អានតួអត្ថបទ
សរអា

បក្ស​ប្រជាធិបតេយ្យ​ចង់បង្កើត​ច្បាប់​ដើម្បី​ហាម​ឃាត់​ការកាន់កាប់​កាំភ្លើង​វែង​

ក្រោយ​ពី​ព្រឹត្តការណ៍​បាញ់​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​សាលា​Sandy Hollk ក្នុង​ក្រុង Newtown​ នៃ​រដ្ឋ Connecticut កាលពី​ថ្ងៃ​សុក្រ​មុន​ដែលបណ្តាល​ឲ្យស្លាប់​គ្រូនិងសិស្ស​២៦​នាក់​មក គណ​បក្ស​​ប្រជាធិបតេយ្យ​អាមេរិ​ ចង់​បង្កើត​ច្បាប់ ស្តីពី​ការហាមឃាត់​ការកាន់កាប់​​កាំភ្លើងវែង ។

កូនសិស្ស​ជិះរថយន្ត​ក្រុងសម្លឹងមើល​ទីបូជនីយ​ដ្ឋានរំលឹកជនរងគ្រោះ​នៃសាលាបឋមសិក្សាSandy Hook នៅក្រុងNewtownក្នុងរដ្ឋConnecticut ១៧ធ្នូ​២០១២​
កូនសិស្ស​ជិះរថយន្ត​ក្រុងសម្លឹងមើល​ទីបូជនីយ​ដ្ឋានរំលឹកជនរងគ្រោះ​នៃសាលាបឋមសិក្សាSandy Hook នៅក្រុងNewtownក្នុងរដ្ឋConnecticut ១៧ធ្នូ​២០១២​ REUTERS/Joshua
ផ្សាយពាណិជ្ជកម្ម

ការ​លក់ ការ​ផ្ទេរ​ ការ​ផលិត​អាវុធ​និង​ការ​នាំ​អាវុធ​ចូល​ក្នុង​ប្រទេស នូវ កាំភ្លើង​វែង​ជាង​១០០ ​ធុន​ប្រហែល​ជា​នឹង​ត្រូវ​ហាម​ឃាត់-នេះ​យើង​យោង​តាម​សំណើរ​ច្បាប់​របស់​លោកស្រី Dianne Feinstein សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​ដែល​បាន​ជូន​​ដំណឹង​កាលពី​ថ្ងៃ​ចន្ទ​១៧​ធ្នូ​ម្សិលមិញ ៣​ថ្ងៃ ក្រោយពី​ការ​បាញ់​សម្លាប់​រង្គាល​នៅ​សាលារៀន​Sandy Hollk ក្រុង​Newtown​មក។

យោងតាម​សំណើរ​ច្បាប់​​ កាំភ្លើង​ធុន​ណា​ដែល​ប្រើ​គ្រាប់​លើស​ពី​១០​គ្រាប់ឡើង​ទៅ​ក្នុង​មួយ​បង់​នឹង​ត្រូវ​ហាមប្រាម។ គម្រោង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ជូន​សភា​ពិនិត្យមើល​​នៅ​​ថ្ងៃ​ទី​មួយ នៃ​អង្គ​ប្រជុំ​សភា​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣​មករា​ខាង​មុខ។

យ៉ាង​ណា​ក៏​ដោយ គម្រោង​ច្បាប់​ខាង​លើ​របស់​លោកស្រី Dianne Feinstein  អាច​នឹង​​អនុម័ទ​ចេញ​រួច​ឬ​ក៏​ពុំ​រួច​នោះ​ គឺវាស្រ័យទៅលើ ​អ្នកគាំទ្រ ​ថា​តើ​មានអ្នកគាំទ្រ​ពង្រាង​ច្បាប់នេះ ប៉ុន្មាន​នាក់ ជាពិសេពី​ខាង​ក្រុម​អ្នក​តំណាង​រាស្រ្ត​ដែល ជិតដិត​នឹង​​ក្រុម​អ្នក​Lobby ​ដ៏​មាន​ឥទ្ធិពល​​នៅ​ក្នុង​សភា​ដែល​ជា​អ្នក​ការពារ​សិទ្ធិ​កាន់​អាវុធ។

ក៏ប៉ុន្តែ​ពង្រាងច្បាប់ខាងលើនេះ ក៏​លើក​លែង​ផងដែរ ក្នុង​ករណី​ អាវុធ​ប្រមាណ​៩០០​ធុន ដូច​យ៉ាង​អាវុធ​ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ​ឬ ក៏​ប្រើ​សម្រាប់​ កីឡា ​ក៏ព្រម​ទាំង​អាវុធ​ហួស​សម័យ​​និង​​កាំភ្លើងប្រើ​ដៃ។

ចំណែក សមាជិក​ព្រឹទ្ធសភា​ម្នាក់​ទៀត​ឈ្មោះ លោក​Frank Lautenberg  បាន​ជូន​ដំណឹង​ម្សិល​មិញ​​នេះ​ដែរ​ អំពី​ពង្រាង​ច្បាប់​មួយ​ទៀត ដែល​សំដៅ​ហាមប្រាម នូវ​ការ​ផលិត​អាវុធ​និង​ការ​លក់​បង់​គ្រាប់​កាំភ្លើង​ណា​ដែល​ផ្ទុក​គា្រប់​កាំភ្លើង​លើស​ពី​១០​គ្រាប់​ឡើង​ទៅ​ដូចនៅ​ក្នុង​ករណី​ជំនាន់​​រវាង​ឆ្នាំ ១៩៩៤ និង ២០០៤៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ