde, presidenta del BCE, en Bruselas el 17 de febrero de 2020
Christine Lagarde, presidenta del BCE, en Bruselas el 17 de febrero de 2020 AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​បង្ក​ឡើង​វិបត្តិ​សុខភាព​កូវីដ១៩ សេដ្ឋកិច្ច​អឺរ៉ុប​នឹង​ស្ទុះ​ឡើង​វិញ ប៉ុន្តែ​ក្នុង​ល្បឿន​និង​កម្លាំង​ដែល​ពិ​បាក​ស្មាន​បំផុត។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​ គ្រីស្ទីនឡាហ្កាដ ប្រធាន​​ធនាគារកណ្តាល​អឺរ៉ុប ក្នុង​សន្និសីទ​កាសែត​អនឡាញ ដោយ​ព្យាករ​ទៀត​ថា ដោយ​សារ​ភាព​មិនជាក់លាក់​ ផលិតផលសរុប​ក្នុង​ស្រុក​អឺរ៉ុប​នឹងធ្លាក់​ចុះ​ពី ៥​%ទៅ​១២% នៅ​ឆ្នាំ២០២០។ ​

បើ​តាម​​តួលេខ​របស់​ការិយាល័យ​ស្ថិតិអឺរ៉ុប ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ៣០​មេសា ​នៅ​ត្រី​មាស​ទី​មួយ ឆ្នាំ​២០២០ ផលិតផលសរុប​ក្នុង​ស្រុក​របស់​តំបន់​អឺរ៉ូ បាន​ធ្លាក់​ចុះ​៣,៨%។ ជា​តួលេខ​ដ៏​អាក្រក់ពុំធ្លាប់​កើត​មានក្នុង​ប្រវត្តិអឺរ៉ុប​សម័យ​សន្តិភាពទេ។ ប៉ុន្តែ​ ការធ្លាក់​ចុះ​សកម្មភាពសេដ្ឋកិច្ចនៅ​ខែមេសា នឹង​រឹង​រឹត​តែ​ធ្វើឱ្យ​ផលវិបាក​សេដ្ឋកិច្ច​​មានកាន់​ធ្ងន់ធ្ងរមួយ​កំរិតទៀត នៅ​ត្រី​មាស​ទីពីរ។ សេដ្ឋកិច្ច​នឹង​បន្តរងឥទ្ធិពល​អវិជ្ជមាន ក្នុង​រយៈ​ពេល​ជាច្រើនខែទៅ​មុខ​ទៀត។ ​នេះ​បើ​តាមការពន្យល់​របស់​លោកស្រី​ ឡាហ្កាដ​ដដែល។

កំណើន​សេដ្ឋកិច្ច​តំបន់​អឺរ៉ូ នឹង​ចាប់​មាន​កំណើន​ជា​ធម្មតា​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ និង​ឆ្នាំ​បន្ត​បន្ទាប់ ប៉ុន្តែ​ទាំ​ងនេះ​គឺ​អាស្រ័យ​ទៅ​លើ​វិធានការនិង​ជោគជ័យ​របស់​រដ្ឋាភិបាល​នីមួយៗ ក្នុង​នយោបាយ​ទ្រទ្រង់​ប្រាក់​ចំណូល​និង​ការងារ។

​ក្នុង​ស្ថានភាពបែប​នេះ ​ធនាគារ​កណ្តាល​អឺរ៉ុប​ ទំនង​ជា​នឹងមិន​​បញ្ឈប់​​ផែនការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​បន្ទាន់ប្រឈមនឹង​វិបត្តិកូរ៉ូណាវីរុស ត្រឹម​ដំណាច់​ឆ្នាំ​២០២០​នេះ​ទេ។ ផែនការសង្គ្រោះ តម្លៃ៧៥០​ពាន់​លានអឺរ៉ូ បង្កើត​ឡើង​កាល​ពី​ខែ​មីនា នឹង​ត្រូវរក្សា​ទុក​ជា​បន្ត​ទៀត ​រហូត​ដល់ពេល​ណា​ធនាគារកណ្តាលអឺរ៉ុប គិត​ថាវិបត្តិ​កូរ៉ូណាវីរុស​ទៅផុត​។

ក្នុង​ក្របខ័ណ្ឌនេះ ធនាគារកណ្តាលនឹង​​សើរើ​មើល​ និងបែង​ចែក ការ​​ទិញ​ ​បំណុល​សាធារណៈ​និង ឯកជន​ ទៅ​តាមមាឌ​ ទៅ​តាមស្ថានភាព​ដែលចាំបាច់ និង​ទៅ​តាមពេលវេលា មិន​ថា​យូរខ្លី​ប៉ុណ្ណា​​ទេ។ ធនាគារកណ្តាលអឺរ៉ុប​បាន​អះអាង​ទៀត​ថា ផែនការសង្គ្រោះ​បន្ទាន់​​គ្រាន់​តែ​ជាចំណែក​មួយ​នៃ​ផែនការ​សង្គ្រោះ ដ៏​មហិមា​របស់​អឺរ៉ុប ដែលមានតម្លៃ​ជាង​​ទៅ​១ទ្រី​លាន​អឺរ៉ូ​តែប៉ុណ្ណោះ​។ នៅក្នុង​ជំនួប​ប្រជុំក្រុមប្រឹក្សា​អភិបាល ស្ថាប័ន​ហិរញ្ញវត្ថុ​កំពូលរបស់​អឺរ៉ុប បាន​សម្រេច​ចំណាយ​១២០ពាន់​លាន​អឺរ៉ូ​បន្ថែម​ទៀត​ទៅក្នុង​កម្មវិធី​សង្គ្រោះ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ២០១៥៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ