អានតួអត្ថបទ
អាមេរិក-អាស៊ី

ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​និង​អាស៊ី​ នៅ​ព្រុយណេ​

នៅថ្ងៃ​ពុធ​នេះ នៅ​ប្រទេស​ព្រុយណេ រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​ លោក Chuck Hagel បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​​ការពារជាតិ​បណ្តា​ប្រទេស​អាស៊ីនានា​​ ដើម្បី​ធានាអោយកិច្ច​​ការទូត​អាមេរិកនៅ​គ្រប់​ទីកន្លែង ​នៅ​​អាស៊ី នៅតែ​ដំណើរការ​​​​បានយ៉ាង​​ស្មើ​​រលូន។​​​ ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​នេះ ប្រមុខការពារ​ជាតិ​អាមេរិក បាន​អំពាវនាវ​អោយ​បណ្តា​ប្រទេស​អាស៊ី​ដែល​ជាប់​​ជម្លោះ​រឿង​សមុទ្រ​ចិន​ខាងត្បូង​នោះ អោយ​ធ្វើការ​អត់ធ្មត់ ហើយ​ក៏​បាន​រំលឹកឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់​លោក អូបាម៉ា សំរាប់​បណ្តា​ប្រទេស​អាស៊ីប៉ាស៊ីហ្វិក​ផងដែរ។

លោក Chuck Hagel ទទួលជំនូន​ពី​ប្រមុខការពារជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein កាលពី​ថ្ងៃ​២៥សីហា។
លោក Chuck Hagel ទទួលជំនូន​ពី​ប្រមុខការពារជាតិ​ម៉ាឡេស៊ី លោក Hishammuddin Hussein កាលពី​ថ្ងៃ​២៥សីហា។ REUTERS/Bazuki Muhammad
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​​ប្រមុខការពារ​ជាតិ​បណ្តា​ប្រទេស​អាស៊ីនានា​​ នៅព្រុយណេ នៅថ្ងៃ​ពុធនេះ​ ប្រមុខការពារ​ជាតិ​អាមេរិកបាន​រំលឹក​ដល់​ប្រទេស​ដែល​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ អោយ​មាន​ការ​អត់ធ្មត់ ដើម្បីចៀស​វាង​ការប៉ះទង្គិច​គ្នា ជាយថាហេតុ​ណាមួយ។

ទាក់ទង​ប្រធានបទ​ការ​ទូត​អាមេរិក នៅ​តាមបណ្តា​ប្រទេស​អាស៊ាន នៅថ្ងៃ​ពុធ​នេះ លោក Chuck Hagel ​ជួប​ជាមួយ​ប្រមុខការពារ​ជាតិ​ចិន ជប៉ុន​ កូរ៉េខាងត្បូង វៀតណាម ព្រុយណេ។ គួររំលឹក​ថា ចិន​តែងតែ​​រងការ​ចោទប្រកាន់​ថា បាន​ផ្គើន​បង្កភាព​តានតឹង​ក្នុង​តំបន់​ជម្លោះ។ ទាក់ទង​បញ្ហា​នេះ ក្រុងប៉េកាំង​បាន​​ធានា​ខ្លួន​ថា នឹង​ជួបពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។

កិច្ច​ប្រជុំ​ប្រមុខការពារ​ជាតិ​អាមេរិក​ និង​អាស៊ី នៅថ្ងៃ​នេះ គឺ​ជា​ទិសដៅ​នៃ​ទស្សនកិច្ចរយៈ​ពេល​មួយសប្តាហ៍​​​របស់​ប្រមុខការពារ​ជាតិ​អាមេរិក​ នៅ​អាស៊ីអគ្នេយ៍។ ទិសដៅ​ដែល​ចង់​អោយ​កិច្ចការ​ទូត​អាមេរិក នៅអាស៊ី​ បាន​ដំណើរការ​ទៅដោយ​ស្មើរលូន គ្រប់​ទីកន្លែង។ ប៉ុន្តែ ស្ថានការ​​នៅស៊ីរី នៅពេលនេះ ហាក់​បាន​​រាលដាល​ក្នុងខួរក្បាល​​ លោក Chuck Hagel ច្រើន​ជាង​ស្ថានការ​អាស៊ី បើទោះ​ជា​អាស៊ីប៉ាស៊ីហ្វិកកំបុង​មាន​សេដ្ឋកិច្ច​និង​វិស័យ​យោធា​ចំរើន​ទៅមុខ​ក្តី។​ លោក Chuck Hagel បានប្រកាស​​​​​ម្សិលមិញ​ថា ទ័ព​អាមេរិក​ត្រៀម​ខ្លួន​រួចហើយដើម្បី​ចុះទៅអន្តរាគមន៍​នៅស៊ីរី​ ​​រង់ចាំ​តែ​ការចេញបញ្ជា​របស់​លោកអូបាម៉ា​ប៉ុណ្ណោះ។

ទោះយ៉ាងនេះក្តី ប្រមុខការពារ​ជាតិ​អាមេរិក នៅតែមិនភ្លេច​គូសបញ្ជាក់​ពី​ជំហរ​ក្រុងវ៉ាស៊ីនតោន ដែល​នៅតែ​មាន​គំរោង​ពង្រាយនាវា​និង​កងទ័ព​ខ្លួន នៅ​ទ្វីប​អាស៊ី។ អាមេរិកបាន​ស្នើ​ខ្លួន​ចូល​បណ្តុះបណ្តាល​​និង​ផ្តល់​ការ​​ហ្វឹកហ្វឺនដល់​​ប្រទេស​​នានា ដែល​ព្រួយ​បារម្ភខ្លាច​សកម្មភាព​យោធា​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ