អានតួអត្ថបទ
ស.រ.អា

១១​​ឆ្នាំ​​ក្រោយ​​ពី​​មហា​ភេរវកម្​​​ ​ World Trade center​ ​​ថ្មី​​លេច​​ចេញ​​រូប​រាង​​ហើយ​​

ទីក្រុង New York រំលឹក​ខួប​១១​ឆ្នាំ​នៃ​មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​២០០១។ ១១ ឆ្នាំ​ក្រោយមក សង្កាត់​នៃ​ World Trade center បាន​ផ្លាស់​ប្តូរ​រូបរាង​ខ្លួន​​យ៉ាង​សម្បើម​អស្ចារ្យ។ ឥឡូវ​នេះ អគារ​ថ្មី​ៗ​​ដ៏ខ្ពស់ស្កឹមស្កៃ​​ដែល​បាន​សាងសង់​នៅ​ទី​នេះ​ ក៏​បាន​ជិត​ចប់​សព្វ​គ្រប់​អស់​ហើយ​ដែរ។ រីឯ ដាន​ស្មាម​ដែល​បន្សល់​ទុក ក្រោយពី​មហា​ភេរវកម្ម​នៅ​ម្តុំ​ក្រុង​Manhattan ក៏​កំពុង​តែ​រលាយ​បាត់​បង់​បន្តិច​ម្តងៗ​ហើយ​ដែរ។

នៅ​លើ​​ការដ្ឋាន​​World​ Trade Center  នគរបាល​​ភ្នាក់ងារ​សន្តិសុខ​និង​​អ្នកនាំ​ផ្លូវ​ស្ម័គ្រ​ចិត្ត​​បាន​យាម​ល្យាត​​ដោយ​​គោរព​បទ​វិន័យ​ដ៏​ម៉ឺង​ម៉ាត់​​នៅ​​ New York ថ្ងៃ​៧​កញ្ញា​២០១២​
នៅ​លើ​​ការដ្ឋាន​​World​ Trade Center នគរបាល​​ភ្នាក់ងារ​សន្តិសុខ​និង​​អ្នកនាំ​ផ្លូវ​ស្ម័គ្រ​ចិត្ត​​បាន​យាម​ល្យាត​​ដោយ​​គោរព​បទ​វិន័យ​ដ៏​ម៉ឺង​ម៉ាត់​​នៅ​​ New York ថ្ងៃ​៧​កញ្ញា​២០១២​ REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

 ប្រជាជន​អាមេរិកាំង​នៅ​ទីក្រុង New York ​ឈប់​និយាយ​ទៀត​ហើយ​ ​ពាក្យ​ Ground zéro ទី​​កន្លែង​ដែល​​ត្រូវ​ទទួល​រង​មហន្តរាយ​គ្មាន​សេស​សល់ ​​ដោយ​មហា​ភេរវកម្ម​ថ្ងៃ​១១​កញ្ញាឆ្នាំ​២០០១ ។  តែឥឡូវនេះ គេ ត្រឡប់​មក​និយាយ​ជា​ពាក្យ​សាមញ្ញ​​ថា World Trade center។   អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​ ខ្ពស់​ អសារ្យ ​ចំនួន​៤ ដែល ​ត្រូវ​​បាន​សាងសង់ ​ក្នុង​សង្កាត់  Manhattan ​ បាន​លេច​ចេញ​​ជា​រូប​រាង​មក​ដាក់ជំនួស ​អគារ​ភ្លោះ​ក្នុងអតីតកាល។​

 
អគារ​ World Trade center ថ្មី ​ដែល​​មាន​ កំពស់ ​១០៤ ​ជាន់ ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​​ឲ្យ​ ​ថា « Freedom ​Tower » ឬ “អគារ​សេរីភាព”  និង ដែល ជា​អគារ​មួយ​ដ៏​ខ្ពស់​ជាង​គេ​បំផុត​នៅ​ទី​ក្រុង​​ New York។ នៅ​ម្តុំ​ជុំវិញ ​ការដ្ឋាន​សាងសង់ នៃសង្កាត់ ​Manhattan ក្នុងទីក្រុង New York  ​“ជីវភាព​ បាន​ចាប់​ផ្តើមមានសកម្មភាពឡើងវិញហើយ”-នេះ ជា​ការ​អះ​អាង​របស់​លោក Dara McQyullan -អ្នក​​អភិវឌ្ឍន៍​ម្នាក់​នៃទីអគារ World Trade center ថ្មី​ ដោយ បាន​​បញ្ជាក់​បន្ថែម​ទៀត​​ថា “ក្រោយពី​មហា​ភេរវកម្ម​១១​កញ្ញា​មក មានការ​ផ្លាស់​ប្តូរ​មួយ​​ដ៏​សម្បើមអស្ចារ្យ​​ គឺ​ប្រជា​ជន​​​នៅ​ សង្កាត់ Manhattan បាន​កើន​ចំនួន​​ជា​ទ្វេគុណ​គឺ ​ពី​​ចំនួន ៣​ម៉ឺន​នាក់ ​ដល់ ៦​ម៉ឺន​នាក់។​ យោងតាម លោក Dara McQyullan ដដែល   “ គឺពុំមែនមាន​តែ​អគារប៉ុណ្ណោះ​​ទេ​ ក៏​ប៉ុន្តែ ​​​គឺ​សង្កាត់ Manhattan ​​ទាំង​មូលតែម្តង ដែលបាន​ផ្លាស់ប្តូរមុខមាត់ថ្មី »។

ដោយឡែក ការដ្ឋាន​សាងសង់​សារមន្ទីរ ១១​កញ្ញា » នៅ​តែ​ផ្អាកគ្មានដំណើរការ​​ដដែល​ដោយ​ហេតុ​តែ​មាន​ជម្លោះ​ទាស់ទែង​គ្នា​អំពី​ហិរញ្ញវត្ថុ រវាង​ក្រុង​និងរដ្ឋ New York ។ ជាការពិត​ឥតសង្ស័យឡើយ គឺ គេ​ត្រូវ​រង់ចាំ​ពេលវេលា​​ជា​ច្រើន​ឆ្នាំ​ខាង​​មុខ​ទៀត មុន​នឹង​ការដ្ឋាន​នៃ​សារមន្ទីរ​១១​កញ្ញា​ នឹង​ត្រូវ​សាងសង់ចប់សព្វគ្រប់ ផ្ទុយទៅវិញ World Trade Center ពីអំណេះតទៅ​មានមុខមាត់​មួយហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ