អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ប្រធានាធិបតី​អូបាម៉ា​គាំទ្រ​​ពង្រាង​​ច្បាប់​​ស្តី​ពី​​ការ​​ត្រួតត្រា​​លក់​​អាវុធ​​​

នៅ​​សហរដ្ឋ​អាមេរិក​​​ក្រោយ​​ពី​​ការ​​បាញ់​​សម្លាប់​​យ៉ាង​​រង្គាល​​លើ​​កូន​​សិស្ស​​និង​​គ្រូ​បង្រៀន​​នៅ​​សាលា​​មួយ​​នៅNewtownក្នុង​​រដ្ឋ Connecticut ៥​ថ្ងៃ​កន្លង​មក​មតិ​សាធារណៈអាមេរិក​កំពុង​​តែ​​ជជែក​​យ៉ាង​ផុសផុល​​​ដើម្បី​​រក​​ការ​​ពង្រឹង​​ច្បាប់​​​ស្តីពី​​ការ​ត្រួតត្រា​​លក់​អាវុធ។

លោក​ប្រធានាធិបតី​អូបាម៉ា​គាំទ្រ​​ពង្រាង​​ច្បាប់​​ស្តី​ពី​​ការ​​ត្រួតត្រា​​លក់​​អាវុធ​​​
លោក​ប្រធានាធិបតី​អូបាម៉ា​គាំទ្រ​​ពង្រាង​​ច្បាប់​​ស្តី​ពី​​ការ​​ត្រួតត្រា​​លក់​​អាវុធ​​​ Reuters
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ស្ទង់​មតិ​មួយ​កាល​​ពី​ម្សិលមិញ​របស់​បណ្តាញ​ទូរទស្សន៍​អាមេរិក CBS ប្រជាជន​អាមេរិក​ចំនួន ៥៧% បាន​​ប្រកាស​ថា​ ពួក​គេ​គាំទ្រ​ចំពោះ​ការ​ពង្រឹង​ច្បាប់​ស្តីពី​ការ​ត្រួតត្រា​លក់​អាវុធ​។

ចំណែក​សេតវិមានវិញ បានជូនដំណឹងនៅថ្ងៃអង្គារម្សិលមិញដែរថា "លោក​ប្រធានាធិបតី​​​អាមេរិក បារ៉ាកអូបាម៉ា គាំទ្រចំពោះពង្រាងច្បាប់​​ក្នុង​ន័យខាងលើ​នេះ ពង្រាង​​ដែលបាន​​ស្នើ​ឡើង​ដោយ​លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាម្នាក់នៃ​គណបក្ស​​ប្រជាធិបតេយ្យ​​កាលពីថ្ងៃ​ចន្ទទី​១៧ធ្នូមុន ដែល ហាម​ឃាត់ ការលក់ ការផ្ទេរ ការផលិត​អាវុធ និង​ការ​នាំ​ចូល​អាវុធ​ក្នុងប្រទេស​ នូវ​កាំភ្លើង​​វែងជាង​១០០ ធុន ។

សូមបញ្ជាក់ថា​ ពង្រាងច្បាប់​របស់​លោកស្រី Dianne Feinstein ​នឹង​ត្រូវដាក់ជូនសភាអាមេរិក​ពិនិត្យ​មើល​​នៅថ្ងៃទី៣​មករា​ខាងមុខនេះ។​ ប្រទេសអាមេរិក ដែល​មាន​ប្រជាជនទាំងអស់ ៣១៤ លាន​នាក់​អាវុធដែលត្រូវបានគេ​​ប្រើ​ប្រាស់​ជារៀងរាល់ថ្ងៃមានចំនួន​ដល់​២៨៣​លាន​គ្រឿង គឺ ប្រជាជនអាមេរិកាំង ១០០នាក់ ​មានអាវុធ ៩០ ដើម​ ។

​ចំណែក ពង្រាងច្បាប់មួយទៀតដែលជាសំណើរ​ របស់លោក​Frank Lautenberg - សមាជិក​ព្រឹទ្ធសភាអាមេរិកាំងម្នាក់ទៀត-សំដៅ​ទៅលើ​ការហាមប្រាម​ការផលិតអាវុធ​និង​ការលក់​ បង់​ដាក់​គ្រាប់កាំភ្លើងណា​ដែលមានចំណុះ​លើកសពី១០គ្រាប់ឡើងទៅ។
 

​ទន្ទឹមនេះដែរ ក្រុមហ៊ុនផលិត កាំភ្លើងវែង Bushmaster ដែលឃាតករ- បាន​ប្រើសំរាប់​វាយ ​ប្រហារ​ទៅ​លើ​​កូន​សិស្សនិង​គ្រូបង្រៀននៅ​ Newtown នោះ ត្រូវ​បាន​បណ្តា​អ្នកវិនិយោគទុន​សម្រច​ចិត្តបោះបង់ចោល បានដាក់លក់ចោល។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ