អានតួអត្ថបទ
អ.ស.ប. អាមេរិក-ស្ត្រី

អង្គការ​សហ​ប្រជាជាតិ​អនុម័ត​ច្បាប់​ប្រឆាំង​ហិង្សា​លើ​ស្ត្រី​ជា​ប្រវត្តិសាស្ត្រ​

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​​​បាន​សំរេច​​​​អនុម័ត​ច្បាប់ ​ប្រឆាំង​នឹង​អំពើ​​ហិង្សា​លើ​ស្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ ទំរាំ​បាន​​ដល់​ការ​សំរេច​នេះ​ អ្នក​ចូលរួម​​ក្នុង​​មហា​សន្និបាត​​​៦០០០ នាក់​ បាន​ជជែក​គ្នា​​យ៉ាង​តឹង​សរ​សៃ​ក​ អស់​រយៈ​ពេល​​ពីរ​សប្តាហ៍​​មក​ហើយ។ គេ​សង្កេត​​ឃើញ​ថា ក្នុង​ការ​ជជែក​គ្នា​នេះ បុរី​វ៉ាទីកង់​ និង​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ តែង​តែ​ជំទាស់​​​នឹង​​​បណ្តា​បស្ចិម​ប្រទេស​​ លើ​​ប្រធានបទ​ស្តី​ពី​​ការ​ពន្យារ​កំណើត​ រឺ​ក៏​អំ​ពើ​ហិង្សា​នៅ​តាម​ផ្ទះ​ជា​ដើម។

ស្ត្រី​​មាន​​​អាយុ​​ពី​ ១៥​ឆ្នាំ​ ទៅ ៤៤​ឆ្នាំ ច្រើន​តែ​​បាត់បង់​ជីវិត​ដោយ​សារ​​ការ​រំលោភ​បំពាន និង​អំពើ​ហិង្សា​នៅ​តាម​​គ្រួសារ​ ជា​ជាង​ដោយ​សារ​ជំងឺ​មហារីក​ រឺ​​គ្រោះ​ថ្នាក់​ចរាចរណ៍៕​​
ស្ត្រី​​មាន​​​អាយុ​​ពី​ ១៥​ឆ្នាំ​ ទៅ ៤៤​ឆ្នាំ ច្រើន​តែ​​បាត់បង់​ជីវិត​ដោយ​សារ​​ការ​រំលោភ​បំពាន និង​អំពើ​ហិង្សា​នៅ​តាម​​គ្រួសារ​ ជា​ជាង​ដោយ​សារ​ជំងឺ​មហារីក​ រឺ​​គ្រោះ​ថ្នាក់​ចរាចរណ៍៕​​
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​អនុម័ត​​​ច្បាប់​​ប្រឆាំង​ហិង្សា​លើ​ស្ត្រី កាល​ពី​ថ្ងៃ​​សុក្រ​ នៅ​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​​យ៉ាង​អធិកអធម​​ ពី​អ្នក​ចូល​រួម​​ប្រហែល​ជា​ ៦០០០​នាក់។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​គឺ​ថា ​មហា​សន្និបាត​​​បាន​ប្រព្រិត្តិ​ទៅ​​អស់​រយៈ​ពេលរហូត​ដល់​ទៅ​​​ពីរ​សប្តាហ៍ ទំរាំ​តែ​ឈាន​ទៅ​ដល់​ការ​សំរេច​អនុម័ត​ច្បាប់​នេះ គឺ​​​ដោយ​សារ​តែ​ប្រទេស​​សមាជិក​អង្គការ​សហប្រជាជាតិ ​​​បាន​​​ជជែក​​គ្នា​ យ៉ាងតឹង​សរសៃ​ក។

ប្រទេស​ជាច្រើន​​​ មើល​ទៅ​ហាក់​បាន​ត្រឹម​តែ​និយាយ​ថា​ ខ្លួន​យល់​ព្រម​អនុម័ត​​ច្បាប់​នេះ អោយ​រួច​តែ​ពី​មាត់​តែ​ប៉ុណ្ណោះ។ រហូត​ដល់​នាទី​ចុង​ក្រោយ​នៃ​​មហា​សន្និបាត ប្រទេស​ដែល​កាន់​សាសនា​អ៊ីស្លាម​ដូច​ជា ​អ៊ីរ៉ង់​ អារ៉ាប៊ី​ សាអ៊ូឌីត នីហ្សេរីយ៉ោ និង​ហុងឌុយរ៉ាស ព្រម​ទាំង​បុរី​វ៉ាទីកង់​​ដែល​កាន់​សាសនា​​​​កាតូលិក​​​ផង​ដែរ​​នោះ​ បាន​ព្យាយាម​បញ្ចូល​​​នូវ​វិសោធនកម្ម​​របស់​ប្រទេស​អេហ្ស៊ីប ដើម្បី​ធ្វើ​យ៉ាងណា​កុំ​អោយ​​អង្គការ​សហប្រជាជាតិ​​​​សំរេចអនុវត្ត​​​នូវ​អ្វី​ ​ ដែល​ផ្ទុយ​ទៅ​​នឹង​ច្បាប់​ ទំនៀមទំលាប់​ប្រពៃណី រឺ​ក៏​​សាសនា​​របស់​ប្រទេស​ណា​មួយ។
ប៉ុន្តែ វិសោធនកម្ម​នេះ​​ ត្រូវ​បាន​ទាត់​ចោល​នៅ​ក្នុង​​អង្គ​ប្រជុំ​។

​អង្គ​ប្រជុំ​ក៏​បាន​ទាត់​ចោលផង​ដែរ​​​​ នូវ​​គំរោង​​ច្បាប់​​​ទាក់​ទង​នឹង​​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ដែល​ដាក់​ឡើង​ដោយ​បណ្តា​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក​​។ ដូច្នេះ​​ជា​​សេចក្តី​សំរេច​ ​ ច្បាប់​ដែល​ត្រូវ​អនុម័ត​គឺ​​​​​​​ផ្តោត​សំខាន់​ទៅ​លើ​​​ការ​​ការពារ​ស្ត្រី​ អោយ​ចៀស​ផុត​​ពី​ភាព​​រើស​អើង​នានា។

យោង​តាម​ធនាគារ​ពិភព​លោក ស្ត្រី​ដែល​មាន​​អាយុ​ពី ១៥​ឆ្នាំ​ ទៅ ៤៤​ឆ្នាំ ច្រើន​តែ​​បាត់បង់​ជីវិត​ដោយ​សារ​​ការ​រំលោភ​បំពាន និង​អំពើ​ហិង្សា​នៅ​តាម​​គ្រួសារ​ ជា​ជាង​ដោយ​សារ​ជំងឺ​មហារីក​ រឺ​ក៏​គ្រោះ​ថ្នាក់​ចរាចរណ៍៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ