អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​​កំពុង​​​តាមដាន​​​មេរោគ​​​ផ្តាសាយ​​​បក្សី​​​​ប្រភេទ​​ថ្មី​​​H7N9​​​

កម្ពុជា​កំពុង​តាម​ដានយ៉ាង​យកចិត្តទុកដាក់លើ​មេរោគ​ផ្តាសាយ​បក្សី​ប្រភេទ​ថ្មី H7N9 ខណៈ​មេរោគ​នេះ​កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន។ លោក លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា រហូត​មកដល់​ពេល​នេះ គ្មាន​ករណី​សង្ស័យ​នៃ​វត្តមាន​មេរោគH7N9 នៅ​កម្ពុជាឡើយ។ កម្ពុជា​កំពុង​តែ​បារម្ភ​អំពី​ការ​ផ្ទុះ​ការ​ឆ្លង​មេរោគ​H5N1 ខ្លាំង​ខុស​ពី​ឆ្នាំ​ធម្មតា នៅដើម​ឆ្នាំ​២០១៣​នេះ។

មេរោគ H7N9 មិន​ទាន់ត្រូវបានរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទេ
មេរោគ H7N9 មិន​ទាន់ត្រូវបានរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទេ Calm Action
ផ្សាយពាណិជ្ជកម្ម

ក្រុម​គ្រូពេទ្យកម្ពុជា​កំពុង​តាមដាន​យ៉ាង​ស្វិតស្វាញ ​រក​មេរោគ​ផ្តាសាយ​បក្សី​ប្រភេទ​ថ្មី ដែល​មិនមែន​ជា H5N1 តែ​ជាH7N9។ មេរោគ​ផ្តាសាយ​បក្សីប្រភេទ​H7N9​នេះ បាន​ផ្ទុះ​នៅក្នុង​ប្រទេស​ចិនកាល​ពី​ខែ​កុម្ភៈ ហើយ​បាន​សម្លាប់​ពលរដ្ឋ​ចិន​៧​នាក់​ហើយ។

ជាសំណាង​ល្អដែល​មេរោគ H7N9 មិន​ទាន់ត្រូវបានរក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​នេះ កម្ពុជា​ដែល​កំពុង​ទទួលរង​ការ​រីករាលដាល​នៃ​ការ​ឆ្លង​មេរោគH5N1 ខ្លាំងក្លា​ជាង​បណ្តា​ឆ្នាំ​មុនៗ។ ក្នុងរយៈពេល​តែ​៣​ខែ​ដើមឆ្នាំ មនុស្ស​៨​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​H5N1។

ប៉ុន្តែ ​សម្រាប់​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ H7N9 គឺ​ជា​ការ​ព្រួយ​បារម្ភ​របស់​ពិភពលោក​ទាំង​មូល រួម​ទាំង​កម្ពុជា​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា កម្ពុជា​កំពុង​ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យចំនួន​២ ដើម្បី​តាមដាន​រក​មេរោគ​ផ្តាសាយ​បក្សី។ ទីមួយ ​គឺការ​តាមដាន​មេរោគ​ផ្តាសាយ​នៅ​តាម​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន ហើយ​ទី២ គឺ​ការ​ត្រួត​ពិនិត្យ​ជំងឺ​រលាកសួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ