អានតួអត្ថបទ
ស៊ីរី-អ៊ីស្រាអែល - ស.រ.អា.

ទ័ព​​អាកាស​អ៊ីស្រាអែល​វាយឆ្មក់​លើ​ស៊ីរី ?

ទូរទស្សន៍​អាមេរិក CNN បាន​លើក​ឡើង​អំពី​ ឈ្មោះ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រដ្ឋបាល​អាមេរិក ពីរ​នាក់ និង​បាន​បញ្ជាក់​ព័ត៌មាន​ថា​ យន្ត​ហោះ​យោធា​អ៊ីស្រាអែល ទំនង​ជា​បាន​វាយប្រហារ​លើ​ប្រទេស​ស៊ីរី នៅ​រវាង​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ តែ​​មិន​ឈ្លានពាន​ចូល​ក្នុង​ដែន​អាកាស​ស៊ីរី​ទេ។ អាជ្ញាធរ​អ៊ីស្រាអែល​ ធ្លាប់​បាន​ព្រមាន​​ជា​ច្រើន​សប្តាហ៍​មក​ហើយ ថា​មិន​អនុគ្រោះ​ដល់​ការ​ផ្ទេរ​អាវុធ​ទៅ​ឱ្យ​ក្រុម​ហេស្បូឡា ឬ​ក្រុម​ប្រដាប់​អាវុធ​ណា​ឡើយ។

យន្តហោះ​ចម្បាំង​F-16 អ៊ីស្រាអែល
យន្តហោះ​ចម្បាំង​F-16 អ៊ីស្រាអែល REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នេះ​ទំនង​ជា​ប្រព្រឹត្ត​ទៅ នៅ​រវាង​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ បើ​យោង​តាម​ប្រភព​ពីរ​ផ្សេង​គ្នា​ ដែល​​ទូរទស្សន៍​អាមេរិក​ទទួល​បាន​។ ​ ​យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​ បាន​ប្រើ​ដែន​អាកាស​​លីបង់ ដើម្បី​ធ្វើ​ការ​វាយ​ឆ្មក់ ដោយ​មិន​បាន​ឆ្លង​ចូល​ក្នុង​ដែន​អាកាស​ស៊ីរី​ទេ។

 
ប៉ុន្តែ​ទាំង​ក្រសួង​ការពារជាតិ​ និង​ទាំង​ក្រុង​យោធា​អ៊ីស្រាអែល សុទ្ធ​តែ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់ទង​នឹង​សំណុំ​រឿង​នេះ។ សហរដ្ឋ​អាមេរិក​វិញ​បានទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់​ទៅ​លើ​អាជ្ញាធរ​អ៊ីស្រាអែល។ ចំណែក​ខាង​ភាគី​ស៊ីរីវិញ ឯកអគ្គរដ្ឋ​ទូត​ស៊ីរី​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ​បាន​ប្រកាស​គ្មានទទួល​ដំណឹង​អ្វី​លើ​ប្រធានបទ​នេះ​ទេ។

​​​ទូរទស្សន៍​CNN និង​ NBC ​ដែល​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លាំង បាន​ទទួល​ព័ត៌មាន​ពី​​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក ពីរ​នាក់​​ ៖ "អ៊ីស្រាអែល​បាន​ថែម​ទាំង​ទទួល​ស្គាល់​នៅ យប់​មិញ ថា​បាន​បាញ់​ឆ្មក់​តាម​ផ្លូវ​អាកាស​ ​លើ​ ស៊ីរី” តែ​​មិន​ប្រាកដ​ថា​បាញ់​សំដៅ​ទិស​លើ​ឃ្លាំង​​ស្តុក​អាវុធ​គីមីទេ។ ចំណុច​ដៅ​សំខាន់​បំផុត​របស់​អ៊ីស្រាអែល​ ទំនង​ជា​​​កន្លែង​ដាក់​ប្រព័ន្ធ​បាញ់​អាវុធ​គីមី។

​អ៊ីស្រាអែល ធ្លាប់​បាន​ព្រមាន​ជា​ញឹកញយ​ ថា​មិន​អនុគ្រោះ​ដល់​ស៊ីរី​ឡើយ ប្រសិន​បើ​ហ៊ាន​បញ្ជូន​អាវុធ​ទៅ​ពួក​ហេស្បូឡា​នៅលីបង់ មិន​ថា​ជា​អាវុធ​គីមី ឬ​ជា​អាវុធ​ប្រភេទ​អ្វីទេ។ អ្នក​នាំ​ពាក្យ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​​បដិសេធ​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ជុំ​វិញ​ការ​បាញ់​ឆ្មក់​នេះ ក៏​បាន​​បញ្ជាក់​បន្ថែម​​ថា អ៊ីស្រាអែល​បាន​សម្រេច​ចិត្ត​​រារាំង​ របប​ដឹកនាំ​ស៊ីរី​ មិន​ឱ្យ​នាំ​អាវុធ​គីមី ឬ​ ​អាវុធ​ប្រភេទ​ផ្សេង​ទៀត ទៅ​ឱ្យ​ក្រុម​ភេរវនិយម ឬ​ក្រុម​ហេស្បូឡា​ (Hezbollah) នៅ លីបង់។ ​ កាលពី​ចុង​ខែ​មករា​២០១៣ អ៊ីស្រាអែល​ធ្លាប់​បាន​ទទួល​ស្គាល់​ពាក់​កណ្តាល​ថាបាន​​វាយ​ប្រហារ​តាម​ផ្លូវអាកាស​លើ​មូលដ្ឋាន​យោធា​ស៊ីរី​ម្តង​ហើយ។ ចំណែក​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​បញ្ជាក់​ជា​ថ្មី នៅ​ល្ងាច​មិញ​ថា គ្មាន​គម្រោង​បញ្ជូន​ទាហាន​អាមេរិក​ទៅ​ក្នុង​ទឹកដី​ស៊ីរី​ទេ ទោះ​បី​ជា​មាន​ភស្តុតាង​​បញ្ជាក់​ថា​របប​លោក បាស្ហារ អាល់អាសាទ ​​ប្រើប្រាស់​អាវុធ​គីមី​​ ក្នុង​ឃ្លាំង​បំរុង​ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ