អានតួអត្ថបទ
អាល្លឺម៉ង់-អឺរ៉ូ

តុលាការ​​ធម្មនុញ្ញ​​អាល្លឺម៉ង់​​ត្រូវ​​វិនិច្ឆ័យ​​ពីការ​​ជួយ​​ស្រោចស្រង់​​ប្រាក់​​អឺរ៉ូ​​

នៅ​ថ្ងៃពុធ​ទី១២​កញ្ញា​ឆ្នាំ២០១២​នេះ​ តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​ ត្រូវ​សម្រេច​វិនិច្ឆ័យ​ស្ដីពី​ភាព​ស្របច្បាប់​នៃ​យន្តការ​ជួយ​ស្រោចស្រង់​អឺរ៉ុប​ ​ ដែលជា​សេចក្តី​សម្រេចចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​អនាគត​នៃ​រូបិយបណ្ណ​អឺរ៉ូ។

ចៅក្រម​ទាំង៨រូប​ នៃ​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់
ចៅក្រម​ទាំង៨រូប​ នៃ​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់ (Photo : REUTERS/Kai Pfaffenbach)
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ ​ នៅ​ថ្ងៃពុធ​ទី១២​កញ្ញា​ឆ្នាំ២០១២​នេះ​ បាន​នាំគ្នា​ផ្តោត​ចក្ខុ​មកលើ​ទីក្រុង​អាល្លឺម៉ង់​តូចមួយ​ឈ្មោះ​ Karlsruhe ​ ​ ជា​ទីកន្លែង​ដែល​ចៅក្រម​នៃ​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​ត្រូវ​សម្រេច​វិនិច្ឆ័យ​ពី​ភាព​ស្របច្បាប់​នៃ​យន្តការ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ ​ ហើយនិង​កិច្ចព្រមព្រៀង​ថវិកា​ ​ ដែល​មាន​ពាក្យបណ្តឹង​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​ បាន​ធ្វើឲ្យ​កើតមាន​ការយឺតយ៉ាវ​ដល់​ការផ្តល់​សច្ចាប័ន។

 
ចៅក្រម​ទាំង៨រូប​ នៃ​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​ បាន​សម្រេច​យក​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ពិនិត្យ​ទៅលើ​សំណុំរឿង​នេះ។​ ពីរខែហើយ​ដែល​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​បាន​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​ចំនួន៦​ ដែលមាន​គោល​បំណង​ខាឃាំង​ដល់​ការផ្តល់​សច្ចាប័ន​ឲ្យ​ យន្តការ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ ​ ហើយនិង​កិច្ចព្រមព្រៀង​ថវិកា​ Mécanisme européen de stabilité (MES) et du pacte budgétaire។

គួរកត់​សម្គាល់ថា​ ​ ចាប់តាំងពី​ក្រុម​កុម្មុយនិស្ត​អាល្លឺម៉ង់​ថ្មី​ Die Linke ​រហូត​ដល់​ក្រុម​ស្តាំនិយម​ជ្រុល​អាល្លឺម៉ង់​ ​ ហើយនិង​ប្រជាជន​អាល្លឺម៉ង់​មួយ​ចំនួនធំ​ ​ ដោយហេតុថា​ ​ មាន​ប្រជាជន​អាល្លឺម៉ង់​ដល់ទៅ​២/៣​បារម្ភ​ខ្លាចក្រែង​ប្រទេស​អាល្លឺម៉ង់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ពេក​ក្នុងការ​ជួយ​ស្តារ​រូបិយបណ្ណ​អឺរ៉ូ។​ នេះ​បើយោងតាម​ការស្ទាបស្ទង់​មតិ។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃពុធ​ទី១២​កញ្ញា​ឆ្នាំ២០១២នេះ​ ​ តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​បាន​សម្រេច​បដិសេធ​ច្រានចោល​ពាក្យបណ្តឹង​ ដែលមាន​គោល​បំណង​ខាឃាំង​ដល់​ការផ្តល់​សច្ចាប័ន​ឲ្យ​ យន្តការ​អឺរ៉ុប​ដើម្បី​ស្ថិរភាព​ ​ ហើយនិង​កិច្ចព្រមព្រៀង​ថវិកា​ Mécanisme européen de stabilité (MES) et du pacte budgétaire។

សេចក្តី​វិនិច្ឆ័យ​របស់​​ តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​នេះ​ ​ មាន​សារៈសំខាន់​ណាស់​ក្នុងការ​ជួយ​ស្តារ​តំបន់​ចាយប្រាក់​អឺរ៉ូ​ ​ ក៏​ប៉ុន្តែ​ជា​សេចក្តី​សម្រេចចិត្ត​ដោយមាន​លក្ខខណ្ឌ។

លក្ខខណ្ឌ​ដាក់ដោយ​តុលាការ​ធម្មនុញ្ញ​អាល្លឺម៉ង់​គឺ៖
-​ ក្នុងករណី​ដែល​ប្រទេស​អាល្លឺម៉ង់​ត្រូវ​ធ្វើ​អន្តរាគមន៍​ដោយ​ចំណាយ​ប្រាក់​លើសពី​១៩០ពាន់លាន​អឺរ៉ូ​ ​ រដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវតែ​សុំ​ការទទួល​យល់ព្រម​ជាមុនសិន​ពី​សំណាក់​រដ្ឋសភា​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ