អានតួអត្ថបទ
អ៊ីស្រាអែល-ស៊ីរី

អ៊ីស្រាអែល​នឹង​បាញ់​តបវិញ​ជាប្រចំា​នៅ​គ្រប់​ការ​បាញ់ផ្លោង​ចេញ​ពី​ទឹកដី​ស៊ីរី

ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ ទាហាន​អ៊ីស្រាអែល​បាន​ធ្វើ​ការ​បាញ់​តប​ជា​លើកទី២ ឆ្ពោះ​ទៅ​កាន់​ដែនដី​ស៊ីរី។ កាយវិការ​របស់​អ៊ីស្រាអែល​ពេល​នេះ ពិត​ជា​កាយវិការ​មួយ​ដែល​គេ​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ជិត ៤ទសវត្សរ៍​​កន្លង​ទៅ​នេះ។ នា​ពេល​ថ្មីៗ​កន្លង​ទៅ ពិសេស​តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​មក មាន​គ្រាប់​ផ្លោង​មួយ​គ្រាប់​បាន​ធ្លាក់​ក្នុង​ទឹកដី​អ៊ីស្រាអែល។ អ៊ីស្រអែល​បាន​ប្រកាស​ថា ខ្លួន​នឹង​បាញ់តប​វិញ​ជា​ប្រចំា​នៅ​គ្រប់​ការ​បាញ់​ផ្លោង​ចេញ​ពី​ទឹកដី​ស៊ីរី។

អ៊ីស្រាអែល​នឹង​បាញ់​តបវិញ​ជាប្រចំា​នៅ​គ្រប់​ការ​បាញ់ផ្លោង​ចេញ​ពី​ទឹកដី​ស៊ីរី
អ៊ីស្រាអែល​នឹង​បាញ់​តបវិញ​ជាប្រចំា​នៅ​គ្រប់​ការ​បាញ់ផ្លោង​ចេញ​ពី​ទឹកដី​ស៊ីរី REUTERS/Avihu Shapira
ផ្សាយពាណិជ្ជកម្ម

ទាហាន​អ៊ីស្រាអែល​បាន​ធ្វើ​ការ​បាញ់​តប​វិញ​ភ្លាមៗ បន្ទាប់​ពី​មាន​គ្រាប់​ផ្លោង​ស៊ីរី​មួយ​គ្រាប់​បាន​ធ្លាក់​ក្បែរ​បន្ទាយ​ទាហាន​របស់​ខ្លួន​នៅ​តំបន់​ខ្ពង់រាប Golan។ គ្រាប់ផ្លោង​របស់​ស៊ីរី​នោះ​មិន​បាន​សម្លាប់​ជីវិត​មនុស្ស ឬ​មួយ​ក៏​បង្ក​ឲ្យ​មាន​ការ​ខូចខាត​អ្វី​ទេ។ ក៏​ប៉ុន្តែ និង​ដូច​ដែល​អ៊ីស្រាអែល​បាន​ប្រកាស​រួច​ហើយ ការ​បាញ់​តប​វិញ​ដោយ​គ្រាប់កំាភ្លើងធំ​​មិន​បាន​បង្អែបង្អង់​ទេ។ បើ​យោង​តាម​ប្រភព​យោធា​អ៊ីស្រាអែល ការ​បាញ់​តប​វិញ​ដោយ​គ្រាប់កំាភ្លើងធំ​បាន​ធ្លាក់​ចំ​គោលដៅ ពោល​គឺ​ចំ​ទីតំាង​កំាភ្លើងធំ​របស់​ទាហាន​ស៊ីរី​ដែល​គេ​បាន​បាញ់​សំដៅ​លើ​ទឹកដី​អ៊ីស្រាអែល។ តែ​យ៉ាង​ណា​ក៏​ដោយ គ្មាន​ព័ត៌មាន​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​ការ​បាត់បង់ ឬ​មិន​បាត់បង់​ជីវិត​មនុស្ស​នៅ​ខាង​ភាគី​ស៊ីរី​ទេ។

ឃើញ​ថា អ៊ីស្រាអែល​បាន​ជ្រើសរើស​នយោបាយ​ប្រើ​ធម៌ក្តៅ ដោយ​ធ្វើ​ការ​បាញ់​តប​វិញ​ជា​ប្រចំា​នៅ​គ្រប់​ការ​បាញ់​ផ្លោង​ចេញ​ពី​ដែនដី​ស៊ីរី។ គួរ​និយាយ​ថា ឧប្បវហេតុ​បាន​កើត​មាន​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ កាល​ពី​មួយ​សប្តាហ៍​មុន មាន​រថក្រោះ​ស៊ីរី​មួយ​គ្រឿង​បាន​បរចូល​ក្នុង​ដែនដី​គ្មាន​កងទ័ព​រវាង​ប្រទេស​ទំាង​ពីរ។ មាន​គ្រាប់ផ្លោង​ស៊ីរី​ជា​យ៉ាង​គ្រាប់​បាន​ធ្លាក់​នៅ​តំបន់​ខ្ពង់រាប Golan។

នៅ​ថ្ងៃ​ច័ន្ទ ទី១២ វិច្ឆិកា​ម្សិលមិញ គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​បាញ់​តប​គ្នា​ដែល​ហៀបនឹង​ផ្ទុះ​ឡើង​នូវ​ភាព​ប្រឈមមុខ​គ្នា​ខ្លំាង​នៅ​តំបន់​ខ្ពង់រាប Golan។ តំបន់​ខ្ពង់រាប Golan ដែល​អ៊ីស្រាអែល​បាន​ដណ្តើម​កាន់កាប់​តំាង​ពី​ឆ្នំា ១៩៦៧ តែ​ត្រូវ​បាន​ប្រទេស​ស៊ីរី​នៅ​បន្ត​ទាមទារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ