អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន​ ៖ មេ​​វ៉ាក់ណែរុស្ស៊ី​ថា​ត្រូវ​ការ​​ពីរ​ឆ្នាំ​ក្នុង​ការ​​ដណ្តើម​យក​ភាគ​ខាង​កើត​អ៊ុយក្រែនទាំងស្រុង

អេវហ្គីនី ព្រីហ្គោហ្ស៊ីន ស្ថាបនិក​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ វ៉ាក់ណែ Wagnerបានប្រកាស​នៅក្នុង​​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ​ថា មូស្គូ អាច​នឹង​ដណ្តើម​គ្រប់គ្រង​ទាំង​ស្រុង តំបន់​ភាគ​ខាង​កើត​បំផុត​អ៊ុយក្រែន ដោយ​ចំណាយ​ពេល​ពីរ​ឆ្នាំ។ ដំណឹង​​នេះ​ធ្វើឡើង​ក្នុង​ខណៈ​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​សម្រុក​វាយប្រហារ​ខ្លាំង​ និង​បាន​អះអាង​ដណ្តើម​យក​ក្រុង​យុទ្ធសាស្ត្រ​តូច​មួយចម្ងាយ​ប្រមាណ​ពីរបី​គីឡូម៉ែត្រខាង​ជើង​​​​ក្រុង​Bakhmout មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សូលេដាដែល​គេ​ដណ្តើម​បាន​កាលពី​ថ្ងៃទី ១​១មករា។

មេ​​ក្រុម​វ៉ាក់ណែថា​ត្រូវ​ការ​ពេល​ពីរ​ឆ្នាំ​ក្នុង​ការ​​ដណ្តើម​យក​ភាគ​ខាង​កើត​អ៊ុយក្រែនទាំងស្រុង​​ឱ្យ​រុស្ស៊ី
មេ​​ក្រុម​វ៉ាក់ណែថា​ត្រូវ​ការ​ពេល​ពីរ​ឆ្នាំ​ក្នុង​ការ​​ដណ្តើម​យក​ភាគ​ខាង​កើត​អ៊ុយក្រែនទាំងស្រុង​​ឱ្យ​រុស្ស៊ី AP
ផ្សាយពាណិជ្ជកម្ម

ចូលជួយ​កងកម្លាំង​ទាហាន​រុស្ស៊ី ក្នុង​​សង្គ្រាមនៅ​អ៊ុយក្រែន មេ​ក្រុម​វ៉ាក់ណែ​ បានប្រកាស​​យល់​ពី​អំពី​គម្រោង​និង​កម្មវត្ថុ​ព្រមទាំង​ភាព​ចាំបាច់​របស់​រុស្ស៊ី​ក្នុង​ការ​ចង់​ក្រសោប​គ្រប់​គ្រងទាំង​ស្រុង​ ​តំបន់​ផ្តាច់​ខ្លួន​ដូណេតស្ក៍ និង​ឡូហានស្ក៍ ភាគ​ខាង​កើត​​អ៊ុយក្រែន ដែល​មូស្គូ​បាន​ទទួល​ស្គាល់​ជា​ឯកតោ​ភាគី កាលពី​ឆ្នាំ​ទៅ ​ថា​ជាតំបន់​​មួយរបស់​​សហព័ន្ធ​រុស្ស៊ី។

សម្រាប់​មេក្រុម​ទាហាន​ស៊ីឈ្នួល​នេះ ដើម្បី​សម្រេចកម្មវត្ថុ​យក​តំបន់​ទាំង​ពីរ​ គេត្រូវ​ការ​ពេលវេលា​ប្រមាណ​ពី​មួយ​ឆ្នាំកន្លះ​ទៅ​ពីរ​ឆ្នាំ។ ហើយ​បើ​ចង់​ដណ្តើម​យកដី​ឱ្យ​កាន់​តែ​ធំ ​រហូត​ដល់​ទន្លេ Dniepr ដែល​ហូរ​កាត់​អ៊ុយក្រែន​ពី​ជើង​ទៅ​ត្បូង នោះ​គេ​នឹង​ត្រូវ​ការ​ពេល​វេលា​ប្រមាណ​ជា​បី​ឆ្នាំ។

នេះ​ជាការ​អះអាង​របស់បុគ្គល​​ ព្រីហ្កោហ្ស៊ីន​ មិន​មែន​ជា​សំដី​ផ្លូវការ​របស់​យោធា​រុស្ស៊ី​ទេ ប៉ុន្តែទឹក​មាត់​មេ​ក្រុម​វ៉ាកណែ​ ​ចាប់មាន​ឥទ្ធិពល នៅលើ​សមរភូមិ​របស់​រុស្ស៊ី​នៅអ៊ុយក្រែន​​ យ៉ាង​ហោចណាស់​សម្រាប់​មតិសាធារណៈ​ទូទៅ។ សំដី​របស់​មេ​វ៉ាក់ណែ អាច​ជា​កា​រកំណត់​ពេល​វេលា​នៃសង្គ្រាម​ ដែល​លោក​ពូទីន​ ហៅ​ថា “ប្រតិបត្តិការពិសេស” ចាប់​បើក​កាលពី​ថ្ងៃ ទី ២៤​កុម្ភៈ២០២២។

ទន្ទឹម​នឹង​ការ​អះអាង​នេះ មេទ័ព​ស៊ីឈ្នួល បានប្រកាសនៅ​ថ្ងៃអាទិត្យ​នេះ ​យក​ឈ្នះ​លើ​​កងទ័ព​អ៊ុយក្រែន​ដោយ​ដណ្តើម​បានក្រាស្នាហូរ៉ា ​​ទីតាំង​ យុទ្ធសាស្ត្រ​មួយនៃក្រុងបាក់​ម៉ូដ ​​ដែល​រុស្ស៊ី​ប៉ុនប៉ង​តាំងពី​ជា​ច្រើន​ខែ​មក​ហើយ។ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​មិន​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ​ដោយ​ឯករាជ្យ​ទេ។ តាំងពី​ជាង​៦​ខែ​មក​នេះ ក្រុម​វ៉ាក់ណែ និង​យោធា​រុស្ស៊ី បាន​ព្យាយាម​វាយ​យក​ក្រុង​បាក់ម៉ូដ ក្រុងភាគខាង​កើត​អ៊ុយក្រែន​មួយ​ដែល​មាន​តម្លៃ​យុទ្ធសាស្ត្រ​ល្មម​ទេ តែ​ការ​ឈ្នះ​មាន​តម្លៃជា​និម្មិតរូប​ខ្លាំង បើ​យោល​ទៅ​រយៈ​ពេល​នៃ​ការ​ប្រយុទ្ធ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ