អានតួអត្ថបទ
កូវីដបំប្លែង​ខ្លួន-អូមីក្រុង

អង្គការសុខភាព​ពិភពលោក ៖ អូមីក្រុង​មិនសូវកាច​មែន តែ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺចូលដេកពេទ្យ​ច្រើន

អូមីក្រុង​ងាយ​ឆ្លង​ ហើយ​ឆ្លង​លឿន​ខ្លាំង​ណាស់ ដូច្នេះអត្រា​​អ្នកជំងឺ​កូវីដ​ចូលព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​​នឹង​មានចំនួន​ច្រើនខ្លាំង។ នេះបើ​តាម​ការព្រមានរបស់អង្គការ​សុខភាព​ ដែលអំពាវនាវ​ឱ្យ​គ្រប់​ប្រទេសនៅ​អឺរ៉ុប​ទាំង​អស់​​ប្រយ័ត្ន​ខ្លាំងមែន និង​កុំ​មើល​ស្រាល​មេរោគបំប្លែង​​ថ្មីនេះ ​បើ​ទោះ​បី​ជា​អូមីក្រុង​មិនសូវកំណាច​យ៉ាង​ណា​ក៏​ដោយ។

អង្គការសុខភាព​ពិភពលោក ៖ អូមីក្រុង​មិនសូវកាច​មែន តែ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺចូលដេកពេទ្យ​ច្រើន
អង្គការសុខភាព​ពិភពលោក ៖ អូមីក្រុង​មិនសូវកាច​មែន តែ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺចូលដេកពេទ្យ​ច្រើន AFP - STEPHANE DE SAKUTIN
ផ្សាយពាណិជ្ជកម្ម

​ឱ្យ​តែ​មាន​រោគ​/ជំងឺ​អ្វី​ផ្សេង​មួយ​ទៀត ទោះ​ជា​ជំងឺស្រាលក៏​ដោយ ក៏​អ្នក​វិជ្ជមានកូវីដ​​អូមីក្រុងអាច​នឹងធ្លាក់ខ្លួន​ឈឺ​ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ភ្លាម ជាពិសេស​ចំពោះ​អ្នកដែលមិន​បានចាក់ថ្នាំបង្ការ។ នេះ​ជា​អ្វី​ដែលអ្នកទទួល​ខុស​ត្រូវ​​អង្គការ​សុខភាពពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បាន​សម្គាល់ឃើញ នៅ​ក្នុង​ប្រទេស​កំពុង​ជួប​រលក​ចម្លង​កូវីដ​១៩​ខ្លាំង។ ដូច្នេះ​វា​ហាក់​ដូច​ជា​ឆាប់​បន្តិច​ដែល​គេហ៊ានអះអាង​ថា​អូមីក្រុងមិន​កំណាច​ដូច​ដែលតានោះ។

​​អ្នកជំនាញអឺរ៉ុប​នៅ​​អង្គការសុខភាពពិភពលោក បាន​អំពាវនាវ​ឱ្យ​​គ្រប់​ប្រទេស​​​ទទួល​យក​ទិន្នន័យបឋម​ស្តីពី​​​អូមីក្រុង​ដោយ​ប្រុង​ប្រយ័ត្នបំផុត ព្រោះ រហូតមកទល់​ពេល​នេះ អូមីក្រុង​ឆ្លង​ខ្លាំង​លើ​តែ​មនុស្ស​វ័យ​ក្មេង មានសុខភាព​ល្អ រស់​នៅក្នុងប្រទេស​មានអត្រា​ចាក់​ថ្នាំ​បង្ការ​ខ្ពស់ ហើយគេ​​នៅ​មិន​ទាន់​ឃើញ​ឥទ្ធិពល​របស់​អូមីក្រុង​ នៅកន្លែង​ផ្សេង​ លើ​មនុស្ស​ទន់​ខ្សោយ មនុស្ស​ចាស់ មិន​ទាន់​ចាក់​វ៉ាក់សាំង​គ្រប់ដូស​នៅឡើយ​ទេ។

ការ​សិក្សា​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​​ជា​ទីកំណើត​អូមីក្រុង នៅអេកូស និង​នៅ​អង់គ្លេស ឬដាណឺម៉ាក បាន​បង្ហាញ​​ថា ដែល​ជា​​ទិន្នន័យ​បឋម​ និង​មិន​ពេញ​លេញ អូមីក្រុង​ ​ ទំនង​ជាមាន​ភាព​កំណាច​តិច​ជាង​ដែលតា ​ប្រមាណ ៣៥ទៅ​៨០%។​ កូវីដ​បំប្លែង​ខ្លួន​អូមីក្រុង​ពុំ​សូវ​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​អ្នក​ឆ្លងធ្លាក់ខ្លួនឈឺ​ធ្ងន់​​ដូច​មេរោគបំប្លែង​ខ្លួន​ដែលតា​មែន ប៉ុន្តែអ្នកជំនាញ​មិនទាន់​ដឹង​ថា មកពីមេរោគ​មិន​សូវ​កាច ឬមក​ពី​មនុស្ស​ចាប់​ផ្តើម​មាន​ភាព​ស៊ាំនឹងវីរុសកូវីដទេ។

មេរោគ​ឆ្លង​ខ្លាំង នោះមេរោគ​នឹង​​មិន​សូវ​កាច​ឡើយ។ នេះ​បើតាម​អ្នកជំនាញ​ជា​ច្រើន​ខ្លះ​ទៀត។ ហើយ ឧបមាថា​អូមីក្រុងមិនសូវ​កាច​មែនក៏​ដោយ​ចុះ ក៏​ចំនួន​អ្នក​ចូលព្យាបាល​ក្នុង​មន្ទីរពេទ្យ​​ត្រូវ​តែកើន​ឡើង​ខ្លាំង​ដែរ​​ បើ​តាម​គណិតវិទ្យា ព្រោះចំនួន​អ្នកវិជ្ជមានកើន​ឡើង​ខ្លាំង​ពេក។ ឧទាហរណ៍ បើ​មួយ​ថ្ងៃ​មាន​អ្នកឆ្លង​កូវីដ​អូមីក្រុងចំនួន​ ១០ម៉ឺននាក់ ០,១%​ឈឺ​ធ្ងន់ គឺស្មើ​នឹង​មានអ្នកជំងឺ​១០០នាក់​ចូល​ពេទ្យ។ ហើយ​​បើ​​ដែល​តាកំណាច​ជាង ចម្លង​លើ​មនុស្ស​ ១០០០០នាក់ ០,៣%ឈឺ​ធ្ងន់ នោះ​នឹងមានអ្នក​ជំងឺតែ​៣០នាក់ប៉ុណ្ណោះ​ចូល​ពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ