អានតួអត្ថបទ
បារាំង-អាកាសធាតុ-ភាព​ក្រីក្រ

ប្រធានាធិបតី​បារាំង “ទប់ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ​និង​កាត់បន្ថយ​ភាព​ក្រីក្រ ត្រូវ​ដើរ​ទន្ទឹមគ្នា

ក្នុង​បទ​សម្ភាសន៍​ដោយ​ផ្តាច់​មុខជាមួយ​​​វិទ្យុ​បារាំង​អន្តរជាតិRFI ទូរទស្សន៍​France 24 និង​វិទ្យុជាតិ​ FranceInfo នា​ឱកាស​ជំនួប​កំពូល​ស្តី​ពី​ប្រព័ន្ធហិរញ្ញវត្ថុ​ពិភពលោក​ថ្មី លោកប្រធានាធិបតី​បារាំង​​អេម៉ានុយអែល​ម៉ាក្រុង បាន​អះអាង​ថា គ្មាន​​ប្រទេស​ណា​មួយ​ត្រូវ​ជ្រើសរើស​រវាង​ ការ​ការពារ​ផែនដី និង​ការ​កាត់​បន្ថយភាព​ក្រីក្រឡើយ។ គេ​ត្រូវ​គិត​គូរ​ទប់ស្កាត់​ការ​ឡើង​កម្តៅ នៃភព​ផែន​ដី ទន្ទឹម​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងភាព​ក្រីក្រ។ ​

លោកប្រធានាធិបតី​បារាំង ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុបារាំងអន្តរជាតិ
លោកប្រធានាធិបតី​បារាំង ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុបារាំងអន្តរជាតិ © RFI
ផ្សាយពាណិជ្ជកម្ម

“​ជួយ​ផែន​ដី គឺ ជា​ការ​សាកល្បង​រក​ឱ្យ​ឃើញ​ការ​ផ្សះផ្សា​​ រវាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ជីវចម្រុះនិង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ គ្មាន​នរណា​ទទួល​ជោគជ័យ​ទេ ប្រសិន​បើ​មិន​គិត​គូរទប់​ស្កាត់​ការ​ឡើង​កម្តៅ​​​អាកាសធាតុទន្ទឹម​នឹង​ការ​យក​កាត់​បន្ថយ​​លើ​ភាព​ក្រីក្រ ក្នុង​ពេល​តែ​មួយ​​នោះ។

ខ្ញុំ​គិត​ថា មិនមែន​ជា​ការ​​​ជ្រើសរើសរវាង​អាកាសធាតុ​និង​ការ​អភិវឌ្ឍ​ទេ។ ប្រទេស​ក្រីក្រ​ជា​ឃ្លាំង​អភិរក្ស​ធម្មជាតិ​ជីវចម្រុះ និង​ជា​សួត​របស់​ផែនដី ជាពិសេស​គឺ​ព្រៃឈើ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​មូលនិធិពិសេស​សម្រាប់​ព្រៃឈើ។

​ត្រូវ​តែ​ធ្វើ​ទន្ទឹមគ្នា​ ! ទីមួយ​ត្រូវ​សើរើ​មើល​រចនា​សម្ព័ន្ធ​បំណុល​ឡើង​វិញ​ ឱ្យ​ច្បាស់​លាស់​ ដើម្បី​ចាប់​ផ្តើម​​ថ្មី។  ទីពីរ ត្រូវ​បង់​​ប្រាក់ថ្លៃ​ជីវចម្រុះ​​ឱ្យ​បាន​ប្រសើរ​ជាង​មុន ដល់​អាហ្វ្រិក អាមេរិកឡាទីន អាមេរិក​ខាង​ត្បូង​ អាស៊ីអាគ្នេយ៍ ដើម្បី​រក្សា​ព្រៃ​ត្រូ​ពិក តាម​រយៈ​ ​មូលនិធិ​ព្រៃ​និង​ធម្មជាតិ ដោយ​មាន​ការ​​ចុះ​កិច្ច​សន្យា​ ជាមួយប្រទេស​មួយៗ​ដាច់​ដោយឡែក​ពីគ្នា។

បន្ទាប់​មក យើង​ត្រូវ​តែ​ព្រម​ចំណាយ​ច្រើន​ជាង​មុន និង​ប្រសើរ​​ជាង​មុន។ នេះ​ជា​ការសន្និដ្ឋានចុងក្រោយ​របស់​ជំនួប​កំពូល​។ ​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​ បាន​ប្តូរ​ផ្លាស់​ទាំង​ស្រុង​ហើយ។​ ស្ថាប័នពីរ​នេះ​នឹង​ផ្តល់​​ហិរញ្ញប្បទាន​​ច្រើនជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ