អានតួអត្ថបទ
អាកាសធាតុ

យុវសកម្មជន​បរិស្ថាន​ ហ្ក្រេតា ធុនប៊ែរ ថា​ COP២៦ មិន​អាច​ ​ប្តូរផ្លាស់​អ្វីទេ

នៅព្រលប់​ថ្ងៃ​ សៅរ៍ទី ១៦​តុលា ​ម្សិលមិញ ក្រុម​យុវសកម្មជន​បរិស្ថាន​​នៅ​ក្នុង​បណ្តាប្រទេស​ជាង ៤០ប្រទេស​បាន​រៀបចំ​ពិធី​ប្រគុំតន្រ្តីដើម្បី​បុព្វហេតុ​អាកាសធាតុ។ ពី​​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត កញ្ញា​ហ្រ្គេតា ធុនប៊ែរ Greta Thunberg បាន​ថ្លែង​បរិហារ ​ ​អំពី​ភាព​អសកម្ម​របស់​អ្នកនយោបាយ​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​​បាន​អំពាវនាវ​ឱ្យ​យុវវ័យ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ដើម្បី​អាកាសធាតុ ទោះក្នុង​ឱកាស​ជួប​ជុំ​គ្នា​រីករាយ​​ក៏​ដោយ។

កញ្ញា Thunberg ថា​COP២៦ មិន​អាច​ប្តូរ​ផ្លាស់​អ្វី​ទេ
កញ្ញា Thunberg ថា​COP២៦ មិន​អាច​ប្តូរ​ផ្លាស់​អ្វី​ទេ MIGUEL MEDINA AFP/File
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​កូវីដ​១៩ បាន​ធ្វើ​ឱ្យសកម្មភាពដើម្បី​​​អាកាសធាតុ​ ស្ងប់​ស្ងាត់​​អស់​ជា​ច្រើន​ខែ។​ ប៉ុន្តែ​ពេ​លនេះ ជា​មួយ​នឹង​ការ​លើក​បម្រាម និង​វិធានការ​ ជា​បន្តបន្ទាប់​ នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើននោះ ក្រុមយុវសកម្មជន​បរិស្ថាន ចង់​បង្ហាញ​ពិភពលោក​ថា បុព្វហេតុ​ការពារ​អាកាសធាតុ​ អាច​ធ្វើ​ទៅ​បាន​ ដោយ​រីករាយ។

នៅ​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រីអាកាសធាតុ ប្រិយមិត្តយុវវ័យ​មិនបាន​ឃើញ​តារា​ចម្រៀង​ស៊ុយអែត​ទាំងអស់​លើ​ឆាកមែន តែ​គេ​បាន​ឮ​អ្នក​វិទ្យាសាស្ត្រ​ ឬ​សកម្មជន​បរិស្ថាន មាន​ជាអាទិ៍​សកម្មជនបរិស្ថាន​មក​ពី​ហ្វីលីពីន រៀបរាប់​ពី​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ កាន់​តែ​ផ្អើលទៀត​ ​​ កញ្ញា ហ្ក្រេតា ធុនប៊ែរ បាន​ឡើង​ឆាក​ ​រាំ ច្រៀង ជាមួយ​តារា​ចម្រៀង និង​បាន​​បិទ​បញ្ចប់​កម្មវិធី ដោយ​បរិហារ​ អំពី​ភាព​អសកម្ម​របស់​អ្នក​នយោបាយ​​ក្នុង​ចំណាត់ការ​ទប់​ស្កាត់​ការប្រែប្រួល​អាកាសធាតុ។

ថ្វីបើ​នៅក្នុង​អំឡុង​ពេល​ប្រគុំ​តន្ត្រី សកម្មជន​បរិស្ថាន​បាន​លើក​ឡើង​ច្រើន​ដង​អំពី​សន្និសីទអន្តរជាតិស្តីពី​អាកាសធាតុ Cop២៦ នៅ​ Glasgowមែន​ តែសម្រាប់​កញ្ញា ធុនប៊ែរ បើ​យោល​ទៅ​ស្ថានភាព​ជាក់​ស្តែង​នាពេល​បច្ចុប្បន្ននេះ សន្និសីទ​អង្គការ​សហប្រជាជាតិ COP២៦មិន​អាចនាំ​ឱ្យ​មាន​ការ​​ប្តូរ​ផ្លាស់​អ្វី ​ជា​ដុំកំភួន​ទេ។ ការ​ប្តូរ​ផ្លាស់​ដើម្បី​អាកាសធាតុ អាច​កើតមាន​បាន​គឺ​ចេញ​ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ប្រជាពលរដ្ឋ​ចុះ​ដើរ​តាម​ថ្នល់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ