អានតួអត្ថបទ
បារាំង​

ប្រធានាធិបតី​​បារាំង​​ប្រកាស​​វិធានការ​​សន្តិសុខ​​ទប់​ទល់​​នឹង​​អំពើ​​ភេរវកម្ម​​ក្នុង​​ប្រទេស​​

បន្ទាប់​ពីដាក់​​កង​ទ័ព​បារាំង​​អោយ​ធ្វើ​​​​អន្តរាគមន៍ នៅ​ប្រទេស​ម៉ាលី ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​​អ៊ីស្លាម​​​ប្រដាប់​អាវុធ ប្រធានាធិបតី​បារាំង​ លោក​ François Hollande បាន​ប្រកាស កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នូវ​​វិធានការ​​ពង្រឹង​សន្តិសុខ​​ ក្នុង​ប្រទេស​បារាំង ដើម្បី​ទប់​ទល់​​​​​ មិន​អោយ​​មាន​អំពើ​ភេរវកម្ម​ កើត​ឡើង​។ ក្នុង​បែប​ផែន​នេះ បារាំង​បាន​ដាក់​អនុវត្ត​ជា​ថ្មី​ម្តង​ទៀត​ នូវគំរោង​ការពារ​​សន្តិសុខ​ ដ៏​តឹង​រ៉ឹង​​​របស់​ខ្លួន​ ឈ្មោះ​​ Vigipirate ដែល​​បង្កើត​ឡើង​​​​តាំង​ពី​ឆ្នាំ​ ១៩៧៨ ដាក់​​ពង្រាយ​កង​សន្តិសុខ​បារាំង​ នៅ​តាម​ទី​សាធារណៈនានា​ ដូច​ជា​ នៅ​ច្រក​ចូល​ទៅ​កាន់​​​រថភ្លើង ដាក់​អោយ​​មាន​ការ​យាម​ល្បាត ​​ក្នុង​រថភ្លើង​​​ល្បឿន​លឿន​ដឹក​អ្នក​ដំណើរ ដាក់​កំរិត​ លើ​ចំនួន​​ហោះហើរ​នៃ​យន្តហោះ​​​ រឺ​ក៏​​ហាម​ឃាត់​​​​មិន​អោយ​មាន​​​ ការ​​​ហោះ​ហើរ​ច្រើន​​ តាម​ផ្លូវ​អាកាស​ និង​​​​ត្រៀម​ធ្វើ​ការ​ស្តុក​​ទុក​ នូវ​​ទឹក​ដែល​អាច​បរិភោគបាន​ សំរាប់​ករណី​ចាំ​បាច់។គំរោង​ការ​ពារ​សន្តិសុខ Vigipirate នេះ​​ មាន​បួន​ពណ៌​​ ប្រែប្រួល​ទៅ​តាម​ស្ថានការ​គំរាម​កំហែង​សន្តិសុខ​ ក្នុង​ប្រទេស។ សំរាប់​ការ​ពង្រឹង​សន្តិសុខ នា​​ពេល​​នេះ បារាំង​​ប្រើ​គំរោង Vigipirate ពណ៌​ក្រហម​ មាន​ន័យ​ថា ​បារាំង​ត្រូវ​ធ្វើ​ការ​​ប្រុង​ប្រយ័ត្ន​​ ក្នុង​កំរិត​មួយ​​​​ខ្ពស់ ដោយ​សារ​តែ​ខ្លួន​អាច​នឹង​​រង​​ នូវ​​​ការ​វាយ​ប្រហារ​​ភេរវកម្ម​ ធ្ងន់​ធ្ង​រ​​​ផ្សេងៗ​បាន។​ ​​​

ប្រធានាធិបតី​​បារាំង François Hollande កាល​ពី​ថ្ងៃ​ ១១​មករា ២០១៣
ប្រធានាធិបតី​​បារាំង François Hollande កាល​ពី​ថ្ងៃ​ ១១​មករា ២០១៣ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ផ្នែក​ការពារ​​សន្តិសុខ​​បារាំង​ ដាក់​​ពង្រាយ​​កំលាំង​របស់​ខ្លួន ​​​នៅ​តាម​ច្រក​ចូល​ទៅ​កាន់​​​រថភ្លើង ដាក់​អោយ​​មាន​ការ​យាម​ល្បាត ​​ក្នុង​រថភ្លើង​​​ល្បឿន​លឿន​ដឹក​អ្នក​ដំណើរនានា​ ដាក់​កំរិត​ លើ​ចំនួន​​ហោះហើរ​នៃ​យន្តហោះ​​​ រឺ​ក៏​ហាម​ឃាត់​​​មិន​អោយ​មាន​​​ ការ​​​ហោះ​ហើរច្រើន​ ​តាម​ផ្លូវ​អាកាស​​​។ បារាំង​ក៏​នឹង​​​​​​ត្រៀម​ធ្វើ​ការ​ស្តុក​​ទុក​ នូវ​​ទឹក​ដែល​​​​អាច​​បរិភោគបាន​ ផង​ដែរ​ ក្នុង​​ករណី​ចាំ​បាច់។ គំរោង​​​ការពារ​សន្តិសុខ ​​ Vigipirate ត្រូវ​ប្រើ​ប្រាស់ នូវ​ទាហាន​បារាំង​ ​ប៉ូលិស និង​ភ្នាក់​ងារ​សន្តិសុខនានា​​ ​នៃ​ស្ថានីយ​រថភ្លើង​ជាតិ SNCF។ ​

នាយក​រដ្ឋ​មន្ត្រី​បារាំង​ លោក Jean Marc Ayrault បាន​ប្រកាស​​ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ថា គំរោង​ការពារ​​សន្តិសុខ​ Vigipirate ត្រូវ​បាន​ដាក់អោយ​​អនុវត្ត​​ភ្លាមៗ​ ​ក្នុង​ផ្នែក​​គមនាគមន៍​សាធារណៈ​បារាំង​ នៅ​តាម​អគារ​​សាធារណៈ​នានា និង​​ក្នុង​​ឧកាស​ដែល​មាន​​មនុស្ស​​នាំ​គ្នា​ធ្វើ​​​បាតុកម្ម​​ រឺ​ក៏​ប្រជុំ​គ្នា​។ ដូច​នេះ​ នៅ​​ថ្ងៃ​អាទិត្យ​​នេះ បារាំង​​នឹង​ពង្រឹងសន្តិសុខ​ ក្នុង​កម្រិត​មួយ​ខ្ពស់​ ព្រោះ​​​​មាន​ប្រជាជន​បារាំង​​​ផ្តុំ​គ្នា​​ នៅ​ទី​ក្រុង​ ប៉ារីស ធ្វើ​ការ​​ប្រឆាំង​នឹង​​ គំរោង​ច្បាប់​ដែល​​​អនុញ្ញាត​អោយ​ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ រៀប​មង្គល​ការ។

គំរោង​ការពារ​​សន្តិសុខ​ ដ៏​តឹង​រ៉ឹង​​​របស់​បារាំង​ ​ មាន​ឈ្មោះ​ថា​​​ Vigipirate កើត​​ឡើង​​​​ក្នុង​​ឆ្នាំ​ ១៩៧៨ នៅ​ពេល​ដែល​អឺរ៉ុប កំពុង​តែ​ប្រឈម​មុខ​ នឹង​អំពើ​ភេរវកម្ម​ជាច្រើន។
គំរោង​នេះ​ មាន​ដាក់​ចេញ​ជា​ បួន​ពណ៌​​ ​ប្រែប្រួល​ទៅ​តាម​ស្ថានការ​គំរាម​កំហែង​សន្តិសុខ​ ក្នុង​ប្រទេស។ កម្រិត​ទី​មួយ​ ពណ៌​ លឿង សំរាប់​ការ​ពង្រឹង​សន្តិសុខ​បន្ថែម។ កម្រិត​ទី​ពីរ​ពណ៌​ទឹក​ក្រូច​ សំរាប់​​​បង្ការ​ ចៀសវៀង​អំពើ​ភេរវកម្ម​។ កម្រិត​ទី​​បី​ ពណ៌​ក្រហម គឺ​ពណ៌​ដែល​បារាំង​ដាក់​ប្រើ ​នៅ​ពេល​នេះ​ គឺ​សំរាប់​បង្ការ ចៀស​វៀង​​​​អំពើ​ភេរវកម្ម​​ធ្ងន់ធ្ងរ​ កម្រិត​ទី​​បួន​ ពណ៌​ក្រហម​ជាំ សំរាប់​បង្ការ​​​​ អំពើ​ភេរវកម្ម​​​ដែល​មាន​លក្ខណៈ​​ធ្ងន់​ធ្ងរ​​​បំផុត។ ​

បារាំង​ធ្លាប់​ប្រើ​  គំរោង​នេះ ក្នុង​​ពណ៌​ក្រហម​ជាំ​ រួច​ម្តង​មក​ហើយ​ គឺ​នៅ​ខែ​ មិនា​ ឆ្នាំ​ ២០១២ កន្លង​មក​ ក្នុង​ភាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និរតី​​នៃ​ប្រទេស សំរាប់​​តប​ត​នឹង​ ​ការ​​វាយ​ប្រហារ​ដោយ​​ភេរវជន​​មួយ​រូប។

“​យើង​ត្រូវ​តែ​​ប្រើ នូវ​រាល់​​វិធានការ​​ដែល​ចាំបាច់​ទាំង​អស់​ ដើម្បី​ត្រួត​ពិនិត្យ​ការពារ​ អគារ​សាធារណៈ​ និង​ហេដ្ឋា​រចនា​សម្ពន្ធ​របស់​យើង” នេះ​ជា​ប្រសាសន៍​របស់​ ប្រធានាធិបតី​បារាំង​ លោក​ François Hollande ដែល​ធ្វើ​ឡើង​ កាល​ពី​ម្សិល​មិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ