អានតួអត្ថបទ
បារាំង-រុស្ស៊ី-អ៊ុយក្រែន

បារាំងបញ្ជាក់ពីការគាំទ្រ និងផ្តល់កិច្ចការពារឲ្យស្រ្តីអ្នកកាសែតរុស្ស៊ីដែលប្រឆាំងសង្រ្គាមនៅអ៊ុយក្រែន

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ថ្លែង​ក្នុង​ថ្ងៃ​អង្គារ ទី១៥ មីនា​ថា បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និង​ផ្តល់​កិច្ចការពារ​ឲ្យ​ស្រ្តីអ្នកកាសែត​រុស្ស៊ី​ម្នាក់​ដែល​ប្រឆាំង​សង្រ្គាម​នៅ​អ៊ុយក្រែន​ឈ្មោះ Marina Ovsiannikova។ លោក​ម៉ាក្រុង​បាន​ថ្លែង​ដូច​នេះ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​នា​ឱកាស​ដែល​លោក​អញ្ជើញ​ទៅ​មើល​កន្លែង​ទទួល​ជនភៀសខ្លួន​អ៊ុយក្រែន​មួយ​កន្លែង។ គួរ​រម្លឹក​ថា​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៤ មីនា ស្រ្តី​អ្នកកាសែត​រុស្ស៊ី Marina Ovsiannikova បាន​សម្រុក​ចូល​ទៅ​ក្នុង​ស្ទូឌីយោ​របស់​ទូរទស្សន៍​រុស្ស៊ី​មួយ។ នៅ​ពី​ក្រោយ​ខ្នង​ពិធីការនី​ទូរទស្សន៍​ម្នាក់​ដែល​កំពុង​និយាយ​ព័ត៌មាន នាង Marina បាន​លើក​បដា​សរសេរ​ពាក្យ « NOWAR »។ ក្រៅ​ពី​បញ្ជាក់​ពី​ការ​គាំទ្រ និង​ផ្តល់​កិច្ចការពារ​ដល់​នាង Marina ប្រមុខរដ្ឋ​បារាំង​លោក​ម៉ាក្រុង​បាន​ថ្លែង​ពី​ការ​គាំទ្រ​របស់​បារាំង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​អ្នកកាសែត​ទាំង​អស់ រួម​ទាំង​អ្នក​កាសែត​ដែល​ចុះ​ទៅ​យក​​ព័ត៌មាន​រឿង​សង្រ្គាម​នៅ​អ៊ុយក្រែន និង​អ្នកកាសែត​ដែល​ផ្តល់​ព័ត៌មាន​នៅ​រុស្ស៊ី។

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ថ្លែង​ក្នុង​ថ្ងៃ​អង្គារ ទី១៥ មីនា​ថា បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និង​ផ្តល់​កិច្ចការពារ​ឲ្យ​ស្រ្តីអ្នកកាសែត​រុស្ស៊ី​ម្នាក់​ដែល​ប្រឆាំង​សង្រ្គាម​នៅ​អ៊ុយក្រែន​ឈ្មោះ Marina Ovsiannikova។
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ថ្លែង​ក្នុង​ថ្ងៃ​អង្គារ ទី១៥ មីនា​ថា បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និង​ផ្តល់​កិច្ចការពារ​ឲ្យ​ស្រ្តីអ្នកកាសែត​រុស្ស៊ី​ម្នាក់​ដែល​ប្រឆាំង​សង្រ្គាម​នៅ​អ៊ុយក្រែន​ឈ្មោះ Marina Ovsiannikova។ AP - Yoan Valat
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​បារាំង​គាំទ្រ​អ្នកកាសែត​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ។ អ្នកកាសែត​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ស្តីពី​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​អ្នកកាសែត​ដែល​បាន​ធ្វើ​ការ​ផ្តល់​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី រួម​ទាំង​អ្នកកាសែត​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​ស្ថិត​ក្រោម​គំនាប​នយោបាយ​ដោយ​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​បំពេញ​ការងារ​ជា​អ្នកកាសែត។

ខ្ញុំ​ចង់​និយាយ​នៅ​ទីនេះ​ពី​សាមគ្គីភាព​របស់​យើង​ដូច​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ចំពោះ​ការ​ស្លាប់​មិត្ត​រួម​អាជីព​របស់​អស់លោក​នា​ការ​វាយប្រហារ​ក្នុង​ថ្ងៃ​អាទិត្យ និង​ការ​ស្លាប់​របស់​អ្នកកាសែត​អ៊ុយក្រែន។ ដូច្នេះ បារាំង​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ចាប់​រូប​ស្រ្តីអ្នកកាសែត​រុស្ស៊ី​ក៏​ដូច​ជា​ការ​បំពារបំពាន​គ្រប់​យ៉ាង​ទាំង​អស់​លើ​រូប​គាត់។

ប្រាកដ​ណាស់ យើង​នឹង​ផ្តើម​នីតិវិធី​ផ្លូវទូត​ក្នុង​ការ​ផ្តល់​កិច្ចការពារ​ដល់​ស្រ្តីអ្នកកាសែត​រុស្ស៊ី​ដោយ​ទទួល​រូប​គាត់​ឲ្យ​ជ្រកកោន​នៅ​ក្នុង​ស្ថានទូត​បារាំង ឬ​មួយ​ក៏​ផ្តល់​ឲ្យ​គាត់​នូវ​សិទ្ធិជ្រកកោន។ នៅ​ក្នុង​ឱកាស​នៃ​កិច្ចសន្ទនា​រវាង​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ពូទីន​នា​ពេល​ខាង​មុខ ខ្ញុំ​នឹង​ស្នើ​ដំណោះស្រាយ​មួយ​នេះ​ទៅ​លោក​ពូទីន​ដោយ​ផ្ទាល់ និង​ត្រង់ៗ​ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​រាល់​ដង។

ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ​ខ្ញុំ​សង្ឃឹម​ថា​នា​ពេល​ឆាប់ៗ យើង​អាច​ទទួល​បាន​ព័ត៌មាន​ទាំងអស់​ស្តីពី​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​គាត់ និង​សមត្ថភាព​របស់​គាត់​ក្នុង​ការ​បន្ត​ការងារ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ