អានតួអត្ថបទ

អ្នកជំនាញ៖ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner លែងមាននៅអ៊ុយក្រែនទៀតឡើយ

តាំង​ពី​ក្រោយ​ការ​ងើប​បះបោរ​របស់​មេ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner លោក​ព្រី ហ្គោហ្ស៊ីន​មក ព័ត៌មាន​ជុំ​វិញ​លោក​ព្រី ហ្គោហ្ស៊ីន កូនទាហាន​របស់​គាត់ និង​រចនាសម្ព័ន្ធ​របស់ Wagner កំពុង​បន្ត​ស្រពិចស្រពិល។ មាន​ព័ត៌មាន​ជា​ច្រើន​បាន​ធ្លាក់​មក​នា​រយៈពេល​ចុង​ក្រោយ​នេះ។ តាម​ក្រសួង​ការពារជាតិ​អាមេរិក ទាហាន Wagner លែង​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​មុន​ទៀត​ឡើយ។ ចំណែក​នៅ​រុស្ស៊ី វិមាន​ក្រឹមឡាំង​បាន​និយាយ​ក្នុង​ថ្ងៃ​សុក្រ ទី១៤ កក្កដា​ថា រុស្ស៊ី​កំពុង​ពិចារណា​ពី​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​សម្រាប់​ក្រុមហ៊ុន​ទាហាន​ឯកជន ដូច​ករណី Wagner។ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ក្រុង​មូស្គូ អ្នកនាំពាក្យ​វិមានក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​បញ្ជាក់​ថា បើ​គិត​តាម​ផ្លូវច្បាប់ គ្មាន​ក្រុមហ៊ុន Wagner និង​ក៏​មិន​ដែល​មាន​ក្រុមហ៊ុន​នេះ​នៅ​រុស្ស៊ី​ដែរ។ តាម​លោក​ប៉េស្កូវ នេះ​ជា​សំណួរ​មួយ​ដែល​រុស្ស៊ី​នឹង​ពិនិត្យ សិក្សា​បន្ថែម។ តើ​ការ​ពិត​នៅ​ត្រង់​ណា និង​ថា តើ​ទ័ព Wagner កំពុង​បន្ត​ប្រយុទ្ធ​នៅ​អ៊ុយក្រែន​ទៀត​ដែរ ឬ​ទេ។

មេ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner លោក​ព្រី ហ្គោហ្ស៊ីន នៅ Rostov-sur-le-Don ក្នុង​ទឹកដី​រុស្ស៊ី​កាល​ពី​ថ្ងៃទី ២៤ មិថុនា ២០២៣។
មេ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner លោក​ព្រី ហ្គោហ្ស៊ីន នៅ Rostov-sur-le-Don ក្នុង​ទឹកដី​រុស្ស៊ី​កាល​ពី​ថ្ងៃទី ២៤ មិថុនា ២០២៣។ © ALEXANDER ERMOCHENKO / REUTERS
ផ្សាយពាណិជ្ជកម្ម

« តាំង​ពី​ក្រោយ​ការ​ងើប​បះបោរ​របស់​លោក​ព្រីហ្គោហ្ស៊ីន​ដែល​មេ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner មក ទ័ព Wagner ត្រូវ​បាន​គេ​ទុក​ឲ្យ​មាន​ជម្រើស​ចំនួន ៣ ឬ​មួយ​ចូលរួម​ជា​មួយ​ទាហាន​រុស្ស៊ី ឬ​មួយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បេឡារុស និង​ឬ​មួយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។ នៅ​ក្នុង​រឿង​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​នេះ គេ​មិន​ដឹង​ថា​តើ​ផ្ទះ​របស់​ពួក​គេ​នៅ​ទីណា​ពិតប្រាកដ ហើយ​គេ​ក៏​គ្មាន​ព័ត៌មាន​អ្វី​ដែរ។

ចំណែក​រឿង​ទៅ​កាន់​ប្រទេស​បេឡារុស​ទៀត​សោត​ក៏​គេ​នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទៀត។ តែ​បើ​ទ័ព Wagner ទៅ​ចូល​រួម​ជា​មួយ​ទ័ព​រុស្ស៊ី​មាន​ន័យ​ថា រចនាសម្ព័ន្ធ​របស់ Wagner លែង​មាន​ទៀត​ឡើយ។ ទាក់ទង​នឹង​គ្រឿង​សព្វាវុធ​របស់ Wagner វិញ តាម​ពិត ទូរទស្សន៍​រុស្ស៊ី​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រគល់​គ្រឿងសព្វាវុធ​របស់ Wagner ទៅ​ឲ្យ​ទាហាន​រុស្ស៊ី។

ខ្ញុំ​បាន​ឃើញ​រូបភាព​ទាំង​នេះ ក្នុង​នោះ មាន​គ្រឿងសពា្វវុធ​ខ្លះ​ជា​គ្រឿងសពា្វវុធ​ទំនើប តែ​មាន​គ្រឿងសព្វាវុធ​ចាស់ៗ​យ៉ាង​ច្រើន។ បន្ទាប់​មក គេ​បាន​ឃើញ​គ្រឿងសព្វាវុធ​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា ទើប​យក​ចេញ​ពី​ឃ្លាំងស្តុក។ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា តើ​គ្រឿងសព្វាវុធ​ចេញ​ពី​ឃ្លាំងស្តុក​ទាំង​នោះ​ជា​របស់ Wagner ពិតប្រាកដ ឬ​មួយ​ក៏​គ្រាន់​ជា​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ដើម្បី​បន្លំភ្នែក​មហាជន។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ និង​តាម​ធម្មតា គ្រឿងសព្វាវុធ​របស់ Wagner ត្រូវ​តែ​ប្រគល់​ទៅ​ឲ្យ​កងទ័ព​រុស្ស៊ី »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ