អានតួអត្ថបទ

អ្នកប្រឆាំងបេឡារុស៖វត្តមានទាហាន Wagner នៅបេឡារុសនឹងជះផលវិបាកដល់បេឡារុស និងប្រទេសជិតខាងបេឡារុស

ព័ត៌មាន​ស្តីពី​ព្រឹត្តិការណ៍​បះបោរ​របស់​ក្រុម​ទាហានស៊ីឈ្នួលរុស្ស៊ី Wagner ​នៅ​រុស្ស៊ី​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​ទេ។ ប្រធានាធិបតី​បេឡារុស​លោក​អាឡិចសង់ លូកាឆេនកូ​បាន​ធានា​ក្នុង​ថ្ងៃ​អង្គារ ទី២៧ មិថុនា​ថា លោក​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​កុំ​ឲ្យ​សម្លាប់​មេ​ទាហាន Wagner ​លោក​ព្រីហ្គោហ្ស៊ីន។ គួរ​បញ្ជាក់​ថា លោក​លូកាឆេនកូ​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​លោក​ពូទីន​បាន​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ព្រឹត្តិការណ៍​បះបោរ​មួយ​នេះ និង​បាន​ទទួល​លោក​ព្រីហ្គោហ្ស៊ីន​ឲ្យ​ជ្រកកោន​ក្នុង​ទឹកដី​បេឡារុស។ តួនាទី​ជា​អាជ្ញាកណ្តាល​របស់​លោក​លូកាឆេនកូ​ត្រូវ​បាន​លោក​ពូទីន​អរគុណ​ច្រើន​ដង ព្រោះ​វា​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​បញ្ជៀស​សង្រ្គាម​ស៊ីវិល។ តែ​នេះ​មិនមែន​ជា​ការ​យល់​ឃើញ​របស់​ក្រុមប្រឆាំងបេឡារុស​ទេ។ សម្រាប់​ពួក​គេ សុន្ទរកថា​របស់​លោក​លូឡាឆេនកូ​ជា​សុន្ទរកថា​ឃោសនា និង​យល់​ថា វត្តមាន​ទាហាន Wagner ​លើ​ទឹកដី​បេឡារុស​នឹង​បង្ក​គ្រោះថ្នាក់​ដល់​បេឡារុស និង​ប្រទេស​ជិតខាង​បេឡារុស។

ប្រធានាធិបតី​បេឡារុស​លោក​អាឡិចសង់ លូកាឆេនកូ​
ប្រធានាធិបតី​បេឡារុស​លោក​អាឡិចសង់ លូកាឆេនកូ​ AP
ផ្សាយពាណិជ្ជកម្ម

« លូកាឆេនកូ​ព្យាយាម​បង្ហាញ​ខ្លួន​ឯង​ជា​បុរស​ដែល​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​រវាង​ព្រីហ្គោហ្ស៊ីន និង​ពូទីន។ គាត់​ចង់​ពិពណ៌នា​ខ្លួន​ឯង និង​តាំង​ខ្លួន​ជា​សកម្មជន​ម្នាក់​ដើម្បី​សន្តិភាព និង​ជា​អ្នក​ដែល​បាន​ស្រោចស្រង់​ពិភពលោក​ឲ្យ​គេច​ផុត​ពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ។ ពិត​ណាស់ គាត់​កេង​បាន​ប្រយោជន៍​ពី​ការ​ឃោសនា​នេះ។ ក៏​ប៉ុន្តែ វត្តមាន​ក្រុម​ទាហានស៊ីឈ្នួលរុស្ស៊ី Wagner ​របស់​ព្រីហ្គោហ្ស៊ីន​នៅ​លើ​ទឹកដី​បេឡារុស​នឹង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ។

ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សង្គម​បេឡារុស និង​ចំពោះ​ឯករាជ្យភាព​របស់​បេឡារុស។ ផលវិបាក​ធ្ងន់ធ្ងរ​បន្ទាប់​ទៀត គឺ​ចំពោះ​ក្រុម​ប្រទេស​ជិតខាង​របស់​បេឡារុស ដូច​យ៉ាង​ប៉ូឡូញ លីទុយអានី និង​ឡេតូនី។ ខ្ញុំ​គិត​ថា លូកាឆេនកូ​ខ្លួន​ឯង​មិន​បាន​ដឹង​ពី​ផលវិបាក មិន​បាន​ដឹង​ពី​ការ​គំរាមកំហែង និង​មិន​បាន​ដឹង​ពី​ហានិភ័យ​នៃ​វត្តមាន​ទាហាន Wagner ​ច្រើន​ពាន់​នាក់​នៅ​លើ​ទឹកដី​បេឡារុស​របស់​យើង​ទេ។

អ្វី​ដែល​គួរ​ឲ្យ​ស្តាយ គឺ​ប្រជាជន​បេឡារុស​ដែល​មិន​បាន​ចូលរួម​ជា​ជនរងគ្រោះ​ពី​ព្រឹត្តិការណ៍​បះបោរ​នៅ​រុស្ស៊ី​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ វិបត្តិផ្ទៃក្នុង​នៅ​រុស្ស៊ី​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​របស់​យើង។ ហេតុអ្វី?។ យើង​មិន​យល់​ទាល់​តែ​សោះ។ ប្រជាជន​បេឡារុស​មិន​ចង់​ឃើញ​វត្តមាន​ទាហាន​រុស្ស៊ី និង​ទាហានស៊ីឈ្នួលរុស្ស៊ី​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ