អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន ប្តូរ​រដ្ឋ​មន្ត្រីការពារជាតិ​​ក្នុង​បរិបទ​នៃ​រឿង​អាស្រូវ​ពុករលួយ​និង​​សន្ទុះ​នៃ​កម្លាំង​រុស្ស៊ី

ប្រមុខ​ចារកិច្ច​យោធា Kyrylo Boudanov គីរីឡូ ប៊ូដាណូវ នឹងក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ ជំនួស​រដ្ឋមន្ត្រីការពារជាតិ​ចាស់ ដែល​ទំនង​ជា​នឹង​ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការ​ឧស្សាហកម្មវិញ។ ការ​ប្តូរ​ផ្លាស់​រដ្ឋមន្ត្រីការពារជាតិ ប្រព្រឹត្ត​ទៅ​ជួន​ចំពេលអ៊ុយក្រែន​​កំពុង​មាន​រឿង​អាស្រូវ​ពុក​រលួយផ្ទៃក្នុងផង និង​ជួន​ចំពេល​រុស្ស៊ី​កំពុង​បង្កើនការ​​វាយ​សម្រុក​លើ​សមរភូមិ​ខ្លាំង​ផង។

​អ៊ុយក្រែន​ ប្តូររដ្ឋមន្ត្រី​ការ​ពារជាតិ ដោយ​យក​ប្រមុខចារកិច្ច​មក​កាន់​តំណែងវិញ​
​អ៊ុយក្រែន​ ប្តូររដ្ឋមន្ត្រី​ការ​ពារជាតិ ដោយ​យក​ប្រមុខចារកិច្ច​មក​កាន់​តំណែងវិញ​ via REUTERS - UKRAINIAN PRESIDENTIAL PRESS SER
ផ្សាយពាណិជ្ជកម្ម

ក្នុង​ស្ថានភាព​កំពុង​មាន​សង្គ្រាម ​តែង​តាំងប្រមុខ​ចារកិច្ច​លោក គីរីឡូ ប៊ូដាណូវ អាយុ​៣៧​ឆ្នាំ ជា​​រដ្ឋមន្ត្រីការពារ​ជាតិ​អ៊ុយក្រែន​ថ្មី ជា​​សេចក្តី​សម្រេច​ចិត្ត​ដ៏​ឡូហ្សិក​បំផុត​។ នេះ​ជា​ប្រសាសន៍​របស់​លោក​ ដាវីដ អារ៉ាខាមីញ៉ា ប្រធាន​ក្រុម​បក្ស​បម្រើ​ប្រជាជន​របស់​លោក​ប្រធានាំធិបតី​ហ្សេឡេនស្គី​នៅ​សភា​ កាលពីយប់​ថ្ងៃ​អាទិត្យ​ទី​៥​កុម្ភៈ​២០២៣។ បើ​តាម​តំណាង​រាស្ត្រ​រូប​នេះ​ដដែល​ រដ្ឋមន្ត្រី​ការពារជាតិ​ចាស់​លោក​ អូឡេកស៊ី រ៉េស្នីកូវ Oleksiï Reznikov នឹង​ត្រូវ​តែង​តាំង​ឱ្យ​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មវិញ ប៉ុន្តែ​គ្មានការ​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់​លាស់​នៃ​ការ​រុះ​រើ​រដ្ឋមន្ត្រី​នេះ​ទេ។

​សម្រាប់​​លោក​ ដាវីដ អារ៉ាខាមីញ៉ា សង្គ្រាម​ និង​កាលៈទេសៈ បាន​ជំរុញ​​ឱ្យ​អ៊ុយក្រែន​ពង្រឹង​ និង​ផ្ចង់​កម្លាំង​ ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ប្តូរ​ផ្លាស់​នាពេល​នេះ និង​នៅ​ថ្ងៃ​មុខ។ សត្រូវ​កំពុង​ត្រៀម​សម្រុក អ៊ុយក្រែន​ត្រូវ​តែ​ត្រៀម​ការពារ​ខ្លួន។ ស្ថានភាព​នៅ​លើ​សមរភូមិ​កំពុង​តាន​តឹង​ខ្លាំង​ណាស់ នៅ​តំបន់​ប៉ែក​ខាង​កើត​ប្រទេស។ របាយការណ៍​ជា​ច្រើន​បាន​បញ្ជាក់​ថា​កម្លាំងអ្នក​ឈ្លានពាន​កំពុង​ចង់​ធ្វើ​អ្វី​ជា​និម្មិតរូប​ខ្លាំង​នៅ​ខែ​កុម្ភៈ​នេះ ដើម្បី​សាកល្បង​សងសឹក​សកម្មភាព​បរាជ័យ​មុនៗ។ ដោយ​ជាក់ស្តែង សត្រូវ​កំពុង​បង្កើន​សម្ពាធ​ខ្លាំង​នៅ​តាម​សមរភូមិជួរ​មុខ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​អ៊ុយក្រែន​កាលពីយប់​មិញ។

ម្យ៉ាង​វិញទៀត ការ​ប្តូរ​ផ្លាស់​រដ្ឋមន្ត្រីការពារ​ជាតិ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​អ៊ុយក្រែន​កំពុង​ជួប​រឿង​អាស្រូវ​ពុក​រលួយ។ ក្លាយ​ជា​រដ្ឋមន្ត្រីការពារ​ជាតិ នៅខែ​វិច្ឆិកា​២០២១ លោក​រ៉ស្នីកូវ ជា​តំណាង​មេដឹកនាំ​ដ៏​ល្បី​ម្នាក់​ក្នុង​សង្គ្រាម​អ៊ុយក្រែន ដោយបាន​រួម​ចំណែក​រក​អាវុធ​យុទ្ធភ័ណ្ឌ​ជា​ច្រើន​មក​បំពាក់​ឱ្យ​កម្លាំង​យោធា​អ៊ុយក្រែន​។ ប៉ុន្តែក្រសួងការពារ​ជាតិ​របស់អំណាច​របស់​​លោក​មាន​ប្រលាក់​ប្រលូសក្នុង​បទ​ចោទប្រកាន់​​ពុករលួយថា​ដំឡើង​ថ្លៃ​វិក័យបត្រ​ស្បៀងអាហារ​សម្រាប់​យោធា​ពីរ​បី​ដង​លើស​តម្លៃទីផ្សារ។ រឿង​អាស្រូវ​បាន​រុញ​​អនុប្រធាន​របស់​លោក​ឱ្យ​​លាលែង​ពី​តំណែង​កាលពី​ចុង​ខែ​មករា។ នៅក្នុង​សន្និសីទកាសែត ព្រឹក​ថ្ងៃអាទិត្យ លោក​រ៉េស្នីកូវ បាន​អះអាង​អំពី​ស្អាត​ស្អំ​របស់​លោក ហើយ​រង់​ចាំ​សេចក្តី​សម្រេច​ពី​លោកហ្សេឡេនស្គី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ