អានតួអត្ថបទ
បារាំង-អន្តោប្រវេសន៍

បារាំងចាប់​​ពិនិត្យ​ច្បាប់​អន្តោប្រវេសន៍ ពន្លឿន​ការបណ្តេញ​ជនខិលខូច តែសម្រួល​ដល់សិទ្ធិជ្រកកោនការងារ

កំពុង​តែ​រង​ព្យុះ​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​សោធន​និវត្តន៍​ គណៈ​​រដ្ឋមន្ត្រី​បារាំង​ត្រូវចាប់​​ពិភាក្សា នៅថ្ងៃ​អង្គារទី ១កុម្ភៈ អំពី​សេចក្តី​ព្រាង​​ច្បាប់​ស្តីអំពី​អន្តោប្រវេសន៍។ ជា​​​​សំណុំ​រឿងដ៏​ចម្រូង​ចម្រាសខ្លាំង​មួយ​ទៀត ដែល​រដ្ឋាភិបាល​កាន់​អំណាច​អាច​នឹង​រងការ​រិះគន់​ច្រើន​បន្ថែម​ទៀត​ ហើយ​​មិន​ប្រាកដ​ថា​អាច​អនុម័ត​បានដោយ​ស្រួលៗ។ តើ​បារាំង​ចង់​ធ្វើ​កំណែទម្រង់​ច្បាប់​អន្តោប្រវេសន៍ យ៉ាងណា ?

លោក​Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​និង​រដ្ឋមន្ត្រីក្រសួងការងារ Olivier Dussopt អ្នកការពារ​សេចក្តីព្រាងច្បាប់​អន្តោប្រវេសន៍បារាំង
លោក​Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​និង​រដ្ឋមន្ត្រីក្រសួងការងារ Olivier Dussopt អ្នកការពារ​សេចក្តីព្រាងច្បាប់​អន្តោប្រវេសន៍បារាំង © AFP / CHRISTOPHE ARCHAMBAULT
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​ការ​រក​លេស​បង្វែរ​ចំណាប់​អារម្មណ៍​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​សោធននិវត្តន៍​ទេ ប៉ុន្តែ​ក្រៅ​អំពី​បញ្ហា​ចូល​និវត្តន៍ អន្តោប្រវេសន៍​ក៏​ជា​កង្វល់​ដ៏​ចម្បងបំផុត​មួយ​​របស់​ប្រជាពលរដ្ឋ​បារាំង​ដែរ។ នេះ​ជា​ការ​ពន្យល់​របស់​តំណាងរាស្ត្រ​​បក្ស​កាន់​អំណាច​បារាំង។

នៅក្នុង​សេចក្តីព្រាង​ច្បាប់ ដែល​បើ​តាម​ប្រសាសន៍របស់​លោក​ប្រធានាធិបតី​បារាំង​ អេម៉ាណុយអែល ម៉ាក្រុង កាលពី​ខែ​ធ្នូ​២០២២ ចង់​បង្ហាញពី​​​តឹង​តែង និង​មនុស្សធម៌ ​គ្រោង​ធ្វើ​កំណែទម្រង់​ពី​រចំណុចធំៗ​ ទាក់ទង​នឹង​សន្តិសុខ​និងសិទ្ធិជ្រកកោនការងារ។

លើ​ផ្នែក​សន្តិសុខ ​​បារាំង​គ្រោងចេញ​​វិធានការ​មួយ​ខ្សែ សម្រាប់​សម្រួល​ការ​បណ្តេញ​អន្តោប្រវេសន៍​ខុស​ច្បាប់​ ជាពិសេស​ជនខិលខូចបរទេស​ដែលមាន​ទោសឧក្រិដ្ឋឬ​បទ​ល្មើស​ ត្រូវ​ជាប់​ពន្ធនាគារ​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅ។ ជាមួយ​ពន្លឿន​ ការ​បញ្ជូន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​ទឹក​ដី​បារាំង ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ដើម្បី​ពន្លឿន​ដំណើរបែបបទ​ បារាំង​មាន​គម្រោងកំណែទម្រង់​រចនា​សម្ព័ន្ធ​​នៃ​ការ​ច្បាប់​សុំ​សិទ្ធិ​​ជ្រកកោន។

រដ្ឋាភិបាល​ចង់​ឱ្យ​ពលករខុស​ច្បាប់​​ធ្វើការ ក្នុងវិស័យ​​ដែល​បារាំង​កំពុង​ត្រូវការ​ខ្លាំង (អាហារដ្ឋាន​និង​សំណង់ ...) អាច​សុំ​បណ្ណ​ស្នាក់​នៅ​ស្រប​ច្បាប់ ប្រសិន​បើ​ពួក​គេ​បាន​មក​រស់​នៅ​​ក្នុង​ទឹកដី​បារាំងបាន​បី​ឆ្នាំយ៉ាង​តិច។ ជា​បណ្ណ​ស្នាក់​នៅ​ពិសេស​ សម្រាប់​បំពេញការងារដែល​បារាំង​ខ្វះកម្លាំងពលកម្ម ដែល​មាន​សុពលភាព​​១​ឆ្នាំ​ និងដែល​បន្ត​អនុវត្ត​សាកល្បង​រហូត​ដល់​ឆ្នាំ​២០២៦។ អ្នក​មាន​ស្នាដៃ អ្នក​មាន​ជំនាញ​សុខាភិបាល​ និង​ឱសថសាស្ត្រ ទទួល​សញ្ញាប័ត្រ​នៅក្រៅ​អឺរ៉ុប ក៏​នឹងអាច​សុំ​សិទ្ធិ​ស្នាក់​នៅពិសេស តាម​រយៈ​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នៅ​តាម​សា្ថបន​សុខភាព​រដ្ឋ​ឬ​ឯកជន​បារាំង​ដែរ។

ជា​ចុងក្រោយ ដើម្បី​ឱ្យ​មានសម្រប​ខ្លួន​ចូល​ក្នុង​​​សង្គមបាន​ល្អ​ គ្រប់​អន្តោប្រវេសន៍​ត្រូវ​ចេះ​ភាសា​បារាំង​ ក្នុង​កំរិត​អប្បបរិមា​កំណត់​ដោយ​រដ្ឋាភិបាល មិន​មែន​ត្រឹម​តែ​ទៅ​រៀន​មួយ​វគ្គពី​រដូច​បច្ចុប្បន្ននេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ